ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅវៀតណាម បង្ហាញពីឥទ្ធិពលរបស់រុស្ស៊ី នៅអាស៊ីអាគ្នេយ៍

2024/06/20 03:02:13 pm        220

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កំពុងស្ថិតនៅក្នុងប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ (២០ មិថុនា) នេះ ជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍ ជាទីដែលលោកត្រូវបានគេរំពឹងថានឹងស្វះស្វែងរកការគាំទ្រ ខណៈទីក្រុងមូស្គូ ប្រឈមនឹងភាពឯកោអន្តរជាតិជុំវិញសង្រ្គាមអ៊ុយក្រែន។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃរបស់លោក នឹងបង្ហាញការយកចិត្តទុកដាក់លើឥទ្ធិពលរបស់រុស្ស៊ី នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទីក្រុងហាណូយ នៅតែជាមិត្តមួយក្នុងចំណោមមិត្តមួយចំនួនរបស់ទីក្រុងមូស្គូ។

លោក ពូទីន ត្រូវបានគេរំពឹងថានឹងជំរុញឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយវៀតណាម តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ថាមពល ពាណិជ្ជកម្ម និងប្រតិបត្តិការរូបិយប័ណ្ណ កសាងទំនាក់ទំនងទ្វេភាគីយូរអង្វែង។

លោក អៀន ស្តរ៉េយ (Ian Storey) មន្ត្រីជាន់ខ្ពស់មកពីវិទ្យាស្ថានស្រាវជ្រាវសង្គម-នយោបាយ ISEAS បាននិយាយថា «ដំណើរទស្សនកិច្ចរបស់លោក ពូទីន កើតឡើងភ្លាមៗបន្ទាប់ពីកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែននៅប្រទេសស្វីស ដែលរុស្ស៊ីមិនត្រូវបានអញ្ជើញ»។ ដូច្នេះលោក ពូទីន ចង់បង្ហាញដល់ពិភពលោកថា កិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីផ្ដល់ភាពឯកោឱ្យរុស្ស៊ី បានបរាជ័យក្នុងទស្សនៈរបស់លោក ហើយថារុស្ស៊ី នៅតែមានមិត្តនៅជុំវិញពិភពលោក រួមទាំងនៅអាស៊ីផងដែរ»។

ដំណើរទស្សនកិច្ចនេះក៏កើតមានឡើងបន្ទាប់ពីលោក ពូទីន បានទៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃពុធ មុននោះ សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្លួនទៅកូរ៉េខាងជើងក្នុងរយៈពេល ២៤ឆ្នាំ។

វៀតណាម បានបន្តទំនាក់ទំនងយ៉ាងស៊ីជម្រៅជាប្រវត្តិសាស្ត្ររបស់ខ្លួនជាមួយអតីតសហភាពសូវៀត ទោះបីជាប្រទេសនេះចងសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក ក្នុងការប្រឆាំងនឹងចិន ក៏ដោយ។ ជំនួយពីរុស្ស៊ីបានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រសង្រ្គាម និងការកសាងប្រទេសរបស់វៀតណាម នៅពេលសន្តិភាពបានចាប់ផ្ដើមឡើងវិញ៕

អត្ថបទដែលទាក់ទង

សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm       
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        12
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm