ស្ត្រីអាមេរិកដើមកំណើតរុស្ស៊ី ឡើងសវនាការ ជុំវិញករណីក្បត់ជាតិ ក្រោយបរិច្ចាគប្រាក់ដល់អ៊ុយក្រែន

2024/06/21 05:13:15 am        152

ស្ត្រីជនជាតិអាមេរិកដើមកំណើតរុស្សីម្នាក់ដែលត្រូវបានចាប់ខ្លួននៅដើមឆ្នាំនេះ ខណៈពេលដែលទៅសួរសុខទុក្ខគ្រួសារក្នុងប្រទេសរុស្ស៊ី បានឡើងសវនាការ នៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែមិថុនា) នេះ ពាក់ព័ន្ធនឹងករណីក្បត់ជាតិ បន្ទាប់ពីអាជ្ញាធរបានចោទប្រកាន់រូបនាងថា បានរៃអង្គាសប្រាក់បញ្ជូនទៅឲ្យកងទ័ពអ៊ុយក្រែន។

ជនជាប់ចោទ Karelina ដែលកើតក្នុងប្រទេសរុស្ស៊ី ប៉ុន្តែបានសាងជីវិតថ្មីជាអ្នកជំនាញផ្នែកកែសម្ផស្ស នៅឯស្ប៉ាមួយកន្លែង ក្នុងទីក្រុង Los Angeles បន្ទាប់ពីបានក្លាយជាជនអន្តោប្រវេសន៍ នៅសហរដ្ឋអាមេរិក កាលពីជាង ១ទសវត្សរ៍មុននោះ ប្រឈមនឹងការកាត់ទោសជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំ ប្រសិនបើរកឃើញថា មានទោស។

គួរបញ្ជាក់ថា ការកាត់ក្តីរបស់នាងនឹងត្រូវធ្វើឡើងដោយបិទទ្វារ ដែលជាទម្លាប់នៅក្នុងករណីបែបនេះ នៅប្រទេសរុស្ស៊ី។ ហើយការដោះលែងឲ្យរួចទោសពីបទក្បត់ជាតិ គឺកម្រកើតមានណាស់។

តុលាការនៅទីក្រុង Yekaterinburg នៃតំបន់ Urals បានចេញផ្សាយវីដេអូខ្លីមួយរបស់នាង Karelina អង្គុយនៅក្នុងបន្ទប់ប្រអប់កញ្ចក់។ នាងមានស្នាមញញឹមតិចៗ ពេលអ្នកសារព័ត៌មានផ្ដិតយករូបភាព។

ប៉ុន្តែសេចក្តីជូនដំណឹងនៅលើគេហទំព័ររបស់តុលាការ ដែលបានបង្ហោះនៅយប់ថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ការកាត់ក្តីត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី៧ ខែសីហា។ តុលាការមិនបានបញ្ជាក់អំពីហេតុផលឡើយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        125
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        163
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm