យុវជន៖ ថ្ងៃ២០មិថុនា១៩៧៧ ជាគំរូវីរភាពដ៏ធំធេងរបស់សម្ដេចតេជោ រួមទាំងសមមិត្ត

2024/06/20 09:37:03 pm        83

ថ្ងៃ២០ មិថុនា ឆ្នាំ ១៩៧៧ ជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ជាថ្ងៃចាប់ផ្ដើម​ឆ្ពោះទៅ​ការ​ផ្ដួល​រំលំ​របប​ប្រល័យពូជសាសន៍ខ្មែរក្រហម។ ថ្ងៃប្រវត្តិសាស្ត្រនេះ ជាការចាកចេញពីមាតុភូមិ ដោយ​យក​អាយុ​ជីវិត​ជាដើមទុន របស់សម្ដេចតេជោ ហ៊ុន សែន និងសមមិត្ត ៥រូបផ្សេងទៀត ដើម្បី​ទៅ​ស្វែង​រក​ជំនួយ​ពីប្រទេស វៀតណាម មករំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។ ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ ត្រូវបានយុវជន មើលឃើញថា ជាគំរូវីរៈភាព​ដ៏ធំធេង​សម្រាប់​ប្រទេស​ជាតិ​កម្ពុជា​ទាំងមូល​។

ថ្ងៃទី២០ មិថុនា ឆ្នាំ ២០២៤នេះ ជាគម្រប់ខួប ៤៧ឆ្នាំ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែល​​ជា​ចំណុចចាប់ផ្ដើមឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ព្រឹត្តិការណ៍​សំខាន់ ដែលបានកើតឡើងនៅ ៤៧ឆ្នាំមុននោះ ជាការយកជីវិតធ្វើជាដើមទុន របស់ យុវជន ហ៊ុន សែន និងសមមិត្ត ៥រូបផ្សេងទៀត ចាកចេញពីកម្ពុជា ទៅស្វែងរកជំនួយពីប្រទេស វៀតណាម ដើម្បី​រំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រនេះ ត្រូវបានយុវជនក្នុងសង្គមសន្តិភាពបច្ចុប្បន្ន មើលឃើញថា ជាគំរូវីរៈ​ភាព​ដ៏ធំធេងរបស់សម្ដេចតេជោ និងសមមិត្តស្មោះស្ម័គ្ររបស់លោក។ ការចាត់ទុកជាគំរូ វីរភាព​ដ៏​ធំធេងនេះ ដោយសារពួកគេមើលឃើញថា សម្ដេច ហ៊ុន សែន និងសមមិត្ត មានទឹកចិត្តមុះមុត គិត​ប្រយោជន៍ជាតិជាធំ ហ៊ានប្រថុយជីវិតដើម្បីស្វែងរកជំនួយចេញពី របបខ្មៅងងឹត ប៉ុល ពត។ ក្រុម​យុវជន មើលឃើញដែរថា បើសិនជាគ្មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ថ្ងៃទី ២០ មិថុនា ឆ្នាំ ១៩៧៧​នោះទេ ច្បាស់ជាមិនមានដំណាក់កាលបន្ទាប់ៗ និងគ្មានថ្ងៃជ័យជំនះ ៧ មករា ឆ្នាំ ១៩៧៩នោះទេ។

ក្រុមយុវជនជាអ្នកទទួលផលពីសង្គមមានសុខសន្តិភាព ជាអ្នកបន្តវេននាពេលអនាគត ពួក​គេ​ដឹង​ច្បាស់​ពី​កាតព្វកិច្ចរបស់ខ្លួន។ កាតព្វកិច្ចរបស់ពួកគេ គឺការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍន៍ ដែល​កម្ពុជាទទួលបានដោយលំបាកពីការពលីរបស់យុវជនជំនាន់មុន។ ភ្ជាប់ជា​មួយ​ការ​ថែ​រក្សា​សុខ​សន្តិភាព គឺជាការអភិវឌ្ឍន៍ខ្លួនធ្វើខ្លួនជាធនធានមានសមត្ថភាព សម្រាប់សង្គមជាតិ ចូល​រួម​អភិវឌ្ឍ​ជាតិ​ឱ្យកាន់តែរីកចម្រើន។

គួររម្លឹកឱ្យដឹងថា ព្រឹត្តិការណ៍ថ្ងៃទី ២០ មិថុនា ឆ្នាំ ១៩៧៧ ជាការចាកចេញទៅស្វែងរកជំនួយ​រំដោះ​ប្រទេសរបស់សមមិត្ត ហ៊ុន សែន សមមិត្ត នុច ថន សមមិត្ត ញឹក ហួន សមមិត្ត វ៉ា ប៉ោអ៊ាន និង សមមិត្ត ស៊ូ គីម ស្រ៊ាង (ហៅសាញ់)។ ឥស្សរជនទាំង៥នាក់ បានសម្រេច​ចិត្ត​ធ្វើ​ដំណើរ​រួម​គ្នាទាំ​ងយប់ចេញពីតំបន់មួយក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅ​ទិសខាង​កើត​ដើម្បី​ស្វែង​រក​ជំនួយ​មក​រំដោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        168
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        144
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm