ពលរដ្ឋទូទៅ អាចទិញឧបករណ៍តេស្តរហ័សរកកូវីដ-១៩ ពីក្រសួងប្រៃសណីយ៍ ចាប់ពីថ្ងៃនេះតទៅ

2021/08/17 07:32:07 pm        353

​ភ្នំពេញ៖ ជា​ការបំពេញតាមតម្រូវការ របស់ប្រជាពលរដ្ឋ ក្រសួង​ប្រៃសណីយ៍ បានប្រកាសជាផ្លូវការ ចាប់​ផ្ដើម​លក់ឧបករណ៍​តេស្តរហ័ស ជូនប្រជាពលរដ្ឋទូទៅ​ក្នុង​តម្លៃដើមដូច​ជា​ការ​លក់​ជូន​បណ្ដាក្រសួង ក្រុមហ៊ុន ស្ថាប័នផងដែរ។

ប្រជាពលរដ្ឋ ដែលមានតម្រូវការ អាច​ធ្វើការបញ្ជាទិញតាមប្រព័ន្ធអនឡាញរបស់ក្រសួង និង​អាច​មក​ទទួល​យកឧបករណ៍​តេស្ត​នៅក្រសួងដោយផ្ទាល់ ដោយពុំ​មាន​​កំណត់​លក្ខណ្ឌ​ណាមួយនោះទេ។

​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នាថ្ងៃនេះ បានប្រកាសជាផ្លូវការ ដោយធ្វើការលក់ឧបករណ៍​តេស្តរ​ហ័ស ជូនប្រជាពលរដ្ឋទូទៅទាំងអស់ ដើម្បីប្រើ​ប្រា​ស់​​ធ្វើ​តេស្តសំ​ណាកដោយខ្លួនឯង ក្នុង​ការ​តាម​ដានសុខភាព។

កា​រលក់ជូនប្រជាពលរដ្ឋទូទៅ គឺលក់ក្នុងតម្លៃដើម ដោយប្រជាពលរដ្ឋអាច​ធ្វើការ​បញ្ជា​ទិញ​តាម​ប្រព័ន្ធ​អនឡាញ។ នេះជាការសម្រួលមួយ ស្របពេល​ដែល​ប្រជា​ពលរដ្ឋតាមផ្ទះជាច្រើន បាន​ស្វះ​ស្វែង​ទិញ​ឧបករណ៍តេស្តរហ័សតាមទីតាំងលក់ផ្សេងៗ ដែល​មានតម្លៃ​ថ្លៃលើស​ឧបករណ៍តេស្តដែល​ក្រសួង​លក់ជូន។

ចំពោះ​តម្លៃ​ឧបករណ៍តេស្តរហ័ស ដែលក្រសួងលក់ជូនទាំងបណ្ដាក្រសួងស្ថាប័ន និងប្រជាពល​រដ្ឋ​ទូទៅ គឺមានពីរតម្លៃផ្សេងគ្នាចំពោះឧបករណ៍​តេស្តរ​ហ័ស​ទាំង​ពីរប្រភេទដែលក្រសួងបាននាំចូល នឹងបន្តនាំចូលនាពេលខាងមុខ។

តម្លៃ​ដើម គឺ ៣,៧ ដុល្លារ​ក្នុងមួយឧបករណ៍តេស្ត សម្រាប់ឧបករណ៍តេស្តដែលផលិតនៅប្រទេស កូរ៉េ​ខា​​ងត្បូង ដែលមាននៅក្នុងស្តុកស្រាប់ រីឯឧបករណ៍តេស្ត​មួយ​ប្រភេទ​ទៀត គឺលក់ក្នុងតម្លៃ ២​ដុល្លារ​ក្នុងមួយឧបករណ៍ សម្រាប់តេស្តរហ័សផលិតនៅប្រទេស ចិន ដែលនឹងមកដល់ប្រ​ទេ​ស​កម្ពុជា​ក្នុងពេលឆាប់ៗ​ខាង​មុខ។

សម្រាប់ថ្ងៃនេះ លោក ស្រិល ស៊ីលិន ក៏បានបញ្ជាទិញឧបករណ៍តេស្តរហ័សចំនួន ពីរប្រអប់ ស្មើនឹង ៥០ឧបករណ៍តេស្តសម្រាប់ការប្រើប្រាស់លក្ខណៈ​គ្រួសារ​ក្នុង​ការតាមដានសុខភាព។ កា​រម​កទិញនេះ ក្រោយលោកទទួលបានដំណឹងភ្លាមៗ ពីការលក់ជូនសាធារណជន។ លោក​ថា ការ​ល​ក់ជូនដល់​ពល​រដ្ឋនេះ​ជារឿង​ប្រសើរព្រោះ​មាន​តម្លៃ​សមរ​ម្យ អាចការពារសុវត្ថិភាពគ្រួសាររបស់គាត់។

​នៅថ្ងៃដដែលនេះ ក៏មានបណ្ដាក្រុមហ៊ុនស្ថាប័ន មួយចំនួនបានមកទទួលឧបករណ៍តេស្តរហ័ស​នៅ​ក្រសួងផងដែរ។ កញ្ញា ងន ស្រីម៉ាច តំណាងអង្គការ មេ​ត្រី​អន្តរជាតិ ក៏បានទិញឧបករណ៍តេស្តរហ័សចំនួន ៩៥០ តេ​ស្ត ​សម្រាប់ការធ្វើតេសត្តជាប្រចាំជូនបុគ្គលិកផងដែរ។ កញ្ញាថា ការទិញនេះជាលើកទី៣ ហើយ​បាន​ជួយ​កាត់បន្ថយការចំណាយច្រើន បើធាបនឹងធ្វើការធ្វើតេស្តនៅខាងក្រៅ។​​ចំពោះឧបករណ៍តេស្តរហ័ស ក៏ត្រូវរក្សាទុកឱ្យបានត្រឹមត្រូវផងដែរ ដើម្បីថែរក្សាគុណភាព។ ការ​រក្សា​ទុក​ត្រឹមត្រូវគឺក្នុងសីតុណ្ហភាព ចន្លោះពី ២ទៅ ៣០​អង្សា​សេ​ និងមិនត្រូវដាក់ក្រោមកម្ដៅថ្ងៃ រឺកន្លែងកកនោះទេ។

តាមសារាចរណែនាំរបស់ក្រសួងសុខភិបាល កាលពីថ្ងៃទី ១០ ខែសីហាកន្លងទៅ មានចំណុចមួយ​បញ្ជាក់​ថា​ក្រសួងប្រៃសណី​យ៍នឹង​បន្តលក់​ឧបគរណ៍​តេស្ត​រហ័​ស​​ក្នុងរយៈពេល ២ ខែទៀត ដើម្បីឱ្យមានភាពសម្បូរ និងបន្សាំទៅនឹងតម្លៃទីផ្សារ។ បន្ទាប់មកក្រសួងនឹងផ្ទេរការងារនេះ ទៅអោយអង្គភាពណាមួយទទួលខុសត្រូវបន្ត រឺទុក​លទ្ធ​ភាព​ឱ្យក្រុមហ៊ុនធ្វើអាជីវកម្មក្នុងតម្លៃសមស្រប៕

អត្ថបទ៖គឹមហុក ​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm