សារព័ត៌មាន Times of India៖ រលកកម្តៅបណ្ដាលឲ្យមនុស្សរាប់សិបនាក់ ស្លាប់ នៅក្នុងរដ្ឋធានីឥណ្ឌា

2024/06/20 10:56:07 pm        56

សារព័ត៌មាន «Times of India» នៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែមិថុនា) បានរាយការណ៍ថា រលកកម្ដៅក្ដៅខ្លាំងឥតថមថយ ដែលបានកើតមាននៅទូទាំងភាគខាងជើងប្រទេសឥណ្ឌា បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៥២នាក់ ស្លាប់ នៅទីក្រុងញូវដែលី ខណៈប្រទេសនេះបានប្រឈមជាមួយនឹងសីតុណ្ហភាពក្ដៅខ្លាំងបំផុត នារដូវក្ដៅនេះ។

សេចក្ដីរាយការណ៍របស់សារព័ត៌មាន Times of India នេះ បានបង្ហាញថា សពយ៉ាងហោចណាស់ចំនួន ៥២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ ដែលភាគច្រើនជាជនទុរគត និងជនទីទ័លក្រដែលរស់នៅ និងធ្វើការនៅទីហាលវាល។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីសង្ស័យជាជំងឺសុរិយរោគជាង ៤០.០០០ករណី នៅរដូវក្តៅនេះ ហើយយ៉ាងហោចណាស់មនុស្ស ១១០នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ នៅចន្លោះថ្ងៃទី១ ខែមីនាដល់ថ្ងៃទី១៨ ខែមិថុនា នៅពេលដែលភាគពាយព្យ និងភាគខាងកើតប្រទេសឥណ្ឌា កត់ត្រាកម្រិត ២ដងនៃចំនួនថ្ងៃពីការមានរលកកម្ដៅធម្មតា។

ដោយលើកឡើងពីកង្វះខាតទឹក និងតម្រូវការថមពល សារព័ត៌មានភាសាហិណ្ឌូមួយនេះ បានឲ្យដឹងនៅក្នុងវិចារណកថាមួយ នាថ្ងៃព្រហស្បតិ៍នេះថា៖ «រដូវក្តៅអូសបន្លាយពេលយូរ គួរតែត្រូវបានចាត់ថ្នាក់ថា ជាគ្រោះមហន្តរាយធម្មជាតិ»។

ការិយាល័យអាកាសធាតុ បានព្យាករសីតុណ្ហភាពលើសពីធម្មតា សម្រាប់ខែនេះ ហើយទីក្រុងញូវដែលី បានជួបប្រទះនឹងពេលយប់ដ៏ក្តៅបំផុត ក្នុងរយៈពេលជាង ៥០ឆ្នាំ កាលពីថ្ងៃពុធ (ទី១៩ ខែមិថុនា) ដោយសីតុណ្ហភាពអប្បបរមាមានកម្រិត ៣៥,២អង្សាសេ។ នេះបើតាមការបង្ហាញក្នុងទិន្នន័យពីនាយកដ្ឋានអាកាសធាតុ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        180
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        220
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm