លោកជំទាវ មិថុនា ភូថង ប្រាប់ដល់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមាទៅប្រកាសទ្រព្យសម្បត្តិ និងបំណុល

2024/06/18 09:40:01 pm        321

កោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បាន​ប្រាប់​ដល់​ក្រុម​ប្រឹក្សា​ស្រុក​មណ្ឌល​សីមា ត្រូវបំពេញកាតព្វកិច្ចទៅប្រកាសទ្រព្យសម្បត្តិ និងបំណុល​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឱ្យបានទាន់ពេលវេលា។

ក្នុងពិធីប្រកាសតែងតាំងក្រុមប្រឹក្សាស្រុកមណ្ឌលសីមាចំនួន១១នាក់ លោកជំទាវ​អភិបាល​ខេត្ត​កោះកុង ថ្លែងនៅថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២៤ថា សមាជិកក្រុមប្រឹក្សាគ្រប់រូប អាណត្តិទី៤នេះ ត្រូវ​មានភាពជាម្ចាស់ការអនុវត្តការងារទៅប្រកាសទ្រព្យសម្បត្តិឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់។ ចំពោះសមាជិកក្រុមប្រឹក្សាស្រុកមណ្ឌលសីមា អាណត្តិទី៣ ដែលទើប​ជាប់ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឡើង​វិញ​ទៅប្រកាសទ្រព្យសម្បត្តិដូចគ្នាដែរ។

លោកជំទាវ មិថុនា ភូថង បញ្ជាក់ដែរថា ការប្រកាសទ្រព្យ​សម្បត្តិ និង​បំណុល​របស់​ខ្លួន​សមាជិក​ក្រុមប្រឹក្សា ចាំបាច់បញ្ចូនទៅអង្គភាពប្រឆាំងអំពើពុករលួយក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរ បន្ទាប់​ពី​ថ្ងៃ​ប្រកាសចូលកាន់តំណែងនេះ។ ការប្រកាសនេះ សាមីខ្លួន​ត្រូវ​អនុវត្ត​តាម​របប​ប្រកាស​២​ឆ្នាំ​ម្តង​ ស្របតាមគោលការណ៍កំណត់ច្បាប់។

បន្ថែមលើនេះ លោកជំទាវមិថុនា ភូថង ក៏ជំរុញឱ្យក្រុមប្រឹក្សាស្រុកមណ្ឌលសីមា អាណត្តិទី៤ ត្រូវ​ផ្តល់​សេវា​សាធារណៈ និងដោះស្រាយ​បញ្ហា​ប្រឈម​នានាជូ​ន​ប្រជាពលរដ្ឋ​មាន​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់​តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញអនុវត្ត។

រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់ថ្នាក់ចាំបាច់បន្តលើកកម្ពស់សេវារដ្ឋបាលឱ្យកាន់តែឆាប់រហ័ស តម្លាភាព និងងាយស្រួលតាមបែបបទ និងនីតិវិធីកំណត់។ ពិសេសទៀតនោះ គឺគ្រប់មន្រ្តីរដ្ឋបាល និង​ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ពង្រឹងក្រមសិលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និង​ភាព​ស្អាតស្អំ​ដោយ​ឈរ​លើវិធានការយ៉ាងម៉ឺងម៉ាត់​ក្នុងការដាក់ទណ្ឌកម្ម​ចំពោះមន្រ្តីណាដែ​ល​ប្រព្រឹត្ត​បំពាន​សីលធម៌​វិជ្ជាជីវៈ និងរំលោភអំណាចក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នក​បម្រើ​សេវា​សា​ធារណជូនប្រជាពលរដ្ឋ៕ អត្តបទៈឈឹម មករា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        125
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm