ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ៖ មន្ទីរអភិវឌ្ឍន៍ជនបទត្រូវអនុវត្តនូវយុទ្ធសាស្ត្រចំនួន៤ ដែលបានដាក់ចេញដោយក្រសួង ដើម្បីពង្រឹងលើការងារអភិវឌ្ឍន៍

2024/06/21 08:44:06 pm        102

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បាន​ជំរុញ​ណែនាំដ​ល់​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ត្រូវអនុវត្តនូវយុទ្ធសាស្ត្រចំនួន៤ ដែលបានដាក់ចេញដោយក្រសួង ដើម្បី​ពង្រឹង​ទៅ​លើ​ការងារអភិវឌ្ឍន៍ជនបទ នៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្ដម រដ្ឋលេខា​ធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ ធ្វើការជំរុញបែបនេះនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធ​ផល​ការងារ​ប្រចាំ​ត្រី​មាស​ទី២ និងលើកទិសដៅបន្តត្រីមាសទី៣ ឆ្នាំ២០២៤ របស់មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​បន្ទាយ​មានជ័យ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានបញ្ជាក់ផងដែរថា ក្រសួង​អភិវឌ្ឍន៍ជនបទបានដាក់នូវយុទ្ធសាស្រ្តសំខាន់ចំនួន៤ រួមមាន ទី១-អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត និងគមនាគមន៍ប្រទាក់ក្រឡាគ្នា ដើម្បីធានាបាននូវតំបន់ជនបទសមាហរណកម្ម និង​ជំរុញ​សរសៃ​ឈាម​នៃកំណើនសេដ្ឋកិច្ចដល់ទីជនបទ,ទី២- កែលម្អលក្ខខណ្ឌនៃ​ការ​រស់​នៅ​របស់​សហគមន៍​ជនបទ ដើម្បីឱ្យប្រជាជនជនបទរស់នៅមានឥរិយាបថប្រកបដោយសុខភាពល្អ និង​អនាម័យ ព្រមទាំងផាសុខភាព, ទី៣-ធ្វើពិពិធកម្ម​សេដ្ឋកិច្ច​ជន​បទ​តាម​រយៈ​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​មូល​ដ្ឋាន ដើម្បីបង្កើនការងារនៅទីជនបទ និងការងារមុខរបរ ក្នុងគោលដៅ​បង្កើត​ចំណូល​សេដ្ឋកិច្ច​គ្រួសារ​នៅជនបទ, ទី៤-ពង្រឹងស្ថាប័ន ពង្រីកសេវាគាំទ្ររដ្ឋបាល និងកិច្ចការងារទូទៅ ក្នុង​គោលបំណងបម្រើប្រជាពលរដ្ឋនៅជនបទប្រកបដោយសុច្ចរិកភាព និងការ​ទទួល​ខុស​ត្រូវ​ខ្ពស់​។

ឯកឧត្ដមបន្តថា យុទ្ធសាស្ត្រអាទិភាពទាំង៤នេះ បាននិងកំពុង រួមចំណែកយ៉ាងសំខាន់ ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជននៅជនបទ ប្រកបដោយបរិយាប័ន្ន ទាំងផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ ជាក់ស្ដែង​ប្រជាជន​នៅ​ទី​ជន​បទ​មាន​ឱកាស​ប្រកប​មុខរបរ​បន្ថែម និងផ្តល់សេវាកម្មដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ក្រៅពីរបរកសិកម្ម បន្ថែមពី​នេះ​ប្រជាជន​នៅ​តាមជនបទ មានលំនៅឋានសមរម្យ មានសេវាទឹកស្អាត និងអនាម័យ មានផ្លូវ​គមនាគមន៍កាន់តែប្រសើរឡើង ដើម្បីទទួលបាននូវសេវាអគ្គិសនី កាន់តែទូលំទូលាយ និង​សេវា​ទូរ​គមនាគមន៍កាន់តែទំនើប។

បើ​តាមការបញ្ជាក់ពីលោក ជា យុទ្ធារុណ ប្រធានមន្ទីអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា មន្ទីរ​អភិវឌ្ឍន៍​ជនបទ បាននិងកំពុងអនុវត្តតួនាទី និងភារកិច្ច ព្រមទាំងបេសកកម្មដែលក្រសួង ក៏​ដូច​ជា​រដ្ឋបាលខេត្តប្រគល់ជូនស្របតាមកម្មវិធីអាទិភាពរបស់ក្រសួង និងរដ្ឋបាលខេត្ត ក្នុង​នោះ​មន្ទីរ​មាន​ចង្កោម​សកម្មភាពចំនួន៤ និងសកម្មភាពការងារចំនួន១៥ ដែលមានថវិកាវិនិយោគសរុប ១,៩៨៨.៨លានរៀល។ ជាមួយគ្នានេះតាមរយៈក្រសួង មន្ទីរមាន​គម្រោង​ដែល​គាំទ្រ​ដោយ​ដៃ​គូ​អភិវឌ្ឍន៍ លើការងារកែលម្អផ្លូវជនបទចំនួន០៥គម្រោង។ ទន្ទឹមគ្នានេះ មន្ទីរទទួលបាន​ការ​ចូល​រួម​សហការពីអង្គការមិនមែនរដ្ឋាភិបាលចំនួន០៥ លើការងារទឹកស្អាត អនាម័យ និង​គាំទ្រ​សុខ​ភាព​សហគមន៍។

សូមបញ្ជាក់ផងដែរថា ក្នុងឱកាសនោះដែរ ឯកឧត្ដម រដ្ឋលេខាធិការ ក៏​បាន​អញ្ជើញ​ចុះពិ​និត្យ​មើល​វឌ្ឍនភាពនៃការសាងសង់ស្ពានភូមិចក និងស្ពានព្រះពន្លា ក្នុងក្រុងសិរីសោភ័ណ ដែល​កំពុង​ដំណើរ​ការសាងសង់ផងដែរ៕ អត្ថបទ​៖ រឿង ចន្ទ្រា

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        35
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        32
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm