អាល្លឺម៉ង់កំពុងជួយជ្រោមជ្រែងកម្ពុជា ដល់ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច

2024/06/21 07:04:23 pm        255

កិច្ចពិគ្រោះយោបល់វាងកម្ពុជា-អាល្លឺម៉ង់ ជាវេទិកាដ៏មានសារៈសំខាន់ក្នុងការតាមដានវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ និងក៏ជាការរួមចំណែកគាំទ្រដល់កម្ពុជា​ស្របពេលដែលកម្ពុជាកំពុង​ត្រៀម​ខ្លួនធ្វើការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្លាយជា​ប្រទេស​មាន​ចំណូល​ម​ធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០។

ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី២ ក្រុម​ប្រឹក្សាអភិវឌ្ឍកម្ពុជា បានដឹកនាំកិច្ចពិគ្រោះយោបល់ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ ២០២៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០២៤, នេះជាកិច្ចប្រជុំទ្វេភាគីលើកទី ១៦ ដែលត្រូវ​បាន​ចាត់​ទុក​ជា​វេទិកា​ដ៏​សំខាន់ ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ​រវាង​រដ្ឋាភិបាល​ទាំងពី។ គោលដៅចម្បងនៃកិច្ចពិគ្រោះ យោបល់នេះ គឺដើម្បីពិនិត្យ និងពិភាក្សាលើ​វឌ្ឍនភាព និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តគម្រោង ដែលផ្ដល់ហិរញ្ញប្បទានដោយ រដ្ឋាភិបាល​អាល្លឺម៉ង់ និងលើកសំណើគម្រោងថ្មី និងគម្រោងដែលត្រូវអនុវត្តបន្ត សម្រាប់​រដ្ឋាភិបាលអាល្លឺម៉ង់ពិចារណា និងអនុម័ត ក្នុងកិច្ចចរចាទ្វេភាគី ស្តីពីកិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ឆ្នាំ​២០២៥ ។

ជាមួយគ្នានេះ កិច្ចពិគ្រោះយោបល់នេះ គឺជាវេទិកាដ៏មានសារៈសំខាន់ ក្នុងការតាម​ដាន​វឌ្ឍនភា​ព​នៃ​កិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងអាល្លឺម៉ង់ ស្របពេល​ដែល​កម្ពុជា​កំពុង​ត្រៀម​ខ្លួន​ធ្វើកា​រ​ចាក​ចេញ​ពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) តាមរយៈកិច្ចខិតខំ​ប្រឹង​ប្រែង​សហការ​រវាង​ក្រសួង/​ស្ថាប័នរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ពិសេសដៃគូអាល្លឺម៉ង់ ដែលបាន​ដើរ​តួនាទី​យ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រកម្ពុជាក្នុងការចាកចេញដោយរលូន និង ស្របពេល​ដែល​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជាបានរៀបចំយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជា​ដៃគូ​ឆ្នាំ​២០២៤-២០២៨ ដើម្បីធានាថាហិរញ្ញប្បទានសហប្រតិបត្តិការ ត្រូវបាន ប្រើប្រាស់​ឱ្យ​មាន​ប្រសិទ្ធភាព​ជាអតិបរមា ខណៈពេលដែលភាពជាដៃគូ, ភាពជាម្ចាស់ និងភាពជាអ្នក​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាលត្រូវបានពង្រឹងក្នុងកិច្ចលើកកម្ពស់កិច្ចអភិវឌ្ឍន៍។

បន្ថែមលើ​នេះ​ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល​ដែលសម្រេច​បាន​ក្នុង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ហើយ សមិទ្ធផលទាំងនោះ គឺពិតជាបានរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់ដល់សង្គម សេដ្ឋកិច្ច ពីជំងឺកូវីដ-១៩ និងលើកកម្ពស់ កំណើនសេដ្ឋកិច្ចនៅកម្ពុជា ដើម្បី​សម្រេចក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេស​មាន​ចំណូល ខ្ពស់នៅឆ្នាំ២០៥០៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        133
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm