រដ្ឋាភិបាលជប៉ុនបានសម្រេចគាំទ្រអង្គភាព CMAC លើការអនុវត្ដគម្រោងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ញាសិប្បនិម្មិ ត(AI System) ដែលគម្រោងនេះមានរយៈ ពេល១២ខែ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ ដល់ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលជំនាញប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងផ្តល់សម្ភារៈដំឡើងកម្មវិធី (Software)ជាដើម។
ដោយមានការគាំទ្រគាំទ្រដោយរដ្ឋាភិបាលជប៉ុនដូច្នេះនោះ អង្គភាព CMAC បានបើកសិក្ខាសាលាស្តីពីគម្រោង “ការផ្លាស់ប្តូរទៅរកប្រព័ន្ធឌី ជីថលនៃទិន្នន័យប្រតិបត្តិការបស់អង្គភាពស៊ីម៉ាក់ និងគម្រោងបញ្ញាសិប្បនិម្មិត (AI) “ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៤ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ។
តាមរយៈការគាំទ្រនេះអង្គភាព CMAC និងក្រុមហ៊ុន NEC របស់ជប៉ុន នឹងធ្វើការអនុវត្ដគម្រោងនេះរួមគ្នាដើម្បីអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ញាសិប្បនិម្មិតនេះ អោយកាន់តែមានប្រសិទ្ធភាពខ្ពស់។ គម្រោងនេះចែកចេញជាពីរដំណាក់កាល៖ ដំណាក់កាលទី០១ មានរយៈពេល០៦ខែដោយត្រូវធ្វើការរៀបចំឡើងប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ញាសិប្បនិម្មិត សិក្សានិងប្រើប្រាស់ទិន្នន័យ ដើម្បីបញ្ចូលទិន្ន ន័យទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ញាសិប្បនិម្មិត។ ដំណាក់កាលទី០២ មានរយៈពេល៦ខែ ប្រើប្រាស់កម្លាំងស្រាវជ្រាវទីវាល (TSC) របស់អង្គភាព ដើម្បីបំពេញកិច្ច ប្រតិបត្តិការឆ្លើយតបបញ្ជាក់ និងផ្ទៀងផ្ទាត់ទៅនឹងលទ្ធផលដែលទទួលបានមកពីការវិភាគរបស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ញាសិប្បនិម្មិតនេះ។
មានប្រសាសន៍នៅក្នុងពិធីបើកវគ្គសិក្ខាសាលា ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានមានប្រសាសន៍ថា ប្រព័ន្ធទិន្នន័យរបស់អង្គភាពស៊ីម៉ាក់មានការវិវត្តន៍ជាច្រើនដំណាក់កាល ហើយបញ្ញាសិប្បនិម្មិត (AI) ពិតជាមានសារសំខាន់ណាស់ក្នុងការគ្រប់គ្រប់ប្រព័ន្ធទិន្នន័យនាពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។ វាពិតជាជួយពន្លឿនការងារផ្នែកទិន្នន័យជា ពិសេសការរូមបញ្ចូលគ្នាជាមួយនឹងកម្លាំងបោសសម្អាតមីនផ្សេងទៀតដែលអង្គភាពគ្រោងនឹងសាកល្បងប្រើប្រាស់ក្រោយឆ្នាំ២០២៥។
ឯកឧត្តមក៏បានបន្ថែមទៀតផងដែរថា ដើម្បីឆ្លើយ តបទៅនឹងការវិវត្តនៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក រាជរដ្ឋា ភិបាលកម្ពុជាអណត្តិទី៧នេះ បានរៀបចំយុទ្ធសាស្រ្តថ្មី ពោលគឺការរៀបចំយុទ្ធសាស្រ្តបញ្ចកោណចំនួន ៥ចំណុចសំខាន់ៗ ដែលក្នុងនោះរួមមាន ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលជាផ្នែកមួយសំខាន់ផងដែរ៕ អត្ថបទ៖ ភារម្យ