ឯកឧត្តមបណ្ឌិត លី ធុជ ដឹកនាំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុសញ្ញាអូតាវ៉ានៅប្រទេសស្វីស

2024/06/19 10:04:11 pm        87

ស្វីស​ ៖  ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអញ្ជើញបើកកិច្ចប្រជុំពាក់កណ្តាលអាណត្តិ (Intersessional Meetings) នៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា។ កិច្ចប្រជុំនេះ មានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែ មិថុនា ឆ្នាំ២០២៤នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងមានការចូលរួមពីសមាជិកជារដ្ឋភាគី អង្គការអន្តរជាតិ សង្គមស៊ីវិល និងប្រទេសមិនមែនជារដ្ឋភាគី ។

ក្នុងពិធីបើកកិច្ចប្រជុំនៅ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤

ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងថា យើងបានបោះ ជំ ហានយ៉ាងសំខាន់ ចាប់តាំងពីកិច្ចប្រជុំត្រួតពិនិត្យលើកទី៤ នៅប្រទេសន័រវេសឆ្នាំ២០១៩ ប៉ុន្តែទោះជាយើងខំប្រឹងប្រែងរួមគ្នាក៏ដោយ ក៏ស្រមោលនៃទុក្ខវេទនានៅតែមាន ហើយតំបន់ខ្លះបន្តមានចំនួនអ្នកស្លាប់ និងរបួសកើនឡើងដោយ សារគ្រាប់មីនប្រឆាំងមនុស្ស។ 

ឯកឧត្តមបន្តទៀតថា ផ្លូវខាងមុខទាមទារការយកចិត្តទុកដាក់ និងមានឆន្ទៈរួម ក្នុងការលុបបំបាត់បញ្ហាមីនប្រឆាំងមនុស្ស និងផលប៉ះពាល់ដ៏សាហាវរបស់វាទៅលើជីវិតមនុស្ស ខណៈពេលខិតកាន់ជិតដល់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ឬកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងរៀបចំនៅទីក្រុងសៀមរាប ដែលជាកន្លែងប្រកាសគ្មានមីន និងបានកំពុងឈរជាសក្ខី ភាពនៃជ័យជំនះចំពោះការប្តេជ្ញាចិត្ត និងការតស៊ូរួមគ្នាក្នុងការលប់បំបាត់ចោលគ្រាប់មីន។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្រាប់ការគាំទ្រនិងផ្តល់ការដឹកនាំដោយឥតងាករេ ក្នុងបេសកកម្មនៃការប្តេជ្ញាចិត្តជាសកលដើម្បីពិភពលោកមួយដែលគ្មានមីន។

ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា កិច្ចប្រជុំពាក់ កណ្តាលអាណត្តិនេះ គឺជាចំណុចយ៉ាងសំខាន់មួយដែលអនុញ្ញាតឱ្យយើងធ្វើការឆ្លុះបញ្ចាំងពីសមិទ្ធិផល កំណត់ចំណុចសម្រាប់ការកែលម្អ និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តចំពោះគោលការណ៍ និងបទដ្ឋាននៃអនុសញ្ញាអូតាវ៉ា។ ការប្តេជ្ញាចិត្តរួម និងគោលដៅរួមសម្រាប់ពិភពលោកមួយដែលគ្មានមីនកំពុងក្លាយជាការពិត៕ អត្ថបទ ៖ ភារម្យ


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        105
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        210
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        197

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm