ឯកឧត្តម ថោង ខុន គាំទ្រកិច្ចសហការរវាង CEF និងEFI ដើម្បីជំរុញការអភិវឌ្ឍកីឡាជិះសេះកម្ពុជា

2024/06/18 04:56:23 pm        81

ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបង្ហាញការគាំទ្រ ចំពោះកិច្ចសហការរវាងសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ(CEF) ជាមួយសហព័ន្ធកីឡាជិះសេះអន្ដរជាតិ (FEI) ដោយទំនាក់ទំនងនេះ នឹងផ្ដល់នូវផលវិជ្ជមាន ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាជិះសេះកម្ពុជាឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅរកការប្រកួតប្រជែង និងដណ្ដើមលទ្ធផលល្អប្រសើរជូនជាតិបន្ថែមទៀត ។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមទេសរដ្ឋមន្ដ្រី បានអញ្ជើញចូលរួមកម្មវិធីជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី ដែលសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានរៀបចំទទួលស្វាគមន៍លោក Jack Huang អនុប្រធានសហព័ន្ធកីឡាជិះសេះអន្ដរជាតិ នៅក្លិបបង្ហាត់ជិះសេះ ជីននីស រីស៊ត កាលពីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ទិត ឌីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ផងដែរ ។

ក្នុងនាមប្រមុខចលនាអូឡាំពិកកម្ពុជា ឯកឧត្ដមបណ្ឌិត ថោង ខុន បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះដំណើរទស្សនកិច្ចជាថ្មីរបស់មន្ដ្រីជាន់ខ្ពស់សហព័ន្ធកីឡាជិះសេះអន្ដរជាតិ នាពេលនេះ ដែលស្ដែងឲ្យលទ្ធផលពីលទ្ធផលជំនួបដំបូង រវាងឯកឧត្តមទេសរដ្ឋមន្ដ្រី ជាមួយប្រធាន FEI លោក Ingmar De Vos និងលោក Jack Huang ផ្ទាល់ កាលពីចុងខែមករា ឆ្នាំ២០២៤ កន្លងទៅ។ នេះគឺជាសញ្ញាណដ៏ល្អសម្រាប់វិស័យកីឡាជិះសេះកម្ពុជា ក្រោមកិច្ចសហការ និងមានការគាំទ្រពីអន្ដរជាតិ ដើម្បីជំរុញការអភិវឌ្ឍឆ្ពោះទៅភាពរីកចម្រើនមួយកម្រិតទៀត ។

ឯកឧត្តមបណ្ឌិត កិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ ក៏ដូចជាការត្រៀមបរិច្ចាគសេះ និងបច្ចេកទេសផ្សេងៗ ពី FEI ដល់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ នាពេលខាងមុខ នឹងក្លាយជាបច្ច័យដ៏ល្អ សម្រាប់ជំរុញគុណផលកម្រិតខ្ពស់ដល់អត្តពលិកកីឡាជិះសេះកម្ពុជា ត្រៀមការប្រកួតអន្ដរជាតិនានា ដូចជាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ ពិសេសគឺការបណ្ដុះបណ្ដាលនូវធនធានកីឡាករ-កីឡាការិនីវ័យក្មេង សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ តែម្ដង ។

ទន្ទឹមជាមួយគ្នា ព្រះអង្គម្ចាស់ នរោត្ដម ណានដាទេវី អគ្គលេខាធិការសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ ក៏បានសម្ដែងនូវសេចក្ដីរីករាយ ដែលទទួលបានការគាំទ្រ ទាំងស្ថាប័នកីឡាជាតិ និងអន្ដរជាតិ ពិសេសក្រោយការបង្កើតសហព័ន្ធ ដែលជំរុញឲ្យកីឡាជិះសេះកម្ពុជា សម្រេចបាននូវសមិទ្ធផលជាច្រើនជូនជាតិ ។ តាមរយៈកិច្ចសហការជាមួយសហព័ន្ធកីឡាជិះសេះអន្ដរជាតិ ក៏ដូចជាការត្រៀមផ្ដល់នូវជំនួយសេះជាច្រើនក្បាល នាពេលខាងមុខដែរ ព្រះអង្គម្ចាស់ ក៏បានបង្ហាញសុទិដ្ឋិនិយម នឹងរុញវិស័យកីឡាជិះសេះកម្ពុជាឲ្យរីកមច្រើនមួយកម្រិតទៀតដែរ ។

គួរដឹងថា ដំណើរទស្សនកិច្ចរបស់អនុប្រធានសហព័ន្ធកីឡាជិះសេះអន្ដរជាតិ លោក Jack Huang មកកាន់ប្រទេសកម្ពុជាលើកនេះ គឺដើម្បីពិនិត្យហេរចនាសម្ព័ន្ធមជ្ឈមណ្ឌលហ្វឹកហាត់ថ្មី​របស់សហព័ន្ធកម្ពុជា​បង្ហាត់ជិះសេះ ស្របពេល FEI កំពុងពិចារណាក្នុងការប្រគល់សេះចំនួន ១២ក្បាល ដល់សហព័ន្ធជាតិ តាមរយៈសហព័ន្ធកីឡាជិះសេះហុងកុង និងក្លិប Jockey Cub ។ មិនតែប៉ុណ្ណោះ លោកក៏នឹងចូលរួមការបញ្ចប់កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈក្រោមមូលនិធី FEI លើកដំបូង ៕ អត្ថទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        110
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        123
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams

2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm