ការប្រឡងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា លើកទី១ គ្រោងប្រព្រឹត្តិទៅ នៅខែកក្កដា ឆ្នាំ២០២៤

2024/06/21 07:56:08 pm        269

ក្រសួងមុខងារសាធារណៈ បានប្រកាសថា ការប្រឡងជ្រើសរើសគ្រូបឋមសិក្សា សម្រាំង​យក​បេក្ខជន លើកទី ១ នឹងប្រព្រឹត្តិទៅក្នុង ខែ កក្កដា ខាងមុខ។ ការប្រកាសនេះ ធ្វើឡើង​ក្រោយ​ពេល​មាន​ការសិក្សា និងរៀបចំការងារបច្ចេកទេស ជាច្រើនដំណាក់កាលរួចមក។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា​ប្រធាន​គណៈ​កម្មការ​ប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង នារសៀល​ថ្ងៃ​ទី២០ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង​ក្រសួង​អប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និង​មន្ត្រីជំនាញ នៃគណៈកម្មការ​រៀបចំ​ការ​ប្រឡង​ប្រជែង​ជ្រើស​រើស​គ្រូ​បង្រៀន​នៅ​បឋម​សិក្សា​ជា​ច្រើន​រូប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា បេក្ខជនចំនួន ៤,០៤១នាក់ ឬស្មើរ​បី​ដង​នៃ​ចំនួន​ដែល​ត្រូវ​ជ្រើសរើសជាប់ស្ថាពរចុងក្រោយ (១,៣៤៧នាក់) នឹងត្រូវបានជ្រើសរើស សម្រាប់​ការ​ប្រឡង​លើកទី១។ ការប្រឡងលើកទី ១នេះ ជាការជ្រើស​សម្រាំង​បេក្ខជន​ចេញ​ពី​បេក្ខជន​ដែល​មាន​សិទ្ធិ​ប្រឡងចំនួនសរុប ៣៨,១៦៨នាក់ ។ តាមការគ្រោងទុក អង្គប្រជុំ​បាន​កំណត់​កាល​បរិច្ឆេទ សម្រាប់ការប្រឡងនៅថ្ងៃទី១៣-១៤ និងថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០២៤ តាម​មណ្ឌល​ប្រឡងផ្សេងៗគ្នា។

កិច្ចប្រជុំនេះ មានការធ្វើរបាយការណ៍ពីក្រុមការងារបច្ចេកទេស រួមជាមួយការ​ពិភាក្សា​លើ​ទិដ្ឋភាព​នានា ដើម្បីឱ្យការប្រឡង ប្រព្រឹត្តទៅកាន់តែល្អប្រសើរស្របតាមនិយាមដែលបានដាក់ចេញ និង​ស្រប​តាមគោលការណ៍ដែលធ្លាប់បានអនុវត្តកន្លងមក៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        92
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        110
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm