គណៈកម្មការអន្តរក្រសួង រៀបចំក្រុងពាលីត្រៀមរំលឹកខួបលើកទី៤៧ ដំណើរឆ្ពោះទៅការផ្តួល​រំលំរបបខ្មែរក្រហម

2024/06/19 07:26:33 pm        176

ឯកឧត្តមយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជ​អាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មការអន្តរក្រសួង បានរៀបចំ​ពិធី​ក្រុង​ពាលី​សុំសេចក្តីសុខចម្រើន និង ចែករង្វាន់ជយលាភីស្នាដៃឆ្នើមលើវិញ្ញាសារគំនូរ ចម្រៀង និង កំណាព្យ លើខ្លឹមសារថ្ងៃប្រវត្តិសាស្ត្រ មុនពេលកម្ម​វិធី​ផ្លូវការ​ដែល​នឹង​ចាប់​ផ្តើម​នៅថ្ងៃស្អែក ទី២០ ខែមិថុនា ឆ្នាំ២០២៤។

ដើម្បីត្រៀមរៀបចំពិធីគម្រប់៤៧ឆ្នាំដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និង យុទ្ធមិត្តរំដោះជាតិ និង ប្រជាជនកម្ពុជា ចេញពីការកាប់សម្លាប់នៃរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៤នេះ នៅតំបន់ប្រវត្តិសាស្ត្រ​យោធា​កោះថ្ម​ X16 មានរៀបចំពិធីក្រុងពាលីសុំសេចក្តីសុខចម្រើន ត្រៀមបុកគ្រឹះសាងសង់​អគារ​ស្នាក់​នៅ​បុគ្គលិក និង អាគារទទួលភ្ញៀវ បន្ថែមលើហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ក្រោមវត្តមាន ឯកឧត្តម​យឧត្តមសេនីយ៍ សៅ សុខាប្រធានគណៈកម្មការអន្តរក្រសួង ។

ឯកឧត្តមយឧត្តមសេនីយ៍ សៅ សុខាបានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ​គិត​ចាប់​ពី​ឆ្នាំ​២០១៧​មក រាជរដ្ឋាភិបាលកម្ពុជា តែងរៀបចំប្រារព្ធខួបដំណើរឆ្ពោះទៅ​កាន់​ការផ្តួល​រំលំ​របប​ប៉ុលពត​បស់ស​​ម្តេចតេជោ ហ៊ុន សែន និង យុទ្ធមិត្ត ដើម្បីបង្ហាញពីការដឹងគុណ​ជានិច្ច​ចំពោះ​វីរៈភាព​អង់​អាច​ក្លាហាន ហ៊ានបូជា ពលីដើម្បីប្រជាជនកម្ពុជា។ ឯកឧត្តមបានបន្តថា​នៅ​ឆ្នាំនេះ​គណៈកម្មការ​អន្តរក្រសួង​នៅ​តែបន្តកសាងហេដ្ឋាចរនាសម្ព័ន្ធចាំបាច់បន្ថែមទៀតដូចជា អាគារស្នាក់នៅបុគ្គលិក និងអគារទទួលភ្ញៀវដើម្បីប្រែក្លាយតំបន់នេះជាតំបន់ព្រំដែនសន្តិភាព តំបន់ទេសចរប្រវត្តិសាស្ត្រ សេដ្ឋកិច្ច វប្បធម៌ និង ដើម្បីផ្សព្វផ្សាយនូវការលះបង់របស់មេដឹកនាំកម្ពុជា គឺ សម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំមួយរូប ហ៊ានពលី លះបង់គ្រប់បែបយ៉ាង លែងគិតសូម្បីតែជីវិតខ្លួនឯង ប្តូរ​យកនូវការរស់រានមានជីវិត របស់ពលរដ្ឋខ្មែរទូទាំងប្រទេស។ ឯកឧត្តមបានបញ្ជាក់ទៀតថា X16 គឺសម្តៅលើ និយាមការផែនទី នៃការបែងចែកព្រំដែនរវាង កម្ពុជា និង វៀតណាម ដែលមាន​ចម្ងាយ​ពីអក្ស ព្រំដែនត្រឹមតែ ១០០ម៉ែត្រប៉ុណ្ណោះ ហើយទីនេះគឺជាទីតាំង​សំខាន់​បំផុត​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ការ​រំដោះជាតិកម្ពុជា ។

សូមបញ្ជាក់ថា នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹង អញ្ចើញជាអធិបតីក្នុងពិធីរំលឹកខួបលើកទី​៤៧ នៃ​ដំណើរឆ្ពោះការផ្តួលរំលំរបបប៉ុលពតនៅតំបន់ប្រវត្តិសាស្ត្រយោធា កោះថ្មX16​ដែល​ស្ថិត​នៅក្នុង ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

គួររំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ស្អែកនេះ គឺជាខួបគម្រប់ ៤៧ឆ្នាំ នៃដំណើរ​តស៊ូឆ្ពោះ​ទៅរកការរំដោះជាតិរបស់សម្តេចតេជោហ៊ុន សែន និង យុទ្ធមិត្តដើម្បីរំដោះជាតិ និងប្រជាជន​កម្ពុជាចេញពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹង យុទ្ធមិត្តដ៏​ស្ម័គ្រ​ស្មោះ ៤រូបផ្សេងទៀត បានសម្រេច ចិត្តក្នុង ស្ថានភាពដ៏តាន់តឹង បំផុតលាចាក ទឹក​ដី​លាចាក​ឧត្តម​ភរិយា និងកូនក្នុងផ្ទៃ ជាទីស្រឡាញ់ ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លង កាត់ព្រំដែន​ទាំង​គ្រោះ​ថ្នាក់​បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាមដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជន​កម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត។ ផ្តើមចេញ​ពីដំណើរ​តស៊ូ​ជាមួយ​ទឹក​ចិត្ត​ដ៏មុះមុត​នោះ​ហើយទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាចេញ​ពីរប​ប​វាល​ពីឃាត ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈាន​ឆ្ពោះ​ទៅរក​ការ​បិទ​បញ្ច​ប់ភ្លើ​ង​សង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាង អភិវឌ្ឍប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។ ដើម្បីរំលឹកដល់ស្លាក​ស្នាម​ប្រវត្តិសាស្ត្រ​ដ៏​មាន​គុណត​ម្លៃ​សម្រាប់ជាតិ និង ប្រជាជន និង នៅឆ្នាំ២០១៧ដែលចំខួប៤០ឆ្នាំ នៃការ ចេញតស៊ូនេះ សម្តេច​តេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិតពេលនោះបាន ធ្វើដំណើរ​រួមគ្នា​ទៅ​កាន់​គ្រប់​ចំណុចក្នុងដំណាក់កាលតស៊ូ។ ចាប់តាំង ពីឆ្នាំ២០១៧ នោះមក ក្រសួងការពារ​ជាតិ​ក៏​បាន​ទទួល ភារកិច្ចរៀបចំប្រារព្ធ ពិធី មួយនេះ ជារៀង រាល់ ឆ្នាំ។ បន្ថែមពីលើនោះ ក៏មានការរៀប​ចំ​សាង​សង់នូវសំណង់នានានៅលើតំបន់ ប្រវត្តិ សាស្ត្រ មួយនេះផងដែរ ដើម្បីតម្កល់ទុក​ជា​មរតក​ដល់​មនុស្ស​ជំនាន់ក្រោយ៕ អត្ថបទ៖ ​សូដាវណ្ណ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        107
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        212
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm