រុស្ស៊ី កំណត់គោលដៅប្រព័ន្ធថាមពលរបស់អ៊ុយក្រែន ក្នុងការវាយប្រហារថ្មី

2024/06/21 01:03:13 am        70

ប្រទេសរុស្ស៊ី បានវាយប្រហារ និងបំផ្លាញរោងចក្រថាមពលអ៊ុយក្រែន នៅពេលយប់ ខណៈដែលកងកម្លាំងរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បន្តវាយប្រហារ ដើម្បីរំខានដល់ប្រព័ន្ធថាមពលរបស់ប្រទេសនេះ។

ក្រសួងថាមពល បាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គម Telegram នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា រុស្ស៊ី បានកំណត់គោលដៅទៅលើតំបន់ Dnipropetrovskភាគកណ្តាល និង Vinnytsia ក៏ដូចជាតំបន់គីវ និងផ្នែកមួយនៃតំបន់ដូណិតស្ក៍ Donetsk នៅភាគខាងកើត។ ក្រសួងនេះ មិនបានបញ្ជាក់ថាតើហេដ្ឋារចនាសម្ព័ន្ធ ត្រូវរងការប៉ះពាល់អ្វីខ្លះនោះទេ។

ក្រុមហ៊ុន DTEK ជាក្រុមហ៊ុនផលិតថាមពលដ៏ធំបំផុតរបស់ប្រទេសនេះ បាននិយាយថា កម្មករបីនាក់ បានរងរបួស នៅក្នុងវាយប្រហារនោះ ដែលបានធ្វើបានខូចខាតយ៉ាងធ្ងន់ធ្ងរដល់រោងចក្រថាមពលកម្តៅមួយរបស់ខ្លួន។ ក្រុមហ៊ុននេះ បាននិយាយនៅលើបណ្តាញ Telegram ថា នេះគឺជាការវាយប្រហារលើកទី៧ ប្រឆាំងនឹងរោងចក្រថាមពលរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានខែ កន្លងមកនេះ។

មេបញ្ជាការកងទ័ពអាកាស លោក Mykola Oleshchuk បានរាយការណ៍ថា ការបំផ្លិចបំផ្លាញ បានកើតឡើង ខណៈដែល អ៊ុយក្រែន បានបាញ់ទម្លាក់យាមដ្រូន Shahed ផ្ទុកជាតិផ្ទុះទាំង ២៧គ្រឿង និងមីស៊ីលចំនួន៥គ្រាប់ ក្នុងចំណោម ៩គ្រាប់ ដែលរុស្ស៊ីបានបាញ់បង្ហោះនៅពេលយប់។ 

ការការពារដែនអាកាសរបស់អ៊ុយក្រែន បានបរាជ័យក្នុងការស្ទាក់ចាប់មីស៊ីលបាលិស្ទិក Iskander-M ដែលបាញ់ចេញពីតំបន់ Voronezh របស់រុស្ស៊ី ដោយបានគូសបញ្ជាក់ពីភាពងាយរងគ្រោះរបស់ខ្លួនចំពោះប្រភេទអាវុធទាំងនេះ ដោយសារប្រព័ន្ធការពារដែនអាកាសទំនើបដែលផ្តល់ដោយសម្ព័ន្ធមិត្តខាងលិចរបស់ទីក្រុងគីវមានតិចតួចពេក មិនអាចការពារទឹកដីទាំងមូលរបស់ប្រទេសនេះបានទេ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm