ប្រធានសហព័ន្ធកីឡាហាប់គីដូ ប្ដេជ្ញាចិត្តជំរុញការអភិវឌ្ឍលើ ៤ចំណុចសំខាន់ៗ ក្នុងអាណត្តិថ្មី

2024/06/18 08:35:01 pm        133

លោកឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ បានប្ដេជ្ញាចិត្តលើចំណុច ៤សំខាន់ៗ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍវិស័យកីឡាហាប់គីដូនេះឲ្យកាន់តែរីកចម្រើន ទាំងក្នុងក្របខណ្ឌថ្នាក់ជាតិ និងអន្ដរជាតិ ។

ការប្ដេជ្ញាចិត្តនេះ ស្របពេលលោកឧកញ៉ា ត្រូវបានសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បោះឆ្នោត​គាំទ្រ​ធ្វើ​ជា​ប្រធាន​សហព័ន្ធអាណត្តិថ្មីបន្ដទៀត ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៧ បន្ដអាណត្ដិទី៨ ឆ្នាំ២០២៤-២០២៨ កាល​ពី​ចុង​សប្ដាហ៍កន្លងទៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

គោលដៅសំខាន់ៗ ដែលប្រធានសហព័ន្ធអាណត្តិថ្មី បានប្ដេជ្ញាបន្ដយកចិត្តទុកដាក់ និងជំរុញការអភិវឌ្ឍ សម្រាប់​រយៈពេល ៤ឆ្នាំបន្ទាប់នេះ រួមមាន៖

១-ការប្ដេជ្ញាចិត្តរៀបចំការប្រកួតជ្រើសរើសជើងថ្នាក់ជាតិឲ្យបានរៀងរាល់ឆ្នាំ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កីឡា​ហាប់គីដូ​នេះឲ្យកាន់តែមានភាពរីកចម្រើនក្នុងថ្នាក់ជាតិ និងអន្តរជាតិ។

២- ការប្តេជ្ញាចិត្តបន្តជំរុញ ទាំងការងាររដ្ឋបាល ការបណ្តុះបណ្តាល និងផលិតនូវធនធានមនុស្ស​ឲ្យ​កាន់តែ​រីក​ចម្រើន​ជា​លំ​ដាប់ សម្រាប់ត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ស្របតាមគោលការណ៍សហព័ន្ធជាសកល។

៣-សហព័ន្ធត្រៀមបញ្ជូនក្រុមកីឡាករ-កីឡាការិនី ចូលរួមការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក (World LH.F Hapkido Championship 2024) នៅប្រទេសថៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ខាងមុខ។

៤-សហព័ន្ធនឹងពង្រីកវិសាលភាពឲ្យទៅដល់បណ្តាខេត្ត និងចាប់យកឱកាសចេញទៅចូលរួមប្រកួត នៅក្រៅ​ប្រទេស​ឲ្យ​បាន​ច្រើនតាមដែលលទ្ធភាពដែលសហព័ន្ធអាចធ្វើទៅបាន ដើម្បីបង្កើតស្នាដៃ និងលើកិត្យា​នុភាព​ហាប់​គីដូ​កម្ពុជា​ឲ្យ​កាន់​តែល្បីល្បាញទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។

លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធ បានគូសបញ្ជាក់ក្នុងរបាយការណ៍ថា សម្រាប់អាណត្តិ​ចាស់ៗ​កន្លង​មក ថ្នាក់ដឹកនាំសហព័ន្ធគ្រប់ជំនាន់ បានយកចិត្តទុកដាក់ខ្ពស់ លើការងារបច្ចេកទេស និងការងាររដ្ឋបាល ដែល​ធ្វើ​ឲ្យ​សហព័ន្ធ​មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ពិសេសក្នុងអាណត្តិទី៧ កន្លងទៅ ក្រៅពីជំរុញឲ្យ​មាន​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ សហព័ន្ធក៏សម្រេចបាននូវសមិទ្ធផលជាច្រើនផងដែរ ។

លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​ការ​ខិតខំ​អភិវឌ្ឍរបស់សហព័ន្ធខ្មែរកីឡាហាប់គីដូនាពេលកន្លងមក។ លោកថា បច្ចុប្បន្ន សហព័ន្ធ​កីឡា​ជាតិ​សរុប​មាន​ចំនួន ៦០ ក្នុងនោះមានសហព័ន្ធកីឡាជាតិចំនួន៤៨ ដែលទទួលបានកញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដំណើរការអភិវឌ្ឍ។

ដោយឡែកសម្រាប់ប្រភេទកីឡាហាប់គីដូ នៅមិនទាន់ទទួលបានកញ្ចប់ថវិកាអភិវឌ្ឍន៍ប្រចាំឆ្នាំនៅឡើយទេ ។ ដូច្នេះ​ក្នុងអាណត្តិបន្តនេះ លោកក៏បានលើកទឹកចិត្តឲ្យសហព័ន្ធខ្មែរកីឡាហាប់គីដូស្នើសុំកញ្ចប់ថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ហើយក្រសួងនឹងធ្វើការពិនិត្យពិចារណា ដើម្បីស្នើសុំបន្ដទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់​យក​មកបម្រើឲ្យការងារបណ្ដុះបណ្ដាល និងជំរុញការអភិវឌ្ឍកាន់តែរីកចម្រើនថែមទៀត ។

គួរដឹងថា សម្រាប់សមាសភាពថ្នាក់ដឹកនាំសហព័ន្ធកីឡាហាប់គីដូកម្ពុជា អាណត្តិទី៨ ក្រៅពីលោក សៅ សេងហាក់ ជាប្រធាន គឺមានឯកឧត្តម ជា បូរ៉ា, លោក ផាត់ សុភា, លោក គួច ហុងជៀក, លោក ទេព វីរៈ និងលោក សែ តារា ជាអនុប្រធាន ព្រមទាំងលោក គង់ ចាន់ធីណា ដែលបន្ដកាន់តំណែងសំខាន់ជាអគ្គលេខាធិការ រួមជា​មួយ​អគ្គ​លេខា​ធិការរង អគ្គហេរញ្ញិក  អគ្គហេរញ្ញិករង និងសមាជិក ៨រូបផ្សេងទៀត ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        103
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        116
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm