លោក អ៊ុក សុធី នឹង​ផ្ដោត​ការ​ប្រយុទ្ធ​នៅ​ជុំ​ទី​២ ខណៈ​ប្រកួត​សេសសល់​ជុំ​ទី​១ សុទ្ធតែ​ប្រកួត​ផ្ដាច់ព្រ័ត្រ​

2021/08/17 06:07:58 pm        98

​បាល់ទាត់៖ លោក អ៊ុក សុធី គ្រូបង្វឹក​ក្រុម​សូល​ទី​ឡូ​អង្គរបាន​បញ្ជាក់ថា នឹង​ផ្លាស់ប្ដូរ​យុទ្ធសាស្ដ្រ​​មួយចំនួននៅ​ជុំ​ទី​២ ពិសេស​ផ្ដោតលើ​ការប្រយុទ្ធ​ជាង​ការការពារ ស្របពេល​ការប្រកួត​សេសសល់​ក្នុង​ជុំ​ទី​១ ត្រូវបាន​លោក​ចាត់ទុកជា​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ទាំងអស់ ដើម្បី​ស្វែងរក​ពិន្ទុ និង​គេច​ពី​តំបន់​ត្រូវ​កាត់ចេញ។​

​គ្រូបង្វឹក​វ័យក្មេង​រូបនេះបាន​លើកឡើងថា លោក​សប្បាយចិត្តដែល​បានមក​ដឹកនាំ​ក្រុម​លី​គ​កំពូល​លើកដំបូង ទោះបី​ក្រុម​ខ្លួន​ធ្វើ​ពុំទាន់​បានល្អ ប៉ុន្ដែ​ក៏មាន​ចំណុច​រីកចម្រើន​ផងដែរ ពិសេស​ប៉ុន្មាន​ប្រកួត​ចុងក្រោយ។ ដូច្នេះ​លោក​នឹង​ពង្រឹង​បន្ថែមទៀតដើម្បី​ស្វែងរក​ពិន្ទុ​ពី​ការប្រកួត​សេសសល់​ក្នុង​ជុំ​ទី​១ ខណៈ​ជុំ​ទី​២ នឹងមាន​ការផ្លាស់ប្ដូរ​កីឡាករ​មួយចំនួន ពិសេស​ការផ្លាស់ប្ដូរ​យុទ្ធសាស្ដ្រដោយ​ផ្ដោតលើ​ការប្រយុទ្ធ​ជាង​ការការពារ​តែម្ដង។​ ​​គួរ​ដឹង​ដែរ​ថា លោក អ៊ុក សុធី ត្រូវបាន​ថ្នាក់ដឹកនាំ​សូល​ទី​ឡូ​អង្គរ តែងតាំង​ជា​គ្រូ​បង្គោល​ថ្មី​ជំនួស​អតីត​គ្រូបង្វឹក​ជនជាតិ​អង់គ្លេស Darren Pomroy កាល​ដើមខែ​កក្កដា​។

ក្រោម​ការដឹកនាំ​របស់​កីឡាករ​ភ្នំពេញ​ក្រោ​ន និង​ជា​គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​រូបនេះ សូល​ទី​ឡូ​អង្គរនៅ​មិនទាន់​ស្គាល់​ឈ្នះ​នោះទេ ប៉ុន្ដែ​លោក​បាន​ដឹកនាំ​ដណ្ដើមបាន ១​ពិន្ទុ​ដំបូង​គួរ​ឲ្យ​ភ្ញាក់ផ្អើលក្នុងការ​ប្រកួត​ស្មើ​ក្រុម​ខ្លាំង​ណាហ្គា​វើ​ល​ដ៏ ៣-៣ កាលពី​ថ្មីៗ។​ បច្ចុប្បន្ន​សូល​ទី​ឡូ​អង្គរ​កំពុង​ឈរ​បាត​តារាង និង​មាន ១​ពិន្ទុ​ក្នុង​ដៃបន្ទាប់ពី​ឆ្លងកាត់ ៩​ប្រកួត​ស្មើ ១ និង​ចាញ់ ៨៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        130
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm