ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់​រយ​នាក់​ឆ្លង​ព្រំដែន​ចូល​ប្រទេស​ប៉ា​គី​ស្ថាន​

2021/08/18 06:17:20 pm        508

​អា​ហ្វ​ហ្គា​នី​ស្ថាន៖ សាក្សី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា​ ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់​រយ​នាក់​រួម​ទាំង​ស្ត្រី​ និង​កុមារ​បាន​ឆ្លង​ព្រំដែន​ចូល​ទៅ​ក្នុង​ព្រំដែន​ប៉ា​គី​ស្ថាន ​ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយនេះ​។​

​យ៉ាងហោចណាស់​មនុស្ស​ ២នាក់​ក្នុងចំណោម​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ឆ្លងដែន​ចូល​ទៅ​ក្នុងទីក្រុង ​Chaman គឺជា​អ្នកទោស​ដែល​ទើប​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ Pul-e-Charkhi និង Bagram ដោយ​ពួក​តា​លី​បង់​។ គេ​មិន​ច្បាស់​ទេ​ថា​ តើ​អ្នកទោស​រូប​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ចាប់ខ្លួន​ ពី​បទ​ចោទប្រកាន់​អ្វី​នោះ​ទេ។​ ​លោក Abdul Qadoos ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ AP ថា​ លោក​ត្រូវ​បាន​គេ​ឃុំ​រយៈពេល ៦​ឆ្នាំ​នៅ​ក្នុង​ពន្ធនាគារ Pul-e-Charkhi មុន​ពេល​ក្រុម​តា​លី​បង់​ដោះលែង​រូបលោក​។​ ​លោក​មិនបាន​ចែករំលែក​ព័ត៌មាន​លម្អិត​បន្ថែម​ទេ ​ហើយ​មិនបាន​និយាយ​ថា​ តើ​លោក​បាន​ចេញពី​ប៉ា​គី​ស្ថាន​ទៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ដើម្បី​គាំទ្រ​ក្រុម​តា​លី​បង់​ ឬ​យ៉ាងណា​។​ ទោះ​យ៉ាង​ណា​សាច់ញាតិ​របស់​លោក​ដែល​ស្វាគមន៍​លោក ​នៅ​ពេល​ទៅដល់​ព្រំដែន​ទីក្រុង Chaman កំពុង​គ្រវី​ទង់​ក្រុម​តា​លី​បង់​។​

​មនុស្ស​ជាច្រើន​បាន​ធ្វើ​ដំណើរ​ជាមួយ​សាច់ញាតិ​វ័យ​ចំណាស់​ ឬ​អ្នក​ផ្សេង​ទៀត​ដែល​ត្រូវការ​ការ​ព្យាបាល​ជាបន្ទាន់ ត្អូញត្អែរ​ពី​ការ​កង្វះខាត​មណ្ឌល​សុខភាព​ នៅ​តាម​ព្រំដែន​អា​ហ្វ​ហ្គា​នី​ស្ថាន​។​ ​អ្នកដំណើរ​ និង​អាជ្ញាធរ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ប្រាប់​ទូរទស្សន៍ Al Jazeera ថា កាលពី​ថ្ងៃ​អង្គារ​ព្រំដែន​នៅតែ​បើកចំហ​ សម្រាប់​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ទាំងអស់​ដែល​មាន​ឯកសារ ​អត្តសញ្ញាណ​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រឹមត្រូវ ឬ​ភស្តុតាង​នៃ​ការ​ចុះ​ឈ្មោះ​ជា​ជនភៀសខ្លួន​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ប៉ា​គី​ស្ថាន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        122
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        161
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm