ក្រុមបាតុករអ៊ីស្រាអែល អំពាវនាវឲ្យរដ្ឋាភិបាលលាលែងពីតំណែង ដើម្បីសង្គ្រោះអ៊ីស្រាអែល

2024/06/18 04:07:14 pm        160

ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បានមកប្រមូលផ្តុំគ្នានៅក្រុងហ្សេរុយសាឡឹម កាលពីថ្ងៃចន្ទ ដោយអំពាវនាវឱ្យមានការបោះឆ្នោតថ្មីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំនួសនាយករដ្ឋមន្រ្តី លោក Benjamin Netanyahu ដែលជាថ្មីម្តងទៀតស្ថិតក្នុងតំណែងជាន់ខ្ពស់នៃក្រុមចម្រុះស្តាំនិយម នៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសអ៊ីស្រាអែល។

រដ្ឋាភិបាលបង្រួបបង្រួម ក្នុងសម័យសង្រ្គាម បានដកខ្លួនចេញចេញ កាលពីសប្តាហ៍មុន នៅពេលដែលអតីតឧត្តមសេនីយនិយមកណ្តាលពីររូបគឺបេនីហ្គាន(Benny Gantz) និងលោក ហ្កាឌី អ៊ីសេនកុត(Gadi Eisenkot) បានលាលែងពីដំណែង ដោយទុកឱ្យលោក Netanyahu ពឹងផ្អែកលើដៃគូស្តាំនិយមជ្រុល។ របៀបវារៈដ៏តានតឹងរបស់ពួកគេ បានបង្កឱ្យមានភាពប្រេះឆាដ៏ធំ នៅក្នុងសង្គមអ៊ីស្រាអែល ទោះបីជានៅមុនពេលការវាយលុករបស់ក្រុមហាម៉ាសនៅថ្ងៃទី៧ ខែតុលា ដែលបានបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សាក៏ដោយ។

បន្ទាប់ពីការចាកចេញរបស់ លោក Gantz ក្រុមប្រឆាំង បានប្រកាសពីការចេញតវ៉ាតាមដងផ្លូវរយៈពេលមួយសប្តាហ៍ ដែលរួមមានទាំងការបិទផ្លូវធំ និងបង្កើតមហាបាតុកម្ម។

នៅពេលថ្ងៃលិច ក្រុមមនុស្សរាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅខាងក្រៅសភា ក្នេសសិត(Knesset) ជាសភារបស់អ៊ីស្រាអែល ហើយមានផែនការដើរក្បួនទៅកាន់លំនៅឋានឯកជនរបស់លោក Netanyahu នៅក្នុងទីក្រុង។

មនុស្សជាច្រើនបានគ្រវីទង់ជាតិអ៊ីស្រាអែល ខណៈអ្នកផ្សេងទៀតកាន់ស្លាកសរសេររិះគន់ការដោះស្រាយបញ្ហាធំៗរបស់លោក Netanyahu ដូចជាការជំរុញសេចក្តីស្នើច្បាប់ពង្រាងផ្នែកយោធា ដែលលើកលែងជនជាតិជ្វីហ្វជ្រុលនិយមពីសេវាចាំបាច់ ព្រមទាំងការដោះស្រាយសង្រ្គាមជាមួយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា និងការប្រយុទ្ធជាមួយក្រុមហេសបូឡានៅលីបង់។

អ្នកតវ៉ា និយាយថា ដំណើរធ្វើឲ្យប្រសើរឡើងវិញសម្រាប់ប្រទេសអ៊ីស្រាអែល វាចាប់ផ្តើមនៅទីនេះ។ នៅពេលដែល លោក Benny Gantz និងលោក Eisenkot ចាកចេញពីក្រុមចម្រុះ យើងកំពុងបន្តដំណើរការនេះ ហើយសង្ឃឹមថារដ្ឋាភិបាល នឹងលាលែងពីតំណែងក្នុងពេលឆាប់ៗ។ បាតុកម្ម ជាញឹកញយធ្វើឡើងប្រចាំសប្តាហ៍ ពុំទាន់បានផ្លាស់ប្តូរទិដ្ឋភាពនយោបាយនៅឡើយទេ ហើយលោក Netanyahu នៅតែគ្រប់គ្រងសំឡេងភាគច្រើនប្រកបដោយស្ថិរភាពនៅក្នុងសភា។

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm