
រូបភាពវីដេអូពីកាម៉ារ៉ាសុវត្ថិភាពដែលថតបានកាលពីថ្ងៃអាទិត្យ (ទី១៦ ខែមិថុនា) បង្ហាញពីពេលវេលាដែលមនុស្សម្នាក់ ក្នុងខេត្ត Guangdong របស់ចិន បានឆ្លងផុតតែបន្តិច មុនពេលស្ពានបាក់ ដោយសារកម្លាំងទឹកជំនន់ហូរខ្លាំង។
មនុស្សម្នាក់ដែលបាំងឆ័ត្រ ដើម្បីការពារទឹកភ្លៀងកំពុងធ្លាក់យ៉ាងខ្លាំងនោះ ត្រូវបានគេឃើញដើរឆ្លងស្ពាននោះ មុនពេលវាបាក់ដាច់ នៅ ១នាទីក្រោយមក។
សារព័ត៌មាន Reuters អាចបញ្ជាក់ទីតាំងពីអគារ ស្ពាន បាតទន្លេ ប្លង់ផ្លូវ និងដើមឈើ ហើយប្លង់ផ្លូវដែលឃើញក្នុងវីដេអូ ដែលផ្គូផ្គងនឹងរូបភាពផ្កាយរណបនៃតំបន់នោះ។ កាលបរិច្ឆេទនៃវីដេអូត្រូវ បានបញ្ជាក់ដោយកំណត់ត្រាពេលវេលាដែលត្រូវបានឃើញនៅលើវីដេអូនោះ៕