តំណាងកម្មករនិយោជិត៥ម៉ឺននាក់ ព្រមានតវ៉ាទ្រង់ទ្រាយធំ ដើម្បីស្នើសុំបិទការិយាល័យ​អង្គការសង់ត្រាល់​នៅកម្ពុជា

2024/06/20 09:14:39 pm        250

សហជីពតំណាងកម្មករនិយោជិត ៥ម៉ឺននាក់ ព្រមានធ្វើការតវ៉ាទ្រង់ទ្រាយធំនៅមុខការិយាល័យ​មជ្ឈមណ្ឌល​សម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា «សង់ត្រាល់ » និងនៅមុខក្រសួង​មហាផ្ទៃ ដើម្បីស្នើសុំបិទការិយាល័យរបស់សង់ត្រាល់ បើអង្គការ​នេះមិន​កែប្រែ​ខ្លឹម​សារ​ក្នុង​របាយការណ៍​របស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៤។

ការព្រមាននេះធ្វើឡើង ពេលសហពន្ធ័សហជីពមូលដ្ឋាន ៤០នាក់ ដែលតំណាងកម្មករ និយោជិត ៥ម៉ឺននាក់ នៃ៥០រោងចក្រ បានដាក់លិខិតស្នើសុំទៅការិយាល័យអង្គការសង់ត្រាល់ នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែមិថុនានេះ ដើម្បីឱ្យអង្គការនេះ កែសម្រួលខ្លឹមសារ ក្នុងរបាយការណ៍ដែលបាន​ចេញ​ផ្សាយ​កាល​ពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៤។   

លោក អ៊ុន ដារ៉ា អនុប្រធាន និងជាអ្នកនាំពាក្យ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ប្រាប់​ថា ក្នុងករណីមិនមានកែសម្រួលរបាយការណ៍តាមការស្នើសុំទេ សហជីពមូលដ្ឋាន ដែល​មាន​សមាជិក ៥ម៉ឺននាក់ មកពី៥០រោងចក្រ នឹងសរសេរលិខិតទៅម្ចាស់ជំនួយ និងក្រសួងមហារផ្ទៃ ដើម្បី​ធ្វើការពិនិត្យពីការអនុលោមភាព នៃលក្ខន្តិកៈរបស់ សង់ត្រាល់ និងការអនុ​លោម​ភាព​ច្បាប់​នានា​នៅ​កម្ពុជា ហើយចុងក្រោយ និងប្រមូលផ្ដុំកម្មករ និយោជិត ដើម្បីធ្វើការ​តវ៉ា​ទ្រង់​ទ្រាយ​ធំ​នៅ​មុខការិយាល័យ សង់ត្រាល់ និងក្រសួងមហាផ្ទៃ ដើម្បីស្នើសុំឲ្យបិទការិយាល័យ របស់​សង់​ត្រាល់​តែម្តង​។

លោកថា របាយការណ៍របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ «សង់ត្រាល់»​ កំពុងបង្កើតភាពវឹកវរ បង្កឱ្យមានបញ្ហាញុះញង់ ធ្វើឱ្យមានសង្គ្រាមរវាងសហជីព និងសហជីពកើតឡើង និងកំពុងបំភាន់ព័ត៌មានធ្វើឱ្យអ្នកវិនិយោគភ័យខ្លាច។ របាយការណ៍របស់សង់ត្រាល់ មិនឆ្លុះបញ្ចាំងការពិត និងគ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឱ្យប៉ះពាល់​ដល់​ស្ថិរភាព​ការងារ និងផលប្រយោជន៍រួមរបស់កម្មករ និយោជិតនៅកម្ពុជាទាំងមូល។ 

លោក អ៊ុន ដារ៉ា បន្តថា ខ្លឹមសារនៃរបាយការណ៍របស់អង្គការសង់ត្រាល់ បាន​ធ្វើ​ឱ្យមាន​ការ​យល់​ច្រឡំ​ថា សិទ្ធិសេរីភាពសហជីពនៅកម្ពុជាកំពុងមានការរើសអើង ។ មិនតែប៉ុណ្ណោះ របាយការណ៍​នោះ មានចេតនាធ្វើឱ្យអ្នកបញ្ជាទិញផ្លាស់ប្តូរចេញពីកម្ពុជា ព្រោះយល់​ច្រឡំ​ថា​នៅ​កម្ពុជា​បាត់​បង់​សេរីភាព និងត្រូវបានបំភ័យដល់កម្មករ និយោជិត។

លោកបញ្ជាក់ថា៖«យើងខ្ញុំទាំងអស់គ្នាជាតំណាងកម្មករ-និយោជិត មានការព្រួយ​បារម្មណ៍​យ៉ា​ងខ្លាំង​ពី​ផល​ប៉ះពាល់ដល់ស្ថិរភាពការងារ និង ផលប្រយោជន៍របស់កម្មករ ទើបយើងខ្ញុំស្នើ​សុំដោយ​ទទូចដល់លោកនាយក សង់ត្រាល់ ដើម្បីធ្វើការកែ​សម្រួល​របាយការណ៍​របស់​ខ្លួន​ឡើង​វិញ ដោយបង្ហាញនូវសមិទ្ឋិផលវិជ្ជមានជាច្រើន ដែលជាវឌ្ឍនភាពលក្ខខណ្ឌការងាររួម​របស់​កម្មករ​និយោជិត និងសហជីពនៅកម្ពុជា»។

អ្នកនាំពាក្យ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ស្នើសុំឱ្យអង្គការសង់ត្រា​ល់​កែរសម្រួល​ខ្លឹមសារ​ក្នុង​របាយការណ៍កាលពីថ្ងៃទី ៤ ខែមិថុនា ជាបន្ទាន់ ព្រោះខ្លឹមសារនោះ ផ្ទុយទាំងស្រុង​ទៅ​នឹង​សភាព​ជាក់​ស្តែង និងមិនរំលេចទាល់តែសោះ នូវសមិទ្ឋិផលវិជ្ជមានជាច្រើន ដែលជាវឌ្ឍន​ភាព​លក្ខ​ខណ្ឌ​ការងារ រួមរបស់កម្មករនិយោជិត និងសហជីពនៅកម្ពុជា៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm