កងកម្លាំងអ៊ីស្រាអែល បង្កើនការលុកលុយតំបន់ Rafah កាន់តែជ្រៅ និងសម្លាប់មនុស្ស ១៧នាក់ នៅជំរុំដ៏សំខាន់

2024/06/18 11:43:32 pm        130

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅថ្ងៃអង្គារ (ទី១៧ ខែមិថុនា) បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៧នាក់ នៅក្នុងជំរុំជនភៀសខ្លួនដ៏សំខាន់របស់តំបន់ហ្កាហ្សាស្ទ្រីប ហើយរថក្រោះរបស់អ៊ីស្រាអែល បានលុកចូលកាន់តែជ្រៅទៅក្នុងទីក្រុង Rafah ភាគខាងត្បូងរបស់ដែនដីនេះ។

អ្នកស្រុកបានរាយការណ៍ពីការវាយប្រហារដោយគ្រាប់បែកយ៉ាងខ្លាំងក្លាទាំងពីរថក្រោះ និងយន្តហោះ នៅក្នុងតំបន់ជាច្រើនរបស់ទីក្រុង Rafah ជាកន្លែងដែលមនុស្សជាង ១លាននាក់ បានយកធ្វើជាទីជម្រក នៅមុនខែឧសភា។ ប្រជាជនភាគច្រើនបានភៀសខ្លួនទៅភាគខាងជើងចាប់តាំងពីពេលនោះមក ខណៈដែលកងកម្លាំងអ៊ីស្រាអែល បានលុកលុយទីក្រុងនេះ។

យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងបន្ត «សកម្មភាពផ្អែកលើមូលដ្ឋានស៊ើបការណ៍សម្ងាត់ដែលមានភាពច្បាស់លាស់ នៅក្នុងទីក្រុង Rafah ដោយបានសម្លាប់ខ្មាន់កាំភ្លើងប៉ាឡេស្ទីនជាច្រើននាក់ ក្នុងរយៈពេល ១ថ្ងៃកន្លងមក នៅក្នុងការប្រយុទ្ធគ្នាចម្ងាយជិត ហើយរឹបអូសបានអាវុធជាច្រើន។ យោធាបានបន្ថែមទៀតថា កងទ័ពអាកាស បានវាយប្រហារគោលដៅរាប់សិប នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប ក្នុងថ្ងៃកន្លងមក។

ក្រុមគ្រូពេទ្យបានប្រាប់ឲ្យដឹងថា នៅកណ្តាលតំបន់ហ្កាហ្សាស្ទ្រីប ការវាយប្រហារតាមអាកាស ២ ដាច់ដោយឡែកពីគ្នារបស់អ៊ីស្រាអែលលើផ្ទះ ២ខ្នង បានសម្លាប់ជនជាតិប៉ាឡេស្ទីន ១៧នាក់ នៅ Al-Nuseirat និង Al-Bureij ជាជំរុំជនភៀសខ្លួនចំនួន២ ដែលត្រូវបានបង្កើតឡើង សម្រាប់ជាទីកន្លែងជ្រកកោនរបស់ក្រុមគ្រួសារ និងកូនចៅរបស់ប្រជាជន ដែលបានភៀសខ្លួនទៅតំបន់ហ្កាហ្សា អំឡុងសង្រ្គាមឆ្នាំ១៩៤៨ ដែលជម្លោះនោះបានផ្ទុះឡើងពាក់ព័ន្ធនឹងការបង្កើតប្រទេសអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm