កម្ដៅដ៏ខ្លាំងក្លា បានសម្លាប់មនុស្សរាប់ពាន់នាក់ទូទាំងពិភពលោក ខណៈរដូវក្តៅថ្មីកំពុងចាប់ផ្តើម

2024/06/21 03:22:58 pm        130

រលកកម្ដៅដ៏ក្ដៅគគុកកំពុងឆាបឆេះទីក្រុងនានានៅលើទ្វីបជាច្រើនទូទាំងពិភពលោក នៅពេលអឌ្ឍគោលខាងជើងចាប់ផ្ដើមថ្ងៃដំបូងនៃរដូវក្តៅ ដោយនោះជាសញ្ញាមួយដែលថាបម្រែបម្រួលអាកាសធាតុអាចជួយជំរុញកម្ដៅកម្រិតបំបែកកំណត់ត្រា ហើយអាចឡើងលើសពីរដូវក្តៅមុនៗដែលក្តៅបំផុតក្នុងរយៈពេល ២.០០០ ឆ្នាំ។ សីតុណ្ហភាពក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះត្រូវបានគេសង្ស័យថាបានបណ្តាលឱ្យមនុស្សរាប់រយ ឬរាប់ពាន់នាក់ស្លាប់នៅទូទាំងអាស៊ី និងអឺរ៉ុប។

នៅអារ៉ាប៊ីសាអ៊ូឌីត និងអេហ្ស៊ីប អ្នកធ្វើធម្មយាត្រាមូស្លីមជិតពីរលាននាក់កំពុងបញ្ចប់ពិធីបុណ្យហាជី (Hajj) ហើយមនុស្សជាងមួយពាន់នាក់ បានស្លាប់ក្នុងអំឡុងពេលធ្វើដំណើរស្របពេលមានសីតុណ្ហភាពលើសពី ៥១ អង្សាសេ នេះបើយោងតាមរបាយការណ៍ពីអាជ្ញាធរបរទេស។

បណ្តាប្រទេសជុំវិញសមុទ្រមេឌីទែរ៉ាណេក៏បានស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងមួយសប្តាហ៍ទៀត ដែលបានរួមចំណែកដល់ចំហេះព្រៃចាប់ពីប្រទេសព័រទុយហ្គាល់ រហូតដល់ក្រិក។ ទ្វីបអឺរ៉ុបនៅឆ្នាំនេះ បាននឹងកំពុងប្រឈមមុខនឹងការស្លាប់ និងបាត់ខ្លួនភ្ញៀវទេសចរជាច្រើន ស្របពេលមានរលកកម្ដៅដ៏គ្រោះថ្នាក់។

មួយភាគធំនៃភាគខាងកើតសហរដ្ឋអាមេរិក ក៏កំពុងស្ថិតក្រោមអាកាសធាតុក្ដៅខ្លាំងអស់រយៈពេលបួនថ្ងៃជាប់ៗគ្នានៅក្រោមរលកកម្ដៅគ្របដណ្ដប់ ឬដូមកម្ដៅ។ កម្ដៅកម្រិតបំបែកកំណត់ត្រាក៏បានឆាបឆេះផ្នែកធំៗនៃអាស៊ីផងដែរ ដោយបានសម្លាប់មនុស្សរាប់រយនាក់ បំផ្លាញដំណាំ និងបង្ខំឱ្យសាលារៀនត្រូវបិទទ្វារ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        90
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        79
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm