ចិនសម្លឹងមើលផែនការតភ្ជាប់បណ្ដាញផ្លូវដែក នៅតំបន់អាស៊ីអាគ្នេយ៍

2024/06/20 10:20:20 pm        134

ប្រទេសចិនបានឲ្យដឹងថា ខ្លួនមានឆន្ទៈក្នុងការសិក្សាគ្រោងការតភ្ជាប់ផ្លូវដែក ECRL ដែលមានតម្លៃ ១០ពាន់លានដុល្លាររបស់ម៉ាឡេស៊ីទៅកាន់គម្រោងផ្លូវដែកដែលគាំទ្រដោយប្រទេសចិនផ្សេងទៀត នៅក្នុងប្រទេសឡាវ និងថៃ ដោយគម្រោងមានសក្តានុពលក្នុងការជួយពង្រីកគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ទីក្រុងប៉េកាំង នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

នាយករដ្ឋមន្ត្រីចិន លោក Li Qiang ដែលកំពុងបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃពុធ (ទី១៩ ខែមិថុនា) បាននិយាយថា គ្រោងការនេះនឹងធ្វើឲ្យខ្សែបណ្ដាញដ៏សំខាន់នៃគម្រោងផ្លូវរថភ្លើង Pan-Asia ដែលរត់ពីទីក្រុង Kunming ក្នុងប្រទេសចិន ទៅកាន់ប្រទេសសិង្ហបុរី ក្លាយជាការពិត។

លោក Li បាននិយាយថា៖ «គម្រោងនេះនឹងជំរុញឲ្យកាន់តែប្រសើរឡើងនូវការសាងសង់ច្រករបៀងពាណិជ្ជកម្មផ្លូវគោក និងសមុទ្រអន្តរជាតិថ្មី បង្កើនការតភ្ជាប់ក្នុងតំបន់ និងពង្រឹងការកសាងសហគមន៍អាស៊ានឲ្យកាន់តែស៊ីជម្រៅ»។

គួរបញ្ជាក់ថា លោក Li បានជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅក្នុងរដ្ឋធានីរដ្ឋបាល Putrajaya បន្ទាប់ពីលោកបានទៅដល់ទីក្រុងគួឡាឡាំពួ កាលពីថ្ងៃអង្គារ សម្រាប់ដំណើរទស្សនកិច្ច ដើម្បីប្រារព្ធខួប ៥០ឆ្នាំនៃទំនាក់ទំនងការទូត រវាងប្រទេសទាំង២។

បន្ទាប់ពីមានកិច្ចប្រជុំបិទទ្វារ កាលពីថ្ងៃពុធ លោក Li និងលោក Anwar បានធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ក្នុងនោះរួមទាំងការបន្តឡើងវិញនូវកម្មវិធីរយៈពេល ៥ឆ្នាំ ដើម្បីសហការគ្នាក្នុងវិស័យនានា ដូចជាពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម ផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មហិរញ្ញវត្ថុជាដើម។ នេះបើតាមសេចក្ដីថ្លែងការណ៍ នៅក្រោយកិច្ចប្រជុំនោះ៕

អត្ថបទដែលទាក់ទង

ហ្វីលីពីន ចោទប្រកាន់ចិនថាប្រើប្រាស់កាណុងទឹកបាញ់លើនាវារបស់ខ្លួន សម្រាប់ថ្ងៃទី ២
2026/07/24 08:04:09 pm       
អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ
2026/07/24 08:03:42 pm       
អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន ចោទប្រកាន់ចិនថាប្រើប្រាស់កាណុងទឹកបាញ់លើនាវារបស់ខ្លួន សម្រាប់ថ្ងៃទី ២

2026/07/24 08:04:09 pm
​អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ
2026/07/24 08:03:42 pm
​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm