NATO ព្រួយបារម្ភថា រុស្ស៊ីអាចគាំទ្រកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង

2024/06/19 03:50:38 pm        178

ប្រធានសម្ព័ន្ធយោធា ណាតូ (NATO) បាននិយាយកាលពីថ្ងៃអង្គារ (១៨ មិថុនា) ថា អង្គការណាតូ ព្រួយបារម្ភអំពីការគាំទ្រដែលរុស្ស៊ី អាចផ្តល់ឱ្យសម្រាប់កម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ខណៈប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានចាប់ផ្តើមដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសផ្ដាច់ខ្លួនដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរមួយនេះក្នុងរយៈពេល ២៤ ឆ្នាំ។

លោក ពូទីន ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋសម្រាប់កិច្ចពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) បានប្តេជ្ញាធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខកាន់តែស៊ីជម្រៅ និងគាំទ្រកូរ៉េខាងជើងប្រឆាំងនឹងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់គូប្រជែងដ៏ជូរចត់របស់ខ្លួនគឺកូរ៉េខាងត្បូង។ អាមេរិក បានចោទកូរ៉េខាងជើង ថាបានផ្គត់ផ្គង់មីស៊ីលបាលិស្ទិករាប់សិបគ្រាប់ និងគ្រាប់រំសេវជាង ១១.០០០ កុងតឺន័រដល់រុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន។

អគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) បានប្រាប់សន្និសីទសារព័ត៌មានរួមមួយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) ថា សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន កំពុងត្រូវបានជំរុញដោយចិន កូរ៉េខាងជើង និងអ៊ីរ៉ង់ ដែលចង់ឃើញសម្ព័ន្ធភាពលោកខាងលិចបរាជ័យ។

លោក ស្តុលថិនប៊ឺក បាននិយាយថា «យើងពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពនៃការគាំទ្រដែលរុស្ស៊ី ផ្តល់ឱ្យកូរ៉េខាងជើង ជុំវិញកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ពួកគេ»។ នៅឯសន្និសីទសារព័ត៌មានជាមួយប្រមុខអង្គការណាតូរូបនេះ លោក ប្លីងខិន បាននិយាយថា ដំណើរទស្សនកិច្ចទៅទីក្រុងព្យុងយ៉ាង របស់លោក ពូទីន គឺជាសញ្ញានៃ «ភាពអស់សង្ឃឹម» របស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសដែលអាចគាំទ្រសង្គ្រាមរបស់លោកនៅអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm