អ្នកជាសះស្បើយពីជំងឺកូវីដ ក្នុងខេត្តបាត់ដំបង កាន់តែមានចំនួនច្រើន

2021/08/17 07:41:35 pm        410

បាត់ដំបង៖ ក្នុងមួយរយៈពេលចុងក្រោយនេះ អ្នកជាសះស្បើយពីជំងឺកូវីដ១៩ ក្នុងខេត្តបាត់ដំបង កាន់តែមានចំនួនច្រើនឡើង ខណៈអ្នកឆ្លងថ្មីមានការថយចុះជាបន្តបន្ទាប់ផងដែរ។

ចំនួនអ្នកឆ្លងថ្មីក្នុងខេត្តប៉ុន្មានថ្ងៃកន្លងមកនេះ បានថយចុះពីលើ១០០នាក់ មកនៅក្នុងរង្វង់ពី ៥០ទៅ៨០នាក់ក្នុងមួយថ្ងៃ ចំណែកចំនួនអ្នកជាសះស្បើយបានកើនឡើងលើសពី ១២០នាក់។

ការថយចុះចំនួនអ្នកឆ្លងថ្មី គឺដោយសារអាជ្ញាធរខេត្តគ្រប់គ្រង​បានយ៉ាងល្អនូវលំហូរពលករខ្មែរ​មកពីប្រទេសថៃ គួបផ្សំ​ផ្ទៃក្នុងខេត្ត ទាំងអាជ្ញាធរ និងប្រជាពលរដ្ឋបានចូលរួមអនុវត្តន៍​វិធានការ​សុខាភិបាល ៣កុំ ៣ការពារបានខ្ជាប់ខ្ជួនផងដែរ។

ជាក់ស្ដែង រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែ សីហា ឆ្នាំ ២០២១ បានចេញសេចក្ដី​ប្រកាស​ព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៧៤នាក់ និងជាសះស្បើយ​ចំនួន ១៣១នាក់។ រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤ ៧៦១នាក់ បានព្យាបាលជាសះស្បើយចំនួន ៣ ៤១៨នាក់ កំពុងសម្រាកព្យាបាល​ចំនួន១ ២៨៣នាក់ និងស្លាប់៦០នាក់។

ចំពោះការវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ គឺមាន​ជារៀងរាល់ថ្ងៃ ដោយកាលពីថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២១ ពលករខ្មែរត្រឡប់មកពីប្រទេស​ថៃចូលតាមច្រកព្រំដែននានា​ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង មានចំនួន១១៥នាក់ ក្នុងនោះមាន​វិជ្ជមាន​ជំងឺកូវីដ១៩ចំនួន១៣នាក់។

ទោះបីជាចំនួនអ្នកជាសះស្បើយកើនឡើង ប៉ុន្តែឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានបង្ហាញការព្រួយបារម្ភសារជាថ្មីទៅលើបញ្ហាវីរុសកូវីដ១៩ បម្លែងថ្មីប្រភេទដែលតា (Delta) ដែលកំពុងចាប់ផ្ដើមរាត្បាតក្នុងសហគមន៍ជាបណ្ដើរៗ ដូចនេះយើងត្រូវតែប្រុងប្រយ័ត្ន​ត្រៀម​លក្ខណៈទុកជាមុន ជាពិសេសចំពោះពលករដែលទើបមកពីប្រទេសថៃ ដែលភាគច្រើន​គឺពួកគាត់​មានកូវីដ-១៩ ប្រភេទDelta ខណៈរហូតមកដល់ពេលនេះ មិនទាន់មានករណីឆ្លងជំងឺកូវីដ១៩ បំប្លែង​ខ្លួនថ្មីប្រភេទDeltaនៅក្នុងសហគមន៍ខេត្តបាត់ដំបងឡើយ។

ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលជាសះស្បើយពីជំងឺកូវីដ-១៩នេះហើយ សូមកុំព្រលែងដៃឲ្យសោះ បើទោះបីធ្លាប់ផ្ទុកមេរោគនេះក៏ដោយ ក៏មិនមែនមានន័យថា​មិន​អាចឆ្លងទៀតដែរ បើប្រហែសនោះ ប្រជាពលរដ្ឋនឹងនៅតែឆ្លង ដូចនេះសូមបន្តការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ទាំងអនាម័យខ្លួនប្រាណ ការហូបចុក និងជាពិសេសការរក្សាគម្លាតសង្គម ហើយត្រូវអនុវត្ត​ទៅតាមវិធានរដ្ឋបាលនានា ដែលបានដាក់ចេញអនុវត្តផងដែរ៕

អត្ថបទ៖ នឿត សុភ័ក្ត្រ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm