CAMSOC បើកភ្លើង​ខៀវ​ឲ្យ FFC ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ Suzuki Cup នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​

2021/08/18 05:14:43 pm        111

​បាល់ទាត់៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​បើកភ្លើង​ខៀវ និង​គាំទ្រ​គម្រោង​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡាបាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍ឆ្នាំ​២០២០ (AFF Suzuki Cup 2020) របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) ដែល​បាន​ស្នើសុំ​យក​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដើម្បី​ត្រៀម​រៀបចំ​ការប្រកួត។​

​ការបើក​ភ្លើង​ខៀវ​នេះបន្ទាប់ពី​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បង្ហើប​ពី​បំណង​ចូលរួម​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​ពានរង្វាន់ AFF Suzuki Cup 2020 ក្នុង​សន្និបាត​បូកសរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​បន្ដការងារ​ឆមាស​ទី​២ ឆ្នាំ​២០២១ របស់​គណៈកម្មាធិការ​ជាតិ CAMSOC កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២១។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា ការ​បង្ហើប ក៏ដូចជា​ការស្នើ​ចង់បាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ធ្វើ​ម្ចាស់ផ្ទះ​នេះ ត្រូវ​ទទួល​ការគាំទ្រ​ពីស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ និង​អង្គសន្និបាត​ទាំងមូល ហើយ​សម្ដេច​ជំរុញ​ឲ្យ​ធ្វើការ​រួមគ្នា​ក្នុង​ការរៀបចំ​ការប្រកួតនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​កន្លែង​ត្រៀម​ស្វាគមន៍​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នេះ​ទៀតផង។​

​​តាម​ការបញ្ជាក់​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា គោលបំណងនៃ​ការចង់​ចូលរួម​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​ពានរង្វាន់ AFF Suzuki Cup 2020 ដោយ​ស្នើ​រៀបចំ​ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះគឺ​ដើម្បី​អបអរសាទរ និង​ផ្សព្វផ្សាយ​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យនៃ​សំណង់​ប្រវត្តិសាស្ដ្រ​ដ៏​មហាសាល​នេះ ក៏ដូចជា​ការសាកល្បង និង​ពង្រឹងសមត្ថភាព​កីឡាករ​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេមនៅ​វៀតណាម ពិសេស​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ​។​ ​ក្រឡេក​ទៅ​ចាប់អារម្មណ៍​ការប្រកួត​ពានរង្វាន់​ប្រចាំ​តំបន់​នេះ​វិញ មកទល់ពេលនេះនៅ​មិនទាន់​ចាប់ឆ្នោត​នោះទេ ដ្បិត​កាលបរិច្ឆេទ​ចាប់ឆ្នោត​ត្រូវបាន​ពន្យារពេល​ម្ដង​ហើយ​ម្ដងទៀត ដោយសារ​បញ្ហា​កូ​វីដ​-១៩ បន្ទាប់ពី​ការប្រកួត​នេះត្រូវបាន​ពន្យារពេល ១​ឆ្នាំ​មកហើយ។ យ៉ាង​ណា​តាម​គម្រោង​ការប្រកួតនឹងត្រូវ​ឡើង​ចុងឆ្នាំ​នេះពីថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២២៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        103
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        116
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm