TikTok ជំរុញឱ្យតុលាការសហរដ្ឋអាមេរិក លុបចោលបម្រាមលើ App វីដេអូខ្លីរបស់ខ្លួន

2024/06/21 04:43:11 pm        135

ក្រុមហ៊ុន ទីកតុក (TikTok) និងក្រុមហ៊ុនមេមានមូលដ្ឋាននៅចិន បៃឌែនស៍ (ByteDance) កាលពីថ្ងៃព្រហស្បតិ៍ (២០ មិថុនា) បានជំរុញឱ្យតុលាការសហរដ្ឋអាមេរិក លុបចោលច្បាប់ដែលពួកគេនិយាយថានឹងហាមឃាត់កម្មវិធីវីដេអូខ្លីដ៏ពេញនិយមរបស់ខ្លួននៅសហរដ្ឋអាមេរិក នៅថ្ងៃទី១៩ ខែមករា ឆ្នាំក្រោយនេះ ដោយនិយាយថា ព្រោះតែរដ្ឋាភិបាលសហរដ្ឋអាមេរិក បានបដិសេធមិនចូលរួមក្នុងកិច្ចពិភាក្សាដំណោះស្រាយម៉ឹងម៉ាត់ណាមួយឡើយបន្ទាប់ពីឆ្នាំ២០២២។

ច្បាប់ ដែលបានចុះហត្ថលេខាកាលពីខែមេសា ដោយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ផ្តល់ពេលឱ្យក្រុមហ៊ុន បៃឌែនស៍ រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំក្រោយ ដើម្បីលក់ភាគហ៊ុន TikTok របស់សហរដ្ឋអាមេរិក បើមិនដូច្នេះទេខ្លួនប្រឈមនឹងការហាមឃាត់លើកម្មវិធីដ៏ល្បីដែលប្រើប្រាស់ដោយជនជាតិអាមេរិកចំនួន ១៧០ លាននាក់។ បៃឌែនស៍ និយាយថាការលក់ អេប (App) គឺ «មិនអាចទៅរួចទេទាំងលក្ខខណ្ឌបច្ចេកវិទ្យា ពាណិជ្ជកម្ម ឬភាពស្របច្បាប់»៕

សាលាឧទ្ធរណ៍របស់សហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន នឹងធ្វើការជជែកផ្ទាល់មាត់លើបណ្តឹងដែលប្តឹងដោយ TikTok និង បៃឌែនស៍ រួមជាមួយនឹងអ្នកប្រើប្រាស់ TikTok នៅថ្ងៃទី១៦ ខែកញ្ញា ខាងមុខនេះ។ អនាគតរបស់ TikTok នៅសហរដ្ឋអាមេរិក អាចនឹងស្ថិតនៅលើលទ្ធផលនៃសំណុំរឿងនោះ ដែលអាចជះឥទ្ធិពលដល់មធ្យោបាយរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់សិទ្ធិអំណាចថ្មីរបស់ខ្លួន ដើម្បីទប់ស្កាត់កម្មវិធីដែលគ្រប់គ្រងដោយបរទេស។

ដោយសារការព្រួយបារម្ភក្នុងចំណោមសមាជិកសភាអាមេរិក ដែលថាចិន អាចចូលប្រើទិន្នន័យជនជាតិអាមេរិក ឬចារកម្មលើពួកគេដោយប្រើកម្មវិធីវីដេអូខ្លី TikTok វិធានការនេះត្រូវបានអនុម័តក្នុងសំឡេងគាំទ្រយ៉ាងលើសលប់នៅក្នុងសភា ត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីការដាក់ស្នើ។

ក្រុមមេធាវីសម្រាប់ក្រុមអ្នកប្រើប្រាស់ TikTok ដែលបានប្តឹងដើម្បីការពារអេបនេះពីការហាមឃាត់បាននិយាយថា ច្បាប់នេះនឹងរំលោភលើសិទ្ធិបញ្ចេញមតិដោយសេរីរបស់ប្រជាជន៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        45
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm