រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើរដ្ឋបាលរាជធានី-ខេត្តសហការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​អ្នកសារ​ព័ត៌មាន​ទៅកាន់មូលដ្ឋាន ដើម្បីឈ្វេងយល់ពីការអភិវឌ្ឍរីកចម្រើន និងបញ្ហាប្រឈមនានា

2024/06/21 03:55:36 pm        88

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើរដ្ឋបាលរាជធានីខេត្ត តាមរយៈ​ការ​សម្រប​សម្រួល​របស់​មន្ទីរព័ត៌មានរាជធានីខេត្ត រៀបចំដំណើរទស្សន​កិច្ចរបស់​អ្នក​សារព័ត៌មាន​ទៅ​កាន់​មូលដ្ឋាន​ក្រុង​ស្រុកខណ្ឌ ដើម្បី​ឈ្វេង​យល់​ពីការ​អភិវឌ្ឍ​រីក​ចម្រើន និង​បញ្ហា​ប្រឈម​នានា​របស់​ខេត្ត​ក្រុង​ស្រុកខណ្ឌ និងផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបានយល់ដឹង និងចូលរួមសហការ។

ការស្នើនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​ជួប​សំណេះ​សំណាល​ជាមួយ​ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រៃវែង និងបងប្អូនអ្នកសារព័ត៌មាន កាល​ពី​រសៀល​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្តព្រៃវែង។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា «ក្នុងស្មារតីបុរេសកម្ម និងសកម្ម, ខ្ញុំ​ស្នើ​សុំ​រដ្ឋបាលខេត្តព្រៃវែង​រៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​ជូន​បង​ប្អូន​អ្នក​សារព័ត៌មាន​នៅ​ក្នុងខេ​ត្ត​ដើម្បី​ពួក​គាត់បានដឹង និងយល់ពីសក្តានុពល គម្រោងអភិវឌ្ឍ សមិទ្ធផលសម្រេចដែលរាជរដ្ឋា​ភិបាល រដ្ឋបាលខេត្តសម្រេចបានសម្រាប់ខេត្តខ្លួន និងផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​បន្ថែម​ទៀត​ពី​អ្វី​ដែលខ្លួនបានខិតខំប្រឹងប្រែងផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលខេត្តមាន»

ឯកឧត្តមបានគូសបញ្ជាក់ថារដ្ឋបាលខេត្តក្រុងស្រុក ខិតខំបម្រើពលរដ្ឋយ៉ាងសកម្ម ហើយ​សមិទ្ធ​ផល​ជា​ច្រើន​ត្រូវបា​នសម្រេច។ ដូច្នេះយើងត្រូវខិតខំប្រឹងប្រែង ផ្សព្វផ្សាយឱ្យបានទូលំ​ទូលាយ​បន្ថែម​ទៀត ដើម្បី​បងប្អូនប្រជាពលរដ្ឋកាន់តែទទួលបានព័ត៌មាន និងយល់ដឹងពីគោល​នយោបាយ​របស់រាជរដ្ឋាភិបាល និងដំណើរការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកទឹកចិត្តនិងជំរុញឱ្យមានកិច្ចសហការកាន់តែខ្លាំងឡើងថែម​ទៀតរវាងអាជ្ញាធរមានសមត្ថកិច្ចដែលជាប្រភពព័ត៌មាន និង​បងប្អូន​អ្នក​សារព័ត៌មាន​ព្រោះ​អាជ្ញាធរ និង​អ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានក្នុងកិច្ចការផ្សព្វផ្សាយព័ត៌មាន។ ឯកឧត្តម​បាន​លើក​ឡើងថា​អ្នក​សារព័ត៌មាន​ត្រូវ​ការ​ប្រភព​ព័ត៌មាន ដើម្បី​ជាមូលដ្ឋាន នៃ​ការ​សរសេរ​អត្ថបទ​ព័ត៌មាន​របស់​ខ្លួន ចំណែកអាជ្ញាធរត្រូវការអ្នកសារព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​អាជ្ញាធរ​ទៅ​កាន់​ប្រជាពលរដ្ឋ និងទទួលបាន​នូវ​មតិ​យោបល់​ត្រឡប់​មក​វិញ​ដើម្បី​ឆ្លើយ​តប​នឹងកា​រ​ចង់​បាន​របស់​ប្រជាពលរដ្ឋ បន្តបម្រើប្រជាពលរដ្ឋកាន់តែខ្លាំង និងបង្កើនប្រសិទ្ធភាពការងារ។

ឯកឧត្តម នេត្រ ភក្ត្រាបានគូសបញ្ជាក់ថា «អាជ្ញាធរ​និងអ្នកសារព័ត៌មានជាតួអង្គយ៉ាង​សំខាន់​ក្នុង​ការ​ធានា​បាន​នូវ​សិទ្ធិ​ទទួល​ព័ត៌មានរបស់​ប្រជាពលរដ្ឋ​។ យើងទាំង​អស់​គ្នាត្រូ​វ​ខិត​ខំ​ប្រឹង​ប្រែង​ផ្សព្វ​ផ្សាយ​ការ​ពិតឲ្យ​​បានច្រើន​ដើម្បី​ពង្រឹង​ការ​យល់​ដឹង​របស់ប្រជាពលរដ្ឋ និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ»

ឯកឧត្ដមរដ្ឋមន្ត្រីបាន​ថ្លែងអំណរគុណចំពោះមន្ត្រី​រាជការ​នៃ​មន្ទីរព័ត៌មាន​ខេត្ត​ព្រៃវែង​ទាំង​អស់​ដែល​បាន​ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ។ ជាមួយ​គ្នានេះដែរ​ឯកឧត្តមសូមលើក​ទឹក​ចិត្ត​ដល់​មន្ត្រី​ និង​អ្នក​សារព័ត៌​មាន​បន្ត​ពង្រឹង​សមត្ថភាព​ខ្លួន​ជា​ប្រចាំ និង​អនុវត្ត​បាន​នូវក្រម​សីលធម៌​វិជ្ជាជីវៈ​ដែល​ជាអាវ​ក្រោះ​ការងារ​បង​ប្អូន​អ្នក​សារព័ត៌មាន​៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        111
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        218
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm