លោក Biden ផ្តល់សញ្ជាតិដល់ជនអន្តោប្រវេសន៍ដែលរៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិអាមេរិក

2024/06/19 04:52:49 pm        95

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសពីការខិតខំប្រឹងប្រែងធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ ដើម្បីផ្តល់ភាពស្របច្បាប់ដល់ជនអន្តោប្រវេសន៍គ្មានឯកសារ កាលពីថ្ងៃអង្គារ ដោយផ្តល់មធ្យោបាយចូលសញ្ជាតិដល់ជនអន្តោប្រវេសន៍រាប់សែននាក់ នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ នូវអ្នកទាំងឡាយណាដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋអាមេរិក។ វាជាចំណាត់ការក្នុងឆ្នាំបោះឆ្នោត ដែលផ្ទុយគ្នាស្រឡះ ទៅនឹងផែនការរបស់លោក Donald Trump ជាគូប្រជែងក្នុងការបោះឆ្នោត សម្រាប់ផែនការនិរទេសជនអន្តោប្រវេសន៍ទ្រង់ទ្រាយធំ។

ជាការពិត ការស្ទង់មតិបង្ហាញថា ជនជាតិអាមេរិកជាង៧០ភាគរយ គាំទ្រកិច្ចខិតខំប្រឹងប្រែងនេះ ដើម្បីរក្សាគ្រួសារឱ្យនៅរួមរស់ជាមួយគ្នា ហើយហេតុផលគឺសាមញ្ញ វាប្រកាន់យកគោលការណ៍អាមេរិក ដែលយើងគួររក្សាគ្រួសារឱ្យនៅរួមរស់ជាមួយគ្នា។

យោងតាមសេតវិមាន និងក្រសួងសន្តិសុខបានឲ្យដឹងថា កម្មវិធីនេះនឹងបើកសម្រាប់ប្តីប្រពន្ធប្រមាណ ៥០០.០០០ នាក់ ជាអ្នកដែលបានរស់នៅក្នុងសហរដ្ឋអាមេរិក យ៉ាងហោចណាស់១០ឆ្នាំ។

អ្នកទាំងឡាយដែលត្រូវបានចាត់ទុកថាជាការគំរាមកំហែងផ្នែកសន្តិសុខសាធារណៈ ឬអ្នកដែលមានប្រវត្តិឧក្រិដ្ឋកម្ម ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងពុំមានសិទ្ធិទទួលបានកម្មវិធីនេះទេ។

លោក Biden ជាអ្នកប្រជាធិបតេយ្យដែលកំពុងស្វែងរកអាណត្តិទីពីរនៅក្នុងការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកា បានចូលកាន់តំណែងដោយប្តេជ្ញាថានឹងផ្លាស់ប្តូរគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់លោក Trump ។

ប៉ុន្តែដោយបានប្រឈមមុខទៅនឹងកម្រិតនៃការចាប់ខ្លួនជនអន្តោប្រវេសន៍នៅព្រំដែនអាមេរិក-ម៉ិកស៊ិក លោក Biden បានពង្រឹងវិធីសាស្រ្តរបស់លោកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយរារាំងជនអន្តោប្រវេសន៍ភាគច្រើនឆ្លងកាត់ព្រំដែនមិនឲ្យស្នើសុំសិទ្ធិជ្រកកោន។ កម្មវិធីស្របច្បាប់ ដែលបានគ្រោងទុករបស់លោក Biden សម្រាប់ប្តីឬប្រពន្ធរៀបការជាមួយពលរដ្ឋអាមេរិក អាចធ្វើឲ្យរឹងមាំសារយុទ្ធនាការរបស់លោកថា លោក គាំទ្រប្រព័ន្ធអន្តោប្រវេសន៍ដែលមានមនុស្សធម៌។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        2
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        24
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm