រដ្ឋាភិបាលម៉ិកស៊ិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ប្រទេសនេះ បានចុះឈ្មោះអ្នកស្លាប់ចំនួន១៥៥នាក់ ដោយសារសីតុណ្ហភាពឡើងក្ដៅខ្លាំងពេកចាប់តាំងពីខែមីនាមក ។

ការហក់ឡើងកម្ដៅខ្លាំង និងជាប់លាប់ បាននិងកំពុងគ្របដណ្តប់លើភាគនិរតីរបស់សហរដ្ឋអាមេរិក ម៉ិកស៊ិក និងបណ្តាប្រទេសភាគខាងជើង នៃតំបន់អាមេរិកកណ្តាល។
តំបន់នេះស្ថិតក្រោមតំបន់សម្ពាធខ្ពស់ដ៏ធំ និងស្ថិតស្ថេរ ត្រូវគេស្គាល់ថាជាដោមកម្ដៅ ដែលខ្យល់ក្តៅត្រូវបានជាប់នៅជិតដី និងកម្តៅបន្ថែមទៀតនៅក្រោមផ្ទៃមេឃពណ៌ខៀវ និងពន្លឺថ្ងៃ។

ស្របពេលដោមកម្ដៅមានយន្តការដ៏ល្បីមួយសម្រាប់បង្កើនរលកកម្ដៅ សប្តាហ៍កន្លងទៅនេះត្រូវបានគេមើលឃើញថាបានបំបែកកំណត់ត្រាទាំងសីតុណ្ហភាពពេលថ្ងៃ និងពេលយប់នៅក្នុងប្រទេសមួយចំនួន រួមទាំងម៉ិកស៊ិក ក្វាតេម៉ាឡា ហុងឌូរ៉ាស និងនៅភាគនិរតីនៃសហរដ្ឋអាមេរិក។
រលកកម្ដៅ គឺជាប្រភេទគ្រោះមហន្តរាយដ៏គ្រោះថ្នាក់បំផុតនៃព្រឹត្តិការណ៍ធ្ងន់ធ្ងរបំផុតជាច្រើន។ ទោះបី ជាញឹកញាប់ចំនួនអ្នកស្លាប់ត្រូវបានរាយការណ៍មិនសូវច្បាស់ ជាពិសេសក្នុងអំឡុងពេល ឬភ្លាមៗបន្ទាប់ពីព្រឹត្តិការណ៍អាកាសធាតុក្ដៅខ្លាំងនេះក៏ដោយ ក្នុងអំឡុងពេលរដូវក្តៅនេះ ប្រទេសម៉ិកស៊ិកបានរាយការណ៍អំពីការស្លាប់ចំនួន១២៥ នាក់រួចហើយ ។ គ្រោះរាំងស្ងួតដែលកំពុងបន្តកើតមានស្របគ្នា កំពុងជំរុញឲ្យមានផលប៉ះពាល់កាន់តែខ្លាំងពីរលកកម្ដៅ៕