ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ជួបពិភាក្សាការងារជាមួយនាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច

2024/06/21 04:12:17 am        110

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមវេជ្ជបណ្ឌិត សាយយ៉ា ម៉ាអ៊ូ ព្យួកាឡា (Saia Ma`u Piukala) នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ក្នុងអំឡុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២៤, រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ។

​ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោក ដែលតែងតែជួយដល់វិស័យសុខាភិបាលកម្ពុជា ទាំងជំនួយបច្ចេកទេស និងធនធានថវិកា។

ជាការឆ្លើយតបឯកឧត្តមវេជ្ជបណ្ឌិត សាយយ៉ា បានថ្លែងអំណរដល់ក្រសួងសុខាភិបាល ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក និងបានថ្លែងអំណរគុណដល់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ដែលបានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ទៅចូលរួមមហាសន្និបាតសុខភាពពិភពលោកលើកទី៧៧ កាលពីខែឧសភា ឆ្នាំ២០២៤កន្លងមកនេះ។ ឯកឧត្តមវេជ្ជបណ្ឌិត សាយយ៉ា ក៏បានសម្តែងនូវការអបអរសាទរជូនចំពោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងសុខាភិបាល សម្រាប់នីតិកាលទី៧នៃរដ្ឋសភា។ ឯកឧត្តមនាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានជម្រាបជូន ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី អំពីយុទ្ធសាស្ត្រសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសុខភាពពិភលោក សម្រាប់ឆ្នាំ២០២៤-២០២៨ និងបានស្នើសុំការគាំទ្ររបស់ក្រសួងសុខាភិបាលទៅលើឯកសារយុទ្ធសាស្រ្តនេះ។ លើសពីនេះ ឯកឧត្តមវេជ្ជបណ្ឌិត សាយយ៉ា ក៏បានលើកឡើងអំពីគោលដៅឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសាកល ការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ ការពង្រឹងប្រព័ន្ធសន្តិសុខសុខភាព និងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅក្នុងតំបន់ និងពិភពលោកទាំងមូល។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគាំទ្រយុទ្ធសាស្រ្តសហប្រតិបត្តិការ ដែលបានរៀបចំឡើង ដោយមានសង្គតិភាពជាមួយអាទិភាព និងកម្មវិធីគោលនយោបាយ ដែលបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម និងភាពឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនអំពីយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសចំនុចអាទិភាពសុខាភិបាលជាចម្បងចំនួន៩ ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាពចំនួន៦របស់វិស័យសុខាភិបាល។

ឯកឧត្តមវេជ្ជបណ្ឌិត សាយយ៉ា ក៏បានស្នើសុំអនុសាសន៍ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី លើការងារមួយចំនួនដូចជា ១) តួនាទីរបស់អង្គការសុខភាពពិភលោកជួយដល់កម្ពុជា ក្នុងការសម្រួចរបៀបវារៈ សុខភាពសកល និងក្នុងតំបន់ ២) យុទ្ធសាស្រ្តដែលមានគុណតម្លៃខ្ពស់សម្រាប់ក្រសួងសុខាភិបាល នៅក្នុងអំឡុងអន្តរកាលនៃការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច ៣) ការធ្វើឱ្យកាន់តែប្រសើរឡើងកិច្ចសហប្រតិបត្តិការរវាងអង្គការសុខភាពពិភពលោកជាមួយក្រសួងសុខាភិបាល នៅក្នុងអភិក្រមប្រទាក់ក្រឡា និងសមាហរណកម្ម និង ៤) វិធីសាស្រ្តក្នុងការធានាកិច្ចសហការរវាងអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលដើម្បីផ្តល់ផលវិជ្ជមានដល់ប្រជាជនកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូន ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងសុខាភិបាល ជាមួយអង្គការសុខភាពពិភពលោក និងដៃគូសកលផ្នែកសុខភាព តាមរយៈក្រុមការងារបច្ចេកទេសផ្សេងៗ ការគាំទ្របច្ចេកទេសរបស់អង្គការសុខភាពពិភពលោក លើផ្នែកចម្បងៗ មួយចំនួន នៅក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធសាស្រ្តសហប្រតិបត្តិរវាងអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល រួមមាន៖ ការអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល ឆ្នាំ២០៣៥ ការអភិវឌ្ឍ/ធ្វើបច្ចុប្បន្នកម្មក្របខណ្ឌគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត យុទ្ធសាស្រ្ត ឬផែនការសកម្មភាពក្នុងវិស័យការអភិវឌ្ឍន៍សមត្ថភាពអ្នកដឹកនាំសុខាភិបាលជំនាន់ក្រោយ លើជំនាញភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ការគ្រប់គ្រងមន្ទីរពេទ្យ ការគ្រប់គ្រងប្រព័ន្ធព័ត៌មានសុខាភិបាល និងបំណិនឌីជីថលសុខាភិបាល បំណិនវិភាគទិន្នន័យហិរញ្ញប្បទានសុខាភិបាល និងការវិភាគថវិកា ។ល។ ការពង្រឹងសមត្ថភាពស្នូលនៃនិយ័តកម្មសុខភាពអន្តរជាតិ ស្របតាមវិសោធនកម្មនិយ័តកម្ម សុខភាពអន្តរជាតិ (IHR 2005) និងការសម្របសម្រួលក្នុងការទទួលបានឧបករណ៍ចាំបាច់នានា នៅក្នុងអំឡុងពេលផ្ទុះ/ឆ្លងរាតត្បាតនៃជំងឺឆ្លងនានា ជាពិសេសក្នុងពេលរាតត្បាតជំងឺកូវីដ-១៩។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្វាគមន៍ ការពង្រឹង និងពង្រីកកិច្ចសហការរវាងអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល តាមរយៈយន្តការស្ថាប័នដែលមានស្រាប់នៅគ្រប់កម្រិត ដូចជាក្របខណ្ឌ UN Sustainable Development Framework ដែលត្រូវអនុម័តរួមគ្នារវាងរាជរដ្ឋាភិបាល និងប្រព័ន្ធអង្គការសហប្រជាជាតិ នៅកម្ពុជា និងនៅកម្រិតវិស័យ ចូលរួមដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខាភិបាលប្រចាំខែ គាំទ្រអង្គការសុខភាពពិភពលោកជាសហប្រធាននៃក្រុមដៃគូអភិវឌ្ឍន៍សុខាភិបាល (Health Partners Group) ដែលជាយន្តការពង្រឹងកិច្ចសហការរវាងអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល និងជាមួយដៃគូអភិវឌ្ឍន៍ក្នុងវិស័យសុខាភិបាលផងដែរ។

ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់នូវជំហរគាំទ្រយ៉ាងពេញទំហឹងនូវភាពជាអ្នកដឹកនាំ និងតួនាទីសម្របសម្រួលរបស់អង្គការសុខភាពពិភពលោក ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសុខភាពពិភពលោក ជាពិសេសឯកឧត្តម វេជ្ជបណ្ឌិត Saia Ma`u Piukala នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច និងប្រទេសជាសមាជិកទាំងអស់ ដែលបាន និងកំពុងសហការគាំទ្រវិស័យសុខាភិបាលកម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសាកល និងដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

អត្ថបទ ៖ រដ្ឋា​

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        129
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        240
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        237

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm