១១​នាក់​ដំបូង​របស់ Man City ពេល​ចាញ់ Spurs មានតម្លៃ​ថ្លៃ​បំផុត​បំបែក​កំណត់ត្រា Premier League

2021/08/17 01:44:45 pm        137

​បាល់ទាត់៖ ​ការប្រកួត​កាលពី​ថ្ងៃអាទិត្យ​នៃ​ក្រប​ខណ្ឌ English Premier League ក្រុម​ជើងឯក Manchester City បាន​បំបែក​កំណត់ត្រា ១១​នាក់​ដំបូង​ដែល​មាន​តម្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​នៅ​លី​គ​កំពូល​អង់គ្លេស​។​ ​​លោក Pep Guardiola បាន​ដាក់​កីឡាករ ១១​នាក់​ដំបូង​ដែល​មាន​តម្លៃ​រួមបញ្ចូល​គ្នា ៥៥៣.៣២​លាន​ផោនដែល​នេះ​ជា​តម្លៃ​រួមបញ្ចូល​គ្នា​ថ្លៃ​បំផុត​។​

យ៉ាងណាក្តី Manchester City នៅតែ​ចាញ់​នៅ​ទឹកដី Tottenham Hotspur ១-០ ដោយ​គ្រាប់​បាល់​របស់​កីឡាករកូរ៉េ Heung-min Son​។​ ​​១១នាក់​ដំបូង​របស់ Manchester City មាន​អ្នកចាំទី Ederson ខ្សែការពារ Joao Cancelo, Benjamin Mendy, Ruben Dias និង Nathan Ake ដែល​អ្នក​ទាំងនេះ​មានតម្លៃ​ជាង ៤០លាន​ផោន​ម្នាក់ៗ​។ ​​នៅ​ខ្សែបម្រើ​មាន​កីឡាករ​ថ្លៃ​បំផុត​នៅ Premier League, Jack Grealish រួមជាមួយ Fernandinho, Ilkay Gundogan ខណៈ​ខ្សែប្រយុទ្ធ​មាន Raheem Sterling, Riyad Mahrez និង Ferran Torres​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​កីឡាករ​ដែល​អង្គុយ​នៅ​កៅអី​បម្រុង​របស់ Manchester City ក៏​បូក​បញ្ចូល​គ្នា​មានតម្លៃ​ជាង ៣០០លាន​ផោន​ដែរ​។ ​​តម្លៃ ១១នាក់​ខ្ពស់បំផុត​នេះ​បាន​បំបែក​កំណត់ត្រា​ចាស់​របស់ Manchester United ដែល ១១នាក់​បូក​បញ្ចូល​គ្នា​មានតម្លៃ ៤៣៥.៨៥លាន​ផោន​។ ​​ចំណែក Spurs ដែល​យកឈ្នះ Manchester City នោះ​មាន ១១ដំបូង​ដែលមាន​តម្លៃ​បូក​បញ្ចូល​គ្នា​ត្រឹម ១៧៥.១៤លាន​ផោន​ប៉ុណ្ណោះ​៕

​​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        148
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        159
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm