សហជីពនៅកម្ពុជាគាំទ្រការសម្រេចរបស់តុលារខេត្តកំពង់ស្ពឺ កាត់ទោសប្រធានសហជីពមូលដ្ឋានដែលប្រព្រឹត្តបទល្មើស

2024/06/21 03:49:56 am        124

កំពង់ស្ពឺ ៖ សហជីពនៅកម្ពុជាគាំទ្រការសម្រេចរបស់តុលាការខេត្តកំពង់ស្ពឺ ដែលបានប្រកាសសាលក្រមកាត់ទោសលោក ជា ចាន់ ប្រធានសហជីពមូលដ្ឋាន នៃក្រុមហ៊ុន វីងស្តារស៊ូ ដែលប្រព្រឹត្តបទល្មើសសមគំនិតលួច។ ការប្រកាសគាំទ្រនេះធ្វើឡើងក្រោយតុលាការខេត្តកំពង់ស្ពឹ បានប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ថ្លែងថា លោកគាំទ្រចំពោះការប្រកាសសាលក្រមរបស់តុលាការខេត្តកំពង់ស្ពឺ ដែលបានសម្រេចផ្ដន្ទាទោសលោកជា ចាន់ ដោយត្រឹមត្រូវ និងយុត្តិធម៌។ លោកបានបង្ហាញជំហរ មិនគាំទ្រចំពោះអ្នកជនខិលខូចទាំងឡាយណា ដែលបានប្រព្រឹត្តខុសច្បាប់ក្នុងការលួចទ្រព្យសម្បត្តិអ្នកដទៃ ព្រោះគ្មានជនណាអាចរួចខ្លួនពីសំណាញ់ច្បាប់បានឡើយ។ 

លោកបញ្ជាក់ថា៖«ខ្ញុំមិនលើកទឹកចិត្តក្នុងការការពារមេដឹកនាំជាចោរនោះទេ នេះបើសិនរកឃើញពិតប្រាកដមែន ហើយមានភស្តុតាង មានវីដេអូ ហើយគាត់បានសារភាពពិតប្រាកដមែននោះ វាជារឿងដែលយើងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន អត់អាចប្រើពាក្យយុត្តិធម៌ ឬអយុត្តិធម៌នោះទេ»។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ថ្លែងថា ការប្រកាសសាលក្រមរបស់តុលាការខេត្តកំពង់ស្ពឺ ចំពោះលោកជា ចាន់ អតីតកម្មករ និងជាប្រធានសហជីពនៅរោងចក្រវីងស្តារស៊ូ មិនមែនជាការគំរាមកំហែង បំភិតបំភ័យធ្វើទុក្ខបុកម្និញ ប្រឆាំងជាមួយសិទ្ធិសេរីភាពសហជីពនោះទេ ព្រោះនេះជាករណីព្រហ្មទណ្ឌ ដែលជនល្មើសត្រូវតែទទួលទោសតាមច្បាប់។ លោកបញ្ជាក់ថា ជាមេដឹកនាំសហជីព ក៏ត្រូវតែគោរពច្បាប់ បើធ្វើខុសត្រូវតែទទួលទោស មិនអាចយកតួនាទីជាសហជីពមកបិទបាំងទោសកំហុសរបស់ខ្លួនបានទេ។

លោកថ្លែងថា៖«យើងខ្ញុំមានការគាំទ្រចំពោះការផ្តន្ទាទោសរបស់សាលាដំបូងខេត្តកំពង់ស្ពឺ ដែលបានផ្តន្ទាទោសទៅលើជនល្មើស ដែលបានប្រព្រឹត្តនូវបទល្មើសលួច ក៏ដូចជាបទល្មើសផ្សេងៗ ដែលផ្ទុយពីច្បាប់។ ខ្ញុំក៏សុំសំណូមពរដល់សហជីពផ្សេងៗទៀតដែរ សូមបំពេញវិជ្ជាជីវៈរបស់ខ្លួនឱ្យស្របតាមច្បាប់ កុំយកសហជីពទៅបិតបាំងទោសកំហុសរបស់ខ្លួន»។

លោក អ៊ុន ដារ៉ា ប្រធានសហភាពកម្ពុជាពន្លឺកម្មករ ថ្លែងថា ការសម្រេចក្តីរបស់តុលាការគឺធ្វើឡើងដោយសំអាងលើអង្គហេតុ និងអង្គច្បាប់ ហេតុនេះការសម្រេចក្តីធ្វើឡើងដោយត្រឹមត្រូវ និងយុត្តិធម៌ បើគ្មានការប្រព្រឹត្តខុស ក៏គ្មានការអនុវត្តច្បាប់នោះដែរ។ លោកបន្ថែមថា សហជីពមួយចំនួន មិនគួរជ្រកក្រោមស្លាកសហជីព ហើយបែរជាយកតួនាទីភារកិច្ចមកប្រើប្រាស់ ហើយចោទប្រកាន់ការសម្រេចរបស់តុលាការ គឺជារឿងអយុត្តិធម៌ ជារឿងធ្វើទុកបុកម្នេញ គំរាមកំហែង យាយីយ៉ាងណានោះ ជារឿងមិនសមទេ។ លោកថា ករណីលោក ជា ចាន់ ដែលតុលាការដាក់ទោសគាត់គឺដាក់ទោសសមគំនិត ពីបទលួច មិនបានដាក់ទោសអ្នកធ្វើការងារជាសហជីពនោះទេ។ លោក ដារ៉ា ស្នើសុំកុំឱ្យយកតួនាទីជាសហជីពទៅប្រព្រឹត្តបទល្មើសតាមតែចិត្ត ហើយនៅពេលមានការអនុវត្តច្បាប់បែរជាស្រែកថាអយុត្តិធម៌។

លោកបញ្ជាក់ថា៖«សាលក្រមរបស់តុលាការបានសម្រេចទោសទៅលោក ជា ចាន់ ដោយសារតែលោកបានប្រព្រឹត្តបទសមគំនិតអំពើលួច បទសមគំនិតលួចមិនមែនលោកទៅធ្វើការងារសហជីពហើយគេចាប់ទេ ដោយសារតែគាត់ខ្លួនឯងហ្នឹងប្រព្រឹត្តកំហុសដោយខ្លួនឯង គឺបានសមគំនិតជាមួយចោរ អាហ្នឹងបុគ្គលទេ ចឹងយើងកុំយករឿងខ្លួនឯងប្រព្រឹត្តខុសហើយទៅស្រែកថា យើងធ្វើសហជីពត្រូវបានគេគំរាមកំហែង បំភិតបំភ័យ»។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ សាលាដំបូងខេត្តកំពង់ស្ពឺ បានចេញសាលក្រម សម្រេចផ្ដន្ទាទោសលោក ជា ចាន់ ឱ្យជាប់ទោសចំនួន១២ខែ ដោយអនុវត្តទោសក្នុងពន្ធនាគារ ចំនួន៦ខែ និងចំនួន៦ខែទៀត អនុវត្តទោសនៅក្រៅឃុំ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        173
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm