មន្ត្រី​តា​លី​បង់​ប្រកាស​លើកលែងទោស​ដល់​អ្នកបកប្រែ មន្ត្រី​រដ្ឋាភិបាល និង​គោរព​សិទ្ធិ​ស្ត្រី​

2021/08/18 05:49:47 pm        899

​អា​ហ្វ​ហ្គា​នី​ស្ថាន៖ អ្នកនាំពាក្យ​តា​លី​បង់​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា​ ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ធ្វើ​ការ​ឱ្យ​សហរដ្ឋអាមេរិក និង​រដ្ឋាភិបាល​គាំទ្រ​ដោយ​លោក​ខាង​លិច​ត្រូវ​បាន​ផ្តល់​ការ​លើក​លែង​ទោស​។​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​សាធារណៈ​ជា​លើកដំបូង​របស់​លោក ក្រោយ​ក្រុម​តា​លី​បង់​ដណ្ដើម​គ្រប់គ្រង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន លោក Zabiullah Mujahid និយាយ​ថា យើង​មិន​ចង់​ឲ្យ​មានការ​សងសឹក​ពី​នរណា​ម្នាក់​ឡើយ​។​

​ក្រុម​តា​លី​បង់​បាន​ប្រកាស​ “ការ​លើក​លែង​ទោស​ជាទូទៅ​” សម្រាប់​មន្ត្រី​រដ្ឋាភិបាល​ទាំង​អស់​កាល​ពី​ថ្ងៃ​អង្គា​រ ហើយ​បាន​ជំរុញ​ឱ្យ​ពួកគេ​វិល​ត្រឡប់​មក​ធ្វើការ​វិញ​ ដោយ​ព្យាយាម​ធ្វើ​ឱ្យ​ស្ថាន​ការណ៍​ស្ងប់ស្ងាត់​នៅ​ទូទាំង​រដ្ឋធានី ត្រឹមតែ​មួយថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​ឃើញ​មាន​ភាព​ច្របូកច្របល់​នៅ​អាកាស​យានដ្ឋាន​ក្រុង​កា​ប៊ុល ខណៈ​មនុស្ស​ព្យាយាម​រត់​គេច​ខ្លួន​។ ក្រុម​នេះ​បាន​និយាយ​ថា ​ស្ត្រី​ក៏​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដើរ​តួនាទី​នៅ​ក្នុង​រដ្ឋាភិបាល ​ស្របតាម​ច្បាប់​អ៊ីស្លាម Sharia ផង​ដែរ​។​ ​រដ្ឋធានី​កា​ប៊ុល​នៅតែ​ស្ងៀមស្ងាត់ ខណៈ​ក្រុម​តា​លី​បង់​កំពុង​ល្បាត​តាម​ផ្លូវ​នានា​។​ ​ប៉ុន្តែ​មនុស្ស​ជាច្រើន​នៅ​តែ​មាន​ការភ័យខ្លាច​ បន្ទាប់​ពី​អ្នកទោស​នៅ​ពន្ធនាគារ​ត្រូវ​បាន​ដោះលែង និង​ឃ្លាំង​ស្តុក​គ្រឿង​សព្វាវុធ​ត្រូវ​បាន​គេ​យក​អស់ អំឡុង​ការ​បោសសំអាត​របស់​ក្រុម​​បះបោរ​នៅ​ទូទាំង​ប្រទេស​។

​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​កា​ប៊ុល​និយាយ​ថា ​ជន​ប្រដាប់​អាវុធ​ជាច្រើន​ក្រុម​បាន​ធ្វើ​ដំណើរ​ពី​ផ្ទះ​មួយ​ទៅផ្ទះ ​ដើម្បី​ស្វែងរក​បុគ្គល​ដែល​ធ្វើការ​ជាមួយ​រដ្ឋាភិបាល និង​កងកម្លាំង​សន្តិសុខ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ ​ប៉ុន្តែ​គេ​មិន​ច្បាស់​ទេ​ថា ​តើ​ក្រុម​ខ្មាន់កាំភ្លើង​នោះ​ជា​ពួក​តា​លី​បង់ ឬ​ឧក្រិដ្ឋជន​ដែល​ជា​ក្រុម​សកម្ម​ប្រយុទ្ធ​។​ ​លោក Mujahid ក៏បាន​និយាយ​ផង​ដែរ​ថា​ ពួក​តា​លី​បង់​នឹង​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​ត្រូវ​បាន​ប្រើ​ជា​មូលដ្ឋាន​សម្រាប់​វាយប្រហារ​ប្រទេស​ផ្សេងទៀត​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ មុន​ការវាយប្រហារ​អគារ​ពាណិជ្ជកម្ម​ពិភព​លោក World trade Centre របស់​អាមេរិក​ថ្ងៃ​ទី​១១ ខែ​កញ្ញា​នោះ​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm