ឯកឧត្តមបណ្ឌិត ម៉ឹង មករា ចុះជួបសំណេះសំណាលជាមួយមន្ត្រីរដ្ឋបាលស្រុកមេមត់ និងពិនិត្យព្យាបាលជម្ងឺជូនពលរដ្ឋជាង៨០០នាក់

2024/06/18 04:36:26 pm        187

ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងពិនិត្យព្យាបាលជម្ងឺ ជូនមន្ត្រីរដ្ឋបាលស្រុកមេមត់ ជាង ៨០០នាក់ ក្រោមការ​ឧបត្ថម្ភ​ដ៏ខ្ពង់ខ្ពស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ដ្រីនៃកម្ពុជា ​និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

ឯកឧត្តមបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានចូលរួមជាអធិបតីក្នុងពិធី​សំណេះ​សំណាល និងពិនិត្យព្យាបាលជម្ងឺ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងពិធីសំណេះសំណាលឯកឧត្តមបណ្ឌិត ម៉ឹង មករា បានបញ្ជាក់ថា ការពិនិត្យសុខភាព និងព្យាបាលជម្ងឺ ជូនថ្នាក់ដឹកនាំនិងមន្ត្រីរដ្ឋបាលស្រុកមេមត់ទាំងអស់នាថ្ងៃនេះ ជា​កម្មវិធីដែលមានសារះសំខាន់បំផុតក្នុងការទ្រទ្រង់សុខមាលភាពរបស់ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ៗរូប ឱ្យយល់ដឹងអំពីការថែទាំសុខភាព ដែលនាំមកនូវសុខភាពល្អ ដើម្បីធានាឲ្យបាននូវ ការបង្កើន​ផលិតភាពការងារ កាត់បន្ថយការចំណាយលើការថែទាំសុខភាព ​បង្កើនសុខុមាលភាពផ្លូវចិត្ត និងលើកកម្ពស់ការចូលរួមក្នុងការងារសង្គមសេដ្ឋកិច្ច។

ឯកឧត្តមបណ្ឌិត បានបន្តថ្លែងថា "ការកសាងមូលធនមនុស្ស" ទាមទារឲ្យមនុស្សទាំងអស់​មាន​សុខភាព​ល្អជាចំបង។ ដូចនេះការថែទាំសុខភាព ជាមូលដ្ឋានគ្រឹះសំខាន់បំផុតក្នុងការ​សម្រេច​បាននូវគោលបំណងទាំងឡាយរបស់រាជរដ្ឋាភិបាល ​ពិសេសការ ដើម្បីចូលរួមជម្រុញការ​អនុវត្ត​នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធិភាព និងចីរភាព។

ឯកឧត្តមបណ្ឌិត​ បានបន្តថ្លែងថា​ បេសកកម្មចម្បងរបស់ក្រុមការងារថ្នាក់ជាតិ​ចុះមូលដ្ឋាន​ស្រុក​មេមត់ ​គឺការរួមចំណែក​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ​ផ្សព្វផ្សាយនិងអនុវត្តនូវគោលនយោបាយ​សំខាន់ៗនៃកម្មវិធីនយោបាយ "យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១" ដែលជាកម្មវិធី​នយោបាយ​របស់ រាជរដ្ឋាភិបាលអាណត្តិទី៧ សម្រាប់ការកសាង ​និងការពារជាតិមាតុភូមិកម្ពុជា។

ការ​ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ឲ្យឃើញថា​ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់ជាប់ជាប្រចាំ ដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ​ការពារ និងបម្រើ​ប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ដើម្បីធានាឲ្យបាននូវ ​សុខសន្តិភាព ​និងការអភិវឌ្ឍលើគ្រប់វិស័យ ជូនប្រជាជាតិ និងមាតុភូមិកម្ពុជា៕អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm