ដំណើរការធ្វើប័ណ្ណចាក់វ៉ាក់សាំងជូនកងទ័ព និងប្រជាពលរដ្ឋបានជាងមួយលានហើយ ក្នុងគម្រោងជិតបីលានប័ណ្ណ

2021/08/17 06:49:45 pm        642

ភ្នំពេញ ៖ ដំណើរការធ្វើប័ណ្ណសម្គាល់នៃការចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ជូនដល់កងទ័ព ក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋជា​បន្ទុក​របស់យោធាដែលរាជរដ្ឋាភិបាលផ្តល់ជូននោះ គឺមកដល់ពេលនេះ បានចំនួនជាងមួយលានប័ណ្ណហើយ ក្នុងគម្រោងជាង២លាន៨សែនប័ណ្ណ ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន ក្នុងឱកាស​ចុះត្រួតពិនិត្យ ដំណើរការធ្វើប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ របស់ក្រុមការការផលិតប័ណ្ណ កងពកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការ​ចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងកូវីដ-១៩ រាជរដ្ឋា​ភិបាល​បានផ្តល់​ទំនុកចិត្តដល់កងយោធពលខេមរភូមិន្ទ ដើម្បីចាក់វ៉ាក់សាំងជូន​ដល់បងប្អូនប្រជាពលរដ្ឋ​នៅតាមគោលដៅដែលបានកំណត់ និងដើម្បីបញ្ជាក់ឲ្យច្បាស់លាស់​ក្នុងការចាក់​ជូនពួកគាត់រួច​ ឬមិនរួចនោះ គឺកងទ័ពបានធ្វើប័ណ្ណសម្គាល់ជូនពួកគាត់ ដោយមិនមានការយកលុយអ្វីទាំងអស់ គឺធ្វើឡើងដើម្បីលើក​កម្ពស​សុខុមាលភាព​របស់ពួកគាត់តែប៉ុណ្ណោះ។

ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ផងដែរថា ការធ្វើ​ប័ណ្ណសម្គាល់​ជូនដល់កងទ័ព និងបងប្អូនប្រជាពលរដ្ឋនេះ គឺមានអត្ថប្រយោជន៍ជាខ្លាំង ដោយ​សម្គាល់​ និង​បញ្ជាក់អំពីភាពចូលរួមសង្គមរបស់ពួកគាត់ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយ​ការ​រីករាលដាលនូវមេរោគកូវីដ១៩ ​និងក៏ដើម្បីការពារអាយុជីវិតរបស់ពួកគាត់ផងដែរ។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ផងដែរថា រហូតដល់ពេលនេះ កងទ័ព ក្រុមគ្រួសារកងទ័ព ក្រុមកីឡាករ កម្ពុជា​បាន​ធ្វើការ​ចាក់វ៉ាក់សាំងដូសទី៣រួចជាស្ថាពរ បានចំនួនប្រមាណជិត២០ម៉ឺននាក់ហើយ ក្នុង​ចំណោម​ជាង៣០ម៉ឺននាក់ ដែលរាជរដ្ឋាភិបាលបានប្រគល់ឲ្យក្រសួងការពារជាតិជាអ្នកចាត់ចែងនោះ៕

អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        82
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        174
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm