អាមេរិក និងអង់គ្លេស បានបើកការវាយប្រហារលើអាកាសយានដ្ឋាន Hodeidah និងកោះ Kamaran របស់យេម៉ែន

2024/06/18 10:15:09 pm        76

ទូរទស្សន៍ Al-Masirah TV ដែលគ្រប់គ្រងដោយក្រុមហ៊ួទីនៅប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃចន្ទ ថា និងកងកម្លាំងអង់គ្លេស បានធ្វើការវាយប្រហារតាមផ្លូវអាកាសយ៉ាងហោចណាស់ចំនួន ៦លើកលើអាកាសយានដ្ឋានអន្តរជាតិ Hodeidah របស់ប្រទេសយេម៉ែន និងការវាយប្រហារចំនួន ៤លើកទៅលើកោះ Kamaran ក្បែរកំពង់ផែ Salif នៃសមុទ្រក្រហម។

ការវាយប្រហារទៅលើទីក្រុង Kamaran គឺជាលើកទី១ហើយ ដែលកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បានកំណត់គោលដៅលើកោះនេះ ចាប់តាំងពីការវាយប្រហារតាមអាកាសទៅលើគោលដៅរបស់ក្រុមហ៊ួទី បានចាប់ផ្តើម នៅដើមខែកុម្ភៈ។

អ្នកជំនាញខាងយោធា និងសន្តិសុខ បាននិយាយថា ការវាយប្រហារទាំងនោះ បានធ្វើឡើងបន្ទាប់ពីការវាយប្រហារដោយដ្រូនលើកដំបូងរបស់ក្រុមហ៊ួទិ និងការវាយលុកដោយមីស៊ីលផ្សេងទៀត ដែលបានធ្វើឲ្យខូចខាតដល់នាវាដឹកទំនិញ Tutor និង Verbena កាលពីសប្តាហ៍មុន។ នាវាទាំងពីរគ្រឿង ត្រូវបានបោះបង់ចោល និងអណ្តែតនៅលើសមុទ្រ ដោយនាវា Tutor ប្រឈមនឹងហានិភ័យនៃការលិចចូលទៅក្នុងសមុទ្រ។

ក្រុមហ៊ួទី ដែលគ្រប់គ្រងរដ្ឋធានី និងតំបន់ដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសយេម៉ែន បានវាយប្រហារលើការដឹកជញ្ជូនអន្តរជាតិ នៅក្នុងសមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា ក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។ នៅពេលនោះ ពួកគេ បានវាយប្រហារពន្លិចនាវាមួយគ្រឿង រឹបអូសយកនាវាមួយទៀត និងបានបណ្តាលឲ្យនាវិកបីនាក់ ស្លាប់ ក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នា។

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        4
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm