ឯកឧត្តម ហោ ណាំ ផ្តល់ទឹកសុទ្ធ និងសាប៊ូដល់ពលករខ្មែរជាង៧ពាន់​នាក់កំពុង​ធ្វើចត្តាឡីស័ក​នៅ​ខេត្តជាប់ព្រំដែនថៃ

2021/08/18 07:25:44 pm        584

បន្ទាយមានជ័យ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង តាមរយៈមូលនិធិហោ ណាំហុង បានផ្តល់ទឹកសុទ្ធ និងសាប៊ូលាងដៃ និងដូសខ្លួន ដល់បងប្អូន​ពលករខ្មែរដែលបានវិលមកពីប្រទេស​ថៃ​វិញ​ ហើយកំពុងធ្វើចត្តាឡីស័ក នៅខេត្តចំនួនពីរដែលជាប់និងប្រទេសថៃ គឺខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។

ការផ្តល់ទឹកសុទ្ធ និងសាប៊ូលាងដៃ និងដូសខ្លួនជូនដល់បងប្អូនពលករខ្មែរ​ ដែលបានវិលត្រឡប់​មក​ពីប្រទេសថៃវិញនេះ ​គឺដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្ត​ក្នុងកិច្ចការពារ នៃការឆ្លងរីករាលដាលនូវមេរោគកូវីដ១៩ បន្ទាប់ពីមើលឃើញថា​ខេត្តទាំងពីរ​ដែលជាប់​នឹងព្រំដែន​ប្រទេសថៃនេះ មានបងប្អូនពលករខ្មែរបានសម្រុកចូលមកប្រទេសកម្ពុជាវិញ ហើយបានកំពុង​ធ្វើ​ចត្តាឡីស័ក ដោយមានការខ្វះខាតនោះ។

អំណោយសប្បុរសធម៌ជាទឹកសុទ្ធ និងសាប៊ូលាងដៃនេះ គឺសម្រាប់បងប្អូនពលករខ្មែរ​កំពុងធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ គឺមានចំនួន២៥០០កេស និងសាប៊ូលាងដៃ និងដូសខ្លួនចំនួន២៥០០កញ្ចប់ ហើយទឹកសុទ្ធចំនួន១១០០កេស និងសាប៊ូលាងដៃ និងដូសខ្លួន២២០០កញ្ចប់ សម្រាប់បងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័ក នៅខេត្តឧត្តរមានជ័យ។ ដោយអំណោយទាំងនោះគឺយកទៅចែកជូនដោយផ្ទាល់ពីសំណាក់ឯកឧត្តម ជេត ណារ៉ែន តំណាងឯកឧត្តមឧបនាយករដ្ឋមន្រ្តីហោ ណាំហុង។

ជាមួយនិងអំណោយសប្បុរសធម៌នេះដែរ រដ្ឋបាលខេត្តទាំងពីរបានថ្លែងអំណរអគុណ​ចំពោះទឹកចិត្ត​សប្បុរសធម៌របស់មូលនិធីហោ ណាំហុង ដែលបានចូលរួមចំណែកទប់ស្កាត់​ការរីករាល​ដាល​នូវ​មេរោគកូវីដ១៩ និងចូលរួម​ចំណែក​លើក​ស្ទួយ​សុខុមាលភាព​របស់​បងប្អូន​ពលករខ្មែរយើង​ដែល​បាន​វិលមក​ពីប្រទេសថៃវិញនោះ។

រដ្ឋបាលខេត្តទាំងពីរបានលើកឡើងទៀតថា អំណោយនេះគឺបានធ្វើឡើងស្របតាមតម្រូវ ការរបស់​ខេត្ត និងជាទឹកចិត្តដ៏​សប្បុរសធម៌​មួយក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរខេត្ត​ក៏ដូចជា​រាជ​រដ្ឋាភិបាល​ក្នុងការទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ ដែលវាបានកំពុងកើត​មានឡើង​នៅពិភពលោកទាំងមូលក៏ដូចជាប្រទេសកម្ពុជាផងដែរនោះ។

សូមរំលឹកថា ក្នុងអំឡុងពេលវិបត្តិកូវីដ១៩នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីហោ ណាំហុង ជានិច្ចកាលតែងតែ​ឧបត្ថម្ភ​ថវិកា ​និងសម្ភារៈដើម្បីរួមចំណែកជាមួយរាជារដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសាហាវមួយនេះ ដោយបានផ្តល់ដូចជាម៉ាស់រាប់ម៉ឺន និងសម្ភារៈមួយចំនួនទៀតផងដែរ៕

អត្ថបទ ៖​បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm