សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ចេញ​សេចក្ដីណែនាំ​ឲ្យ​គណៈកម្មការ​ផ្គូផ្គង​ពង្រឹង​តួនាទី​របស់​ខ្លួន

2021/08/17 07:49:21 pm        31

​ប្រដាល់៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរបាន​ចេញ​សេចក្ដីណែនាំ​ ដល់​គណៈកម្មការ​ផ្គូផ្គងដើម្បី​ពង្រឹង​តួនាទី និង​ការ​សហការ​ជាមួយ​ស្ថានីយ​ទូរទស្សន៍ ក្នុង​ការ​រៀប​ចំ​ការ​ផ្គូផ្គង​គូប្រកួត​ដល់​កីឡាករ​-​កីឡា​ការិនីដើម្បី​ចូលរួម​លើកកម្ពស់ និង​អភិវឌ្ឍន៍​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​ឲ្យ​មាន​កម្រ​តិ​ខ្ពស់។

​ការ​ចេញ​សេចក្ដីណែនាំ​នេះ បន្ទាប់ពី​សហព័ន្ធ​បាន​ពិនិត្យ​ឃើញ​ការងារ​ផ្គូផ្គង​កន្លងមក ​មាន​ភាព​ខ្វះខាត និង​មាន​ភាព​អ​សក​កម្ម​ខ្លះ​ៗ ចំពោះ​កីឡាករ​-​កីឡា​ការិនីក្នុង​ការ​ប្រកួត​មិន​ឈរ​ទឹក មិន​សូវ​មាន​វិន័យ ខ្វះ​ភាព​រឹងមាំ ខ្វះ​កម្លាំងកាយ ខ្វះ​កម្លាំង​អំណត់ មិន​មាន​ភាព​រឹង​មាំ​ខាង​ផ្នែក​បច្ចេកទេស។ ហើយ​ពេលខ្លះ ការ​ផ្គូផ្គង​រួចហើយមានការ​ដោះដូរ​ឡើងវិញ​ជា​ញឹកញាប់ និង​មិន​សម​ហេតុផលដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការប្រកួត។​ ​ដូច្នេះ​សហព័ន្ធ​បាន​ដាក់​ចេញ​នូវ​សេចក្ដីណែនាំ ៨​ចំណុចដើម្បី​ជំរុញ​ការងារ​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ និង​ជៀស​ផុត​ពី​ចំណុច​ប្រឈម​ផ្សេងៗរួមមាន​៖

​ទី​១-​គណៈកម្មការ​ផ្គូផ្គង ត្រូវ​ធ្វើ​ការ​ទំនាក់​ទំនង​សហការ​ផ្ទាល់​ជាមួយ​បណ្ដាល​សមាគម ក្លិប ឬ​គ្រូ​បង្វឹកដែល​ជា​តំណាងសហការ​ទំនាក់ទំនង ​ការ​ផ្គូផ្គង​ការប្រកួត​សម្រាប់​កីឡា​តាម​រូបភាព ឬ​វិធី​សាស្ត្រ​ផ្សេងៗ និង​ពេលវេលា​កំណត់ ទាំង​ពេលវេលា​ផ្គូផ្គង និង​គូប្រកួត​របស់​កីឡាករ​-​កីឡា​ការិនីតាម​ការកំណត់ ​របស់​គណៈកម្មការ​ផ្គូផ្គង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​នីមួយៗ ការងារ​ផ្គូផ្គង​គូប្រកួត​នេះ មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​ផ្គូផ្គង​ដោយ​ផ្ទាល់​ជាមួយ​កីឡាករ-កីឡា​ការិនី​ជាដាច់​ខាត។​

​ទី​២-​បណ្ដា​សមាគម ក្លិប ឬ​គ្រូ​បង្វឹក​ដែល​ជា​តំណាងត្រូវ​ពិនិត្យ និង​ធ្វើការ​ជ្រើសរើស​នូវ​សមាសភាព​កីឡាករ​-​កីឡា​ការិនីដែល​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ខ្លួន ត្រូវ​មាន​កម្លាំងកាយ កម្លាំង​អំណត់ និង​មាន​ភាព​រឹងមាំ​ខាង​បច្ចេកទេស មាន​វិន័យ មាន​ការហាត់​ហ្វឹកហ្វឺន​ត្រឹមត្រូវ​តាម​កម្មវិធី​ច្បាស់លាស់។​

​ទី​៣-​គណៈកម្មការ​ផ្គូផ្គង​ ត្រូវ​យក​អស់ពី​ស្មារតី កម្លាំងកាយ​ចិត្ត​ទទួលខុសត្រូវ​ការងា​រ​ផ្គូផ្គង ត្រូវ​ស្ដាប់​ប្រវត្តិ​របស់​កីឡាករ​-​កីឡា​ការិនី​នីមួយៗ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ការងារ​ផ្គូផ្គងធានា​បាន​នូវ​កម្រិត​បច្ចេកទេស និង​សមត្ថភាព​ក្នុង​ការ​ប្រកួត​ឲ្យ​មាន​កម្រិត​ប្រហាក់​ប្រហែលគ្នា ធានា​ដល់​គុណ​ផល និង​ស្មារតី​កីឡា​ក្នុង​ពេល​ប្រកួត។​

​ទី​៤-​គណៈកម្មការ​ផ្គូផ្គង ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ មាន​ទស្សនៈ​គ្រប់​ជ្រុងជ្រោយក្នុង​ការ​អភិវឌ្ឍ​សមាគម ក្លិប និង​ធនធាន​កីឡាករ​-​កីឡា​ការិនី​ក្នុង​ការ​ផ្គូផ្គង​ត្រូវ​មាន​សមត្ថភាព មាន​តម្លាភាព ចែករំលែក​ដល់​គ្រប់​សមាគម ក្លិប គ្រប់​បណ្ដាល​ល​រាជធានី​-​ខេត្ត។ ត្រូវ​មាន​ទស្សនៈ​វិស័យ​ពង្រឹង​អភិវឌ្ឍន៍​ធនធាន​កីឡាករ​គ្រប់​កម្រិត។​

​ទី​៥-​គណៈកម្មការ​ផ្គូផ្គង បន្ទាប់ពី​ការ​ផ្គូផ្គង​ដែល​បាន​ឯកភាព​គ្នារវាង​សមាគម ក្លិប ឬ​គ្រូ​បង្វឹក​ដែល​ជា​តំណាង​នោះ​ត្រូវ​មាន​កំណត់ត្រា កិច្ចសន្យា និង​ការ​ផ្ដល់​ព័ត៌មាន​ច្បាស់លាស់ ឈ្មោះ​កីឡាករ​-​កីឡា​ការិនី ថ្ងៃខែ​ឆ្នាំ ប្រកួត និង​ទីកន្លែង​ដែល​ត្រូវ​ប្រកួត។​

​ទី​៦-​ចំពោះ​សមាគម ក្លិប ឬ​គ្រូ​បង្វឹក​ដែល​ជា​តំណាង ដែល​បាន​ឯកភាព​គ្នា​ព្រមព្រៀងគ្នា​ក្នុង​ការ​បញ្ជូន​ឈ្មោះ​កីឡាករ​-​កីឡា​ការិនី​ចូលរួម​ការប្រកួត ដែល​បាន​កំណត់​ឈ្មោះ​កីឡាករ​-​កីឡា​ការិនី​ពេលវេលា និង​ទីកន្លែង​ប្រកួត​ហើយ​នោះ ត្រូវ​គ្រប់គ្រង និង​ហាត់​ហ្វឹកហ្វឺន​ដល់​កីឡាករ​-​កីឡា​ការិនី​ទាំងនោះ​ឲ្យ​បាន​ល្អ ដើម្បី​ចូលរួម​ប្រកួត​ជាដាច់ខាត។​

​ទី​៧-​គណៈកម្មការ​ផ្គូផ្គង ត្រូវ​ធ្វើ​កំណត់ត្រា កំណត់​តម្លៃ​ខ្លួន​កីឡាករ-កីឡា​ការិនី​ឲ្យ​បាន​ត្រឹមត្រូវ​ដែល​បាន​ឯកភាព​គ្នារវាង​គណៈកម្មការ​ផ្គូផ្គង និង​ស្ថានីយ​ទូរទស្សន៍​ជា​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ។ ការកំណត់​តម្លៃ​ខ្លួន​កីឡាករ-កីឡា​ការិនី​ក្នុង​ការ​ប្រកួត ត្រូវ​ផ្អែក​តាម​កម្រិត​សមត្ថភាព បច្ចេកទេស និង​គុណ​ផល​របស់​កីឡាករ​-​កីឡា​ការិនី​ម្នាក់ៗ ដែល​សហព័ន្ធ​បាន​កំណត់ ៣​កម្រិត​គឺ​មាន​កម្រិត​ធម្មតា កម្រិត​ជើងឯក​រង និង​កម្រិត​ខ្ពស់។​

​ទី​៨-​គណៈកម្មការ​ផ្គូផ្គង គ្រប់​ស្ថានីយ​ទូរទស្សន៍បន្ទាប់ពី​ការ​ផ្គូផ្គង​បាន​រួចរាល់​ចប់​សព្វគ្រប់ ត្រូវ​បញ្ជូន​ឯកសារ​មក​តម្កល់ទុក​នៅ​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​របស់​សហព័ន្ធ ដើម្បី​ផ្សព្វផ្សាយ និង​គ្រប់គ្រង​ជា​ផ្លូវការ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        107
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        121
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm