ក្រុមកីឡាវាយកូនបាល់កម្ពុជា បោះជំរំហាត់នៅសៀមរាប មុនចេញទៅប្រកួតនៅថៃ ត្រៀម Davis Cup ខែក្រោយ

2024/06/18 10:13:55 pm        154

ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា បានធ្វើការបោះជំរំហ្វឹកហាត់រយៈពេលខ្លី នៅទឹកដី​ខេត្តសៀមរាប មុនបន្ដចេញទៅប្រកួតលក្ខណៈអន្ដរជាតិមួយ នៅប្រទេសថៃ ដើម្បីពង្រឹង​សមត្ថភាព​ត្រៀមចូលរួមការប្រកួតកីឡាវាយកូនបាល់អន្ដរជាតិ Davis Cup Asia/Oceania Group IV ឆ្នាំ២០២៤ ដែលកម្ពុជាទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះជាលើកដំបូង នាខែកក្កដាខាងមុខ ។

លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានឲ្យដឹងថា ការ​បោះជំរំ​ហ្វឹកហាត់​នេះ មានរយៈពេលត្រឹម ៣ថ្ងៃ ៤យប់ប៉ុណ្ណោះ ហើយការ​សម្រេច​ជ្រើសរើស​ខេត្ត​សៀមរាប​​នេះ ព្រោះជាកន្លែង​ដែល​ស័ក្ដិសម​ជួយ​ឲ្យការហ្វឹកហាត់​របស់​កីឡាករ​កាន់​តែ​មាន​ប្រសិទ្ធភាព និងបង្កើនការយល់ចិត្តគ្នាកាន់តែច្បាស់ មុនប្រកៀកស្មាគ្នាប្រយុទ្ធលើទីលាន ដើម្បី​ស្វែង​រក​ជ័យ​ជម្នះជូនជាតិនាខែក្រោយ ។

លោកបន្ដថា បន្ទាប់ពីបោះជំរុំហ្វឹកហាត់នៅខេត្តសៀបរាប ក្រុមជម្រើសជាតិ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ នឹងបន្ដដំណើរទៅចូលរួមការប្រកួតលក្ខណៈអន្ដរជាតិមួយ នៅប្រទេសថៃ មុនត្រ​ឡប់​មក​កម្ពុជា​វិញ ដោយនឹងបន្ដស្នាក់នៅ និងប្រមូលផ្ដុំ​ហ្វឹកហាត់​នៅ​សណ្ឋាគារ​មួយ​ក្បែរ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ សម្រាប់ត្រៀមរហូតដល់ការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍ Davis Cup លើក​ដំបូង​នៅ​កម្ពុជាតែម្ដង ។

គួរដឹងថា ការប្រកួតកីឡាវាយកូនបាល់អន្ដរជាតិ Davis Cup Asia/Oceania Group IV ឆ្នាំ​២០២៤​ លើកដំបូងនៅកម្ពុជានេះ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែ​កក្កដា​ខាង​មុខ នៅទីលានវាយកូនបាល់ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានអត្តពលិកមកពី ៨​ប្រទេស​ចូលរួម រួមមានម្ចាស់ផ្ទះកម្ពុជា, គុយវ៉ែត, កៀហ្ស៊ីស៊ីស្ថាន, អ៊ីរ៉ាក់ មីយ៉ាន់ម៉ា, ស្រីលង្កា, កាតា និងប្រទេសអារ៉ាប់រួម ។

សម្រាប់ម្ចាស់ផ្ទះកម្ពុជា បានត្រៀមកីឡាករ ៥រូប ដើម្បីចូលរួមប្រកួតប្រជែងដណ្ដើមកៅអី Group III វិញ ក្រៅ ប៊ុន កេន្នី, ទេព ទីម៉ូធី, ឡេង សារិនរាជ, ផានថាឡា ឡូកាស អាតថូ និងកីឡាករ ឃ្លាំងពន្លក៕ អត្ថបទ លី ឈុនឡា

 

 

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        105
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        117
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm