ក្រសួងសុខាភិបាល អរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន បានចូលរួមគាំទ្រ​ប្រព័ន្ធសុខាភិបាលកម្ពុជា

2024/06/20 02:53:14 pm        164

ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជា​តំណាង​ឯកឧត្តម​សាស្ត្រា​ចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Susumu Tai កុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងសេនដៃ (Sendai) ប្រទេសជប៉ុន និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោក លោកស្រី ជា​ថ្នាក់​ដឹកនាំ និងមន្ត្រីនៃក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅ​ទីស្តីការ​ក្រសួងសុខាភិបាល ។

 

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានស្វាគមន៍ និងសូមថ្លែងអំណរគុណ និងសេចក្តី​សោមន​ស្ស​រីករាយ​នូវការរួមចំណែកដ៏ធំធេងរបស់រដ្ឋាភិបាល​ និងប្រជាជនជប៉ុន ដែល​កន្លង​មក​តែង​តែ​ចូល​រួម​គាំទ្រ​ប្រព័ន្ធសុខាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍន៍ និងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​សុខាភិបាល​។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តលើកឡើងអំពីតម្រូវការជំនួយ នូវ​រថយន្ត​គិលាន​សង្គ្រោះ​បន្ថែម​ទៀត ឧបករណ៍សម្ភារបរិក្ខារពេទ្យ ជាពិសេសការ​ផ្តល់​អាហារូបករណ៍​ការ​បណ្តុះ​បណ្តាល​សមត្ថ​ភាព​បន្ថែម លើផ្នែកបច្ចេកទេស សុខភាពសាធារណៈ និងទំនាក់ទំនងអន្តរជាតិ ជាដើម ដែ​ល​នេះ​ជាការរួមចំណែកដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា និង​ជួយ​លើក​កម្ពស់​សមត្ថភាព​បុគ្គលិកសុខាភិបាល និងការធ្វើឱ្យប្រសើរឡើង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូលដ្ឋាន​សុខាភិបាលនៅកម្ពុជា ឈានទៅរកការគ្របដណ្តប់សុខភាពជាសកល។

ជាកិច្ចឆ្លើយតប ឯកឧត្តមកុងស៊ុលកិត្តិយស បានជម្រាបជូនថា ប្រជាជន និងរដ្ឋាភិបាលជប៉ុន តាម​រយៈ ឯកឧត្តមផ្ទាល់ នឹងផ្តល់ជូននូវរថយន្តគិលានសង្គ្រោះចំនួន ១គ្រឿងទៀត រួមជាមួយ វ៉ែនតា ការពារភ្នែកសម្រាប់ផ្តល់ជូនប្រជាជនកម្ពុជាផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម បានសន្យា​បញ្ជាក់​អំពី​គោល​ជំហរ​ពង្រីក​វិសាលភាព នៃ​កិច្ច​សហប្រតិបត្តិការ​គាំទ្រ​ផែន​ការ​អាទិភាព​របស់​ក្រសួង​សុខាភិបាល តាមរយៈការខិតខំស្វែងរកជំនួយជារថយន្តគិលានសង្គ្រោះ ឧបករណ៍​សម្ភារៈ​បរិក្ខារ​​វេជ្ជសាស្ត្រ និងការផ្តល់អាហារូបករណ៍ ឲ្យចំតម្រូវការជាក់ស្តែងរបស់ក្រសួងសុខាភិបាល ជា​រៀងរាល់ឆ្នាំ និងបានសន្យាផ្តល់អាហារូបករណ៍​បណ្ដុះបណ្តាល​បន្ត​ជូន​ដល់​មន្ត្រី​សុខាភិបាល​កម្ពុជា​ ទៅសិក្សាជំនាញ នៅសាកលវិទ្យាល័យក្នុងទីក្រុងសេនដៃ ប្រទេសជប៉ុន។ 

 

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន តាមរយៈ ឯក​ឧត្តម​កុង​ស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងសេនដៃ(Sendai) ក្នុង​ប្រទេស​ជប៉ុន ចំពោះជំនួយសប្បុរសនានា និងកិច្ចសហប្រតិបត្តិការយូរអង្វែង រវាងប្រជាជន និង​រដ្ឋាភិបាល​នៃ​ប្រទេសទាំងពីរ ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការ​លើក​កម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈាន​ទៅសម្រេច​បាន​នូវ​ការ​គ្រប​ដណ្តប់​សុខភាព​ជា​សកលស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការ​ដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        166
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm