ឯកឧត្តមបណ្ឌិត លី ធុជ អំពាវនាវឲ្យរដ្ឋភាគី រដ្ឋមិនមែនភាគី និងអង្គការនានា ប្តេជ្ញាចិត្តប្រឹងប្រែងរួមគ្នា ដើម្បីពន្លឿនការអនុវត្តបន្ថែមឈានដល់គោលដៅរួមនៃអនុសញ្ញាអូតាវ៉ា

2024/06/21 05:56:27 pm        78

ក្នុងនាមជារដ្ឋភាគី ឯកឧត្តម លី ធុជ បានអំពាវនាវឱ្យភាគីពាក់ព័ន្ធបន្តពង្រឹងភាពជាដៃគូកិច្ចស ហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលសៀមរាប -អង្គរ និង​បង្កើត​មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអនុវត្តផែនការសកម្មភាពរយៈពេល ៥ ឆ្នាំ ខាងមុខ។ ជាមួយ​គ្នានោះ រដ្ឋភាគី រដ្ឋមិនមែនភាគី និងអង្គការនានា ត្រូវ​បន្ត​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​ផ្នែក​នយោបាយ និងការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពន្លឿនការអនុវត្តបន្ថែមទៀត និងឈានដល់​គោលដៅ​រួ​​ម​នៃអនុសញ្ញាអូតាវ៉ា។

ការអំពាវនាវនេះក្នុងពេលឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អញ្ជើញ​បិទ​កិច្ច​ប្រជុំពាក់ កណ្តាលអាណត្តិ (Intersessional Meetings) នៃកិច្ចប្រជុំ​ត្រួត​ពិនិត្យ​ឡើង​វិញ​លើក​ទី៥ ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុ សញ្ញា​អូតាវ៉ា នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។

ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងថា កិច្ចប្រជុំពាក់ កណ្តាលអាណត្តិ គឺជាជំហាន​មួយ​ដ៏​សំខាន់​នៅ​លើ​ផ្លូវ​ទៅកាន់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ហើយព័ត៌មានថ្មីៗបានមកពីរដ្ឋភាគី រដ្ឋ​មិន​មែន​ភាគី និងអង្គការនានា នឹងត្រូវបន្តពង្រឹង និងយក​ប្រើប្រាស់​ជា​ធាតុ​ចូល​សម្រាប់​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​សៀមរាប-អង្គរ។

ក្នុងឱកាសនោះ ក្រៅពីបានស្នើសុំឱ្យភាគីពាក់ព័ន្ធបន្តពង្រឹងភាពជាដៃគូកិច្ចសហប្រតិបត្តិការ និង​កិច្ចខិតខំប្រឹង ប្រែងដើម្បីឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលសៀមរាប -អង្គរ និងបង្កើត​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​ សម្រាប់​ការអនុវត្តផែនការសកម្មភាពរយៈពេល ៥ ឆ្នាំខាងមុខ។ រីឯរដ្ឋភាគី រដ្ឋមិនមែនភាគី និង​អង្គការនានា ក៍ត្រូវបន្តពង្រឹងការប្តេជ្ញាចិត្តផ្នែកនយោបាយ និង ការខិតខំ​ប្រឹង​ប្រែង​រួមគ្នា​ដើម្បី​ពន្លឿន​ការអនុវត្តបន្ថែមទៀត និងឈានដល់គោលដៅរួមនៃអនុសញ្ញាអូតាវ៉ាផងដែរនោះ។ ឯកឧត្តម​បណ្ឌិត លី ធុជ ក៍បានថ្លែង អំណរគុណដល់ប្រទេសស្វីស ដែលជាម្ចាស់ផ្ទះ និង​គាំទ្រ​ដល់​​ការរៀបចំកិច្ចប្រជុំពាក់កណ្តាលអាណត្តិនេះ ព្រមទាំងបានអរគុណដល់អង្គភាព GICHD ដែល​ជួយឧបត្ថម្ភគាំទ្រនិងសម្របសម្រួលដល់កិច្ចការរដ្ឋបាលនេះផងដែរ៕ អត្ថបទ៖ ភារម្យ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        161
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        138
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm