សហគ្រិនកម្ពុជាមានពិការភាព ២០នាក់ បានលិខិតទទួលស្គាល់ការដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាក

2024/06/21 06:50:37 pm        85

ក្រសួងពាណិជ្ជកម្មកកម្ពុជា បានប្រគល់លិខិតជូនដល់សហគ្រិនកម្ពុជាមានពិការភាពចំនួន ២០នាក់ ចំពោះការដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាក ដែលមានសុពុលភាពរយៈពេល១០ឆ្នាំ ដោយ​មិន​គិតថ្លៃ តាមរយៈគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ ដើម្បីលើក​កម្ពស់​ការ​យល់​ដឹង​ពាក់ព័ន្ធនឹងម៉ាកពាណិជ្ជកម្ម និងដើម្បីពង្រឹងអាជីវកម្មឱ្យរីកចម្រើនបន្តទៀត។

លោក អាឌ្រៀន ហ្គីលប៊ឺត (Adrian Gilbert) នាយក​គម្រោង​ពាណិជ្ជកម្ម​តំបន់​សម្រាប់​ការ​អភិវឌ្ឍ (RT4D) ក្នុងពិធីបិទ“ការអនុវត្តគម្រោង RT4D ដោយ​ផ្តោត​លើកំណើន​ប្រកប​ដោយ​បរិយាបន្ន៖ ការលើកកម្ពស់សហគ្រិនកម្ពុជាដែលមានពិការភាពតាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និង​ការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម” នារសៀលថ្ងៃទី២០ មិថុនា ឆ្នាំ២០២៤​កន្ល​ង​ទៅ បានឲ្យដឹងថា នេះជាគម្រោងទី១ ដែល RT4D បានចូលរួមអនុវត្តជាមួយក្រសួងពាណិជ្ជកម្ម ដើម្បី​ជួយដល់សហគ្រិនមានពិការភាពនៅកម្ពុជា។ លោកបន្តថា គម្រោងនេះ គឺជាការ​ប្តេជ្ញា​ចិត្ត​របស់ RT4D ក្នុងការគាំទ្រ​កម្ពុជា ដើម្បី​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ​នូវ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ថ្នាក់តំបន់ (RCEP) ដោយបានផ្តោតការយកចិត្តទុកដាក់លើវិស័យកម្មសិទ្ធិបញ្ញា។ គម្រោងនេះដែរ នឹងជួយពង្រីកឱកាសផ្នែកសេដ្ឋកិច្ច ជំរុញឱ្យមានការឱ្យតម្លៃនិងបរិយាបន្ន និង​ផ្តល់​សិទ្ធិ​អំណាចដល់បុគ្គលដែលជាសហគ្រិនមានពិការភាពឱ្យទទួលបានភាពរីកចម្រើន និង​អាច​ចូល​រួម​ចំណែកដល់សង្គមជាតិបាន។

ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការ​ចូល​រួម​អនុវត្ត​គម្រោង​នេះ គឺឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការចូល​រួម​លើក​កម្ពស់​ចំណេះ​ដឹង និងបង្កើនភាពប្រកួតប្រជែងរបស់សហគ្រិនកម្ពុជា។ ឯកឧត្តម បានបន្តថា ដូច​ដឹងហើយថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា បាន​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំងក្នុងការចរចាបើកច្រកទីផ្សារថ្មីៗ ដើម្បីអាចនាំចេញទំនិញ​របស់​កម្ពុជា​ឱ្យ​បាន​កាន់​តែ​ទូលាយ ព្រមជាមួយការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗបន្ថែមទៀត ដែលនឹង​ជំរុញ​ឱ្យ​កម្ពុជា​មាន​កាលានុវត្តភាពខ្ពស់ក្នុងការនាំចេញទំនិញកាន់តែច្រើន​ទៅ​តាម​គោល​ដៅនៃ​ឯ​ក​ទេស​នីយកម្ម​ នៃ​ទំនិញដែលកម្ពុជាផលិតបានទៅកាន់ទីផ្សារទាំងអស់នោះ។

អ្នកស្រី ឆា ស្រីនាង ម្ចាស់អាជីវកម្មផ្នែកម្ហូបអាហារ នាងច្នៃ និងអ្នកស្រី ឃួន សុជាតា ម្ចាស់​អាជីវកម្ម​លក់កូនឈើ យីហោ ម៉ាក់តាតា ជាសហគ្រិនមានពិការភាពជើងដូចគ្នា បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​ថា ពិតជាមានអារម្មណ៍ថា រំភើបចិត្ត និងសប្បាយរីករាយ ដែលទទួល​បាន​ការ​យក​ចិត្ត​ពី​សំណាក់​រដ្ឋាភិបាលផង និងជាពិសេសគម្រោង RT4D ដែលធ្វើឲ្យពួក​គាត់​បាន​យល់​ដឹង​កាន់​តែ​ស៊ី​ជម្រៅពា​ក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ទៅប្រកបអាជីវកម្មរបស់ខ្លួនដើម្បីអភិវឌ្ឍផលិតផល និង​ពង្រឹង​ការ​កសាងកេរ្តិ៍ឈ្មោះម៉ាកនៅក្នុងទីផ្សារឱ្យកាន់តែរឹងមាំបន្ថែមទៀត។

គម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) គឺជាបច្ច័​យ​កើត​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​អាស៊ាន​-អូស្ត្រាលី-នូវែលហ្សេឡង់ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែល​ផ្តល់ការគាំទ្រផ្នែកពាណិជ្ជកម្ម និងវិនិយោគ សម្រាប់រដ្ឋជាសមាជិកអាស៊ាន តាមរយៈ​គម្រោង ​RT4D ។ ដោយឡែក សហគ្រិនមានពិការភាពដែលបានចូលរួមគម្រោងនេះ ទទួល​បាន​ការ​បណ្តុះ​បណ្តាលពីមន្ត្រីជំនាញរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា និងវាគ្មិនជំនាញផ្សេងៗ លើ​ប្រធាន​បទ​មួយចំនួនរួមមាន៖ មូលដ្ឋានគ្រឹះទស្សនទាននៃកម្មសិទ្ធិបញ្ញា, ការចែក​រំលែក​អាជីវកម្ម​ជោគ​ជ័យ​ តាមរយៈការប្រើប្រាស់កម្មសិទ្ធិបញ្ញា, ការរស់នៅប្រសើរជាមួយនឹងពិការភាព, ការ​អភិវឌ្ឍ​ផលិត​ផល, ទស្សនទាននៃការច្នៃនិម្មិតសញ្ញា, និងប្រសិទ្ធភាព នៃ​ការ​វេច​ខ្ចប់​ផលិត​ផល​ជាដើម​៕ អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        76
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm