អ្នកនាំពាក្យ៖ ការប្រើពាក្យសហជីពឯករាជ្យ ឬសហជីពក្លែងក្លាយ ជាការញ៉ុះញុង និងជាបង្កើតការរើសអើងសហជីពនៅកម្ពុជា

2024/06/20 03:00:01 am        77

ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានលើកឡើងថា ការប្រើពាក្យសហជីពឯករាជ្យ ឬសហជីពក្លែងក្លាយ គឺជាការញ៉ុះញុង បំបែកបំបាក់ បង្កើតការរើសអើងសហជីព និងអង្គការវិជ្ជាជីវៈនៅកម្ពុជា។ 

ឯកឧត្តម រដ្ឋលេខាធិការ បានលើកជាសំណួរថា «សហជីពធ្វើការតវ៉ាប្រឆាំងរដ្ឋាភិបាល ទើបហៅថាសហជីពឯករាជ្យឬ? សហជីពការពារផលប្រយោជន៍កម្មករនិយោជិតពិតប្រាកដជាសហជីពក្លែងក្លាយឬ?» 

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា នៅកម្ពុជាសព្វថ្ងៃ មានសហជីព និងអង្គការវិជ្ជាជីវៈជាង ៦,៣០០ កំពុងដំណើរការការងាររបស់ខ្លួនដោយសេរី និងគ្មានការរិតត្បិត ឬបំផិតបំភ័យដូចការលើកឡើងដោយសារព័ត៌មាន សហជីព និងអង្គការសង្គមស៊ីវិលមួយចំនួននោះឡើយ។ ឯកឧត្តម បានបន្តទៀតថា សហជីព និងអង្គការវិជ្ជាជីវៈត្រូវបានចុះបញ្ជីត្រឹមត្រូវតាមនីតិវិធី និងបានតម្កល់លក្ខន្តិកៈរបស់ខ្លួននៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងលក្ខន្តិកៈរបស់ពួកគេ បានប្រកាសពីជំហរបម្រើផលប្រយោជន៍កម្មករនិយោជិត សុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ មិនចូលរួមធ្វើនយោបាយ ឬសកម្មភាពនយោបាយណាមួយឡើយ។

ឯកឧត្តម កត្តា អ៊ន បានបន្ថែមថា សហជីព និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលតាំងខ្លួនជាឯករាជ្យ ខ្លះមានភ្ជាប់ឈ្មោះថាឯករាជ្យ តែធ្វើសកម្មភាពមិនឯករាជ្យ។ មិនឯករាជ្យដោយសកម្មភាពរបស់ខ្លួនមិនបម្រើផលប្រយោជន៍កម្មករនិយោជិត ពេលខ្លះធ្វើការតវ៉ាក្នុងទ្រង់ទ្រាយបាតុកម្មខុសច្បាប់ បំពានច្បាប់ បង្កចលាចល អនាធិបតេយ្យ និងអំពើហឹង្សា។ 

ឯកឧត្តមបានចោទសួរថា តើនេះទើបហៅថា លំហសេរីភាពសហជីពក្នុងសង្គមប្រជាធិបតេយ្យឬ? តើសហជីពដែលធ្វើការតវ៉ា ធ្វើបាតុកម្មខុសច្បាប់ ទើបហៅថាសហជីពឯករាជ្យឬ? សហជីពដែលបានគោរពច្បាប់ នីតិវិធីច្បាប់ និងធ្វើការតវ៉ាស្របច្បាប់ ទាមទារយុត្តិធ៌ម ភាពត្រឹមត្រូវ កិត្តិយស សេចក្តីថ្លៃថ្នូររបស់សហជីព កម្មករនិយោជិត និងផលប្រយោជន៍សហជីព និងកម្មករនិយោជិត ជាសហជីពក្លែងក្លាយឬ? ការអនុវត្តច្បាប់ប្រឆាំងជនល្មើស ឬនិតិបុគ្គលដែលប្រព្រឹត្តល្មើសច្បាប់ដោយអាជ្ញាធរមានសមត្ថកិច្ច ជាការធានាយុត្តិធម៌សង្គម សមភាព និងនីតិរដ្ឋ។ 

ឯកឧត្តម លើកឡើងថា ការអនុវត្តច្បាប់គ្មានគោលការណ៍ស្តង់ដារពីរនោះឡើយ។ ជនណាក៏ដោយដែលប្រព្រឹត្តល្មើសច្បាប់ត្រូវទទួលទោសតាមច្បាប់។ សកម្មជនសហជីព ឬអង្គការសង្គមស៊ីវិល ដែលប្រព្រឹត្តល្មើសច្បាប់ ដែលជាបទល្មើសមានចែងក្នុងក្រមព្រហ្មទណ្ឌ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ការអនុវត្តច្បាប់នេះ មិនមែនជាការរិតត្បិតសេរីភាពសហជីព ឬអង្គការសង្គមស៊ីវិលនោះទេ ផ្ទុយទៅវិញជាការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ផលប្រយោជន៍សាធារណៈ និងសមភាពនៃសិទ្ធិ។ 

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ការការពារជនល្មើសដែលប្រព្រឹត្តល្មើសច្បាប់ រារាំងការអនុវត្តច្បាប់ ជាការលើកទឹកចិត្តឱ្យមនុស្សប្រព្រឹត្តបទល្មើសក្នុងសង្គម។ប្រជាពលរដ្ឋគ្រប់រូបត្រូវគោរពច្បាប់ គោរពសិទ្ធិ និងផលប្រយោជន៍សាធារណៈ ដើម្បីលិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ការប្រើប្រាស់សិទ្ធិសេរីភាពត្រូវមានព្រំដែន គឺមិនត្រូវរំលោភបំពានច្បាប់ និងសិទ្ធិសេរីភាព កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃឡើយ៕ ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        197
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        98
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        211

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm