WHO បញ្ជាក់ជាថ្មីថា ខ្លួនមិនរត់ចោលកម្ពុជានោះទេ ទោះកម្ពុជាបន្តជួបវិបត្តិកូវីដ១៩ធំយ៉ាងណាក្តី

2021/08/17 10:41:10 pm        402

ភ្នំពេញ ៖ តំណាងអង្គការសុខភាពពិភពលោក ដែលហៅកាត់ថា WHO លោកស្រី Li Ailan បាន​ប្រកាសជាថ្មីថា WHOនឹងមិនរត់ចោលប្រទេសកម្ពុជានោះទេ ខណៈដែលប្រទេសកម្ពុជា​កំពុង​​បន្តរីករាលដាលនូវមេរោគកូវីដ១៩ ចូលក្នុងសហគមន៍ ហើយថា មេរោគនេះវាបានកំពុងជះឥទ្ធិពល​អវិជ្ជមានយ៉ាងខ្លាំងដល់សុខភាពផ្នែករាងកាយ ផ្លូវចិត្តអារម្មណ៍ និងផ្នែកសង្គមរបស់​ប្រជាជន​ទាំង​មូល។

ថ្លែងតាមរយៈវិដេអូពីចម្ងាយ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ក្នុងសិក្ខាសាលា តម្រង់ទិស ការពង្រឹងការចូលរួមសហគមន៍ ក្នុងការទប់ស្កាត់ការចម្លងកូវីដ-១៩ នៅខេត្ត៩ រួមមាន​ ៖ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ ស្វាយរៀង តាកែវ កំពត និងកែប ដោយមានការ​ចូលរួមពីលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន អនុគណៈកម្មការអប់រំបណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈនោះ លោកស្រី Li Ailan បានលើកឡើងថា អង្គការសុខភាពពិភពលោក នឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា​ជា​​និច្ច​ក្នុងការទប់ស្កាត់ការរីករាលដាលនូវមេរោគដ៏កាចសាហាវមួយនេះ។

អ្នកស្រី Li Ailan បានសង្កត់ធ្ងន់ថា«អង្គការសុខភាពពិភពលោក នឹងបន្តធ្វើការយ៉ាងជិតស្និត​ជាមួយ​នឹងក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ជាពិសេសផ្តល់ការគាំទ្រផ្នែកបច្ចេកទេស​ចាំបាច់​ទាំង​អស់សម្រាប់ពង្រឹងផែនការ និងការឆ្លើយតបដែលមានការចូលរួមពីសហគមន៍ ដើម្បីប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩។ មានតែតាមរយៈការធ្វើការជាមួយគ្នា ការទទួលស្គាល់ និងការទទួលយកនូវភាព​ស្មុគស្មាញ​នៃបទពិសោធន៍ និងសមត្ថភាពរួមទេ ទើបយើងអាចធានាបានថា ពិភព​លោក​ «តាមរយៈបែបប្រក្រតីថ្មីមួយ» ក្រោយការផ្ទុះរាតត្បាតជំងឺចប់ទៅ មឹងក្លាយជាពិភព​លោកមួយ​ដែល​មិនទុកនរណាម្នាក់ចោល»។

ជាមួយគ្នានោះដែរ លោកស្រី Li Ailan បានបញ្ជាក់បន្ថែមថា ជំងឺកូវីដ១៩បានជះឥទ្ធិពលអវិជ្ជមាន​យ៉ាង​ខ្លាំង​ដល់សុខុមាលភាពផ្នែករាងកាយ ផ្លូវចិត្តអារម្មណ៍ និងផ្នែកសង្គមរបស់ប្រជាជនទាំងមូល ហើយ ក្នុងពេលជាមួយគ្នានេះ ជំងឺកូវិដ១៩ក៏បានប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធសុខាភិបាល សេដ្ឋកិច្ច និងបរិស្ថានជាដើម។

យ៉ាងណាក៏ដោយលោកស្រី Li Ailan បានលើកឡើងផងដែរថា ដើម្បីកាត់បន្ថយ និងទប់ស្កាត់​ការ​រីករាលដាលនូវមេរោគកូវីដ១៩នេះ កុំឲ្យវាកាន់តែខ្លាំងទៀតនោះ គឺត្រូវមានការចូលរួមពីសហគមន៍ ដោយការចូលរួមពីសហគមន៍នេះ គឺជាគន្លឹះនៅក្នុងការឆ្លើយតបទៅ នឹងបញ្ហាសង្គម និង​សុខភាពសាធារណៈ ហើយប្រសិនបើគ្មានការចូលរួម ផ្តល់អំណាច ឬបុគ្គល គ្រួសារ និង​សហគមន៍ទេ វានឹងមិនអាចទទួលបានជោគជ័យក្នុងការប្រយុទ្ធឲ្យ​ឈ្នះនឹងជំងឺកូវីដ១៩នេះ បាននោះឡើយ។

ថ្លែងនៅក្នុងសិក្ខាសាលានោះដែរ លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា តួនាទីរបស់សហគមន៍ ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ គឺជាយុទ្ធសាស្ត្រគន្លឹះមួយ ដោយសហគមន៍​មាន​តួនាទី​សំខាន់​ណាស់ ក្នុងការអប់រំផ្សព្វផ្សាយ ការតាមដានអនុវត្តវិធានការសុខាភិបាល ​និងវិធានការនានា ក្នុងភូមិស្រុក​របស់ខ្លួន ការគាំទ្រគ្នាទៅវិញទៅមក ​ការធ្វើចត្តាឡីស័ក ការតាមរកករណី និងការថែទាំ​ព្យាបាល​ជាដើម។

លោកជំទាវ ឱ វណ្ណឌីន បានបន្ថែមទៀតថា ការចូលរួមរបស់សហគមន៍អាចមានប្រសិទ្ធភាព​ទៅ​បានលុះត្រា​តែយើងមានបណ្តាញ និងយន្តការចូលរួមរបស់សហគមន៍មួយច្បាស់លាស់ ប្រកប​ដោយ​សមត្ថភាព និងមានការគាំទ្រត្រឹមត្រូវផងដែរ៕

អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        45
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        134
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        245

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm