នគរបាលកេនយ៉ា បាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកលើបាតុករតវ៉ាប្រឆាំងការបង្កើនពន្ធ

2024/06/21 08:45:34 pm        115

នគរបាលកុបកម្មនៅរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើកាណុងបាញ់ទឹក ដើម្បីបំបែកហ្វូងបាតុកររាប់ពាន់នាក់កាលពីថ្ងៃព្រហស្បតិ៍ (២០ មិថុនា) ខណៈការតវ៉ាដែលបានសម្របសម្រួល បានធ្វើឡើងនៅទូទាំងប្រទេស ប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនពន្ធបន្ថែមចំនួន ២,៧ ពាន់លានដុល្លារ។

នៅក្នុងការតវ៉ានោះ ក្រុមមន្ត្រីបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកក្រុមបាតុករដែលកំពុងដើរក្បួននៅលើផ្លូវក្បែរវិមានរដ្ឋ ដែលជាការិយាល័យរបស់លោកប្រធានាធិបតី វីលៀម រូតូ (William Ruto) និងនិវេសនដ្ឋានផ្លូវការ។

នៅមុននោះ នគរបាលបានបាញ់ថ្នាំទឹកពណ៌ស្វាយពីកាណុងបាញ់ទឹកដាក់លើបាតុករ ខណៈដែលពួកគេបានស្វះស្វែងរកការបោសសម្អាតក្រុមអ្នកតវ៉ា នៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាលទីក្រុងណៃរ៉ូប៊ី ហើយបានបិទផ្លូវទៅកាន់សភា។

កាកបាទក្រហមកេនយ៉ា បាននិយាយនៅលើបណ្ដាញសង្គម X ថាខ្លួនបានសង្រ្គោះមនុស្ស ៣៩ នាក់ដែលរងរបួសពីការតវ៉ា ដោយក្នុងនោះមនុស្ស ៨ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ក្រុមអ្នកតវ៉ានិយាយថា ការដំឡើងពន្ធក្នុងគោលបំណងកាត់បន្ថយឱនភាពថវិកា នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងបង្កើនថ្លៃចំណាយក្នុងការរស់នៅសម្រាប់ប្រជាជនកេនយ៉ា ដែលកំពុងតែជួបការលំបាកក្នុងការផ្គត់ផ្គង់ជីវភាពរស់នៅរួចទៅហើយ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        327
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        326
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        317

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm