អ្នកបោះឆ្នោតអាមេរិក ទន្ទឹងរងចាំការជជែកដេញដោលរវាងលោក Biden និងលោកTrump

2024/06/21 08:48:12 pm        60

ជនជាតិអាមេរិក ដែលមិនប្រាកដប្រជាអំពីបេក្ខភាពប្រធានាធិបតីដែលពួកគេពេញចិត្តនៅក្នុងការបោះឆ្នោតសហរដ្ឋអាមេរិកនាពេលខាងមុខ ដែលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ប្រកួតទល់នឹងលោក ដូណាល់ ត្រាំ (Donald Trump) ឥឡូវនេះកំពុងទន្ទឹងរងចាំការជជែកដេញដោលនៅសប្តាហ៍ក្រោយនេះ ដើម្បីជួយពួកគេសម្រេចចិត្តថាតើត្រូវគាំទ្រអ្នកណានៅឆ្នាំនេះ។

មនុស្សជាច្រើន ដែលធ្លាប់បានបោះឆ្នោតឱ្យលោក ត្រាំ ក្នុងឆ្នាំ២០១៦ មុនពេលងាកទៅគាំទ្របេក្ខភាពលោក បៃដិន ក្នុងឆ្នាំ២០២០ ដោយសារតែពួកគេមានអារម្មណ៍ថាការដឹកនាំរបស់លោក ត្រាំ មានភាពច្របូកច្របល់ខ្លាំងពេក បាននិយាយថា ឥឡូវនេះពួកគេកំពុងងាកទៅគាំទ្រលោក ត្រាំ ម្តងទៀត ដោយសារមិនសប្បាយចិត្តចំពោះការធ្វើអន្តោប្រវេសន៍ខុសច្បាប់នៅព្រំដែនអាមេរិក-ម៉ិកស៊ិក និងអតិផរណាដ៏ខ្ពស់នៅក្រោមការគ្រប់គ្រងលោក បៃដិន។

ពួកគេបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ លោក បៃដិន អាចយកចិត្តពួកគេបាន ប្រសិនបើលោកបង្ហាញសំណើដ៏រឹងមាំមួយដើម្បីធានាសន្តិសុខព្រំដែន និងសុខភាពរឹងមាំរបស់ខ្លួន ទោះបីជាលោកមានអាយុច្រើនក៏ដោយ។ ប្រហែល ២០ ភាគរយនៃអ្នកបោះឆ្នោតនិយាយថា ពួកគេមិនទាន់បានជ្រើសរើសបេក្ខជនប្រធានាធិបតីឆ្នាំនេះនៅឡើយទេ ហើយកំពុងពឹងផ្អែកលើជម្រើសរបស់ភាគីទីបី ឬប្រហែលជាមិនបោះឆ្នោតទាល់តែសោះនៅក្នុងការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា នេះបើយោងតាមការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ អ៊ីបសូស (Ipsos) ថ្មីៗនេះ។

សុខភាពរឹងមាំខាងផ្លូវចិត្ត ជាពិសេសសម្រាប់លោក បៃដិន គឺជាបញ្ហាសំខាន់សម្រាប់អ្នកបោះឆ្នោតដែលមិនទាន់សម្រេចចិត្តទាំងនេះ ដែលនឹងរងចាំមើលការជជែកដេញដោលលើកដំបូង ដើម្បីមើលថាតើបេក្ខភាពវ័យចំណាស់ជាងគេទាំងពីរនាក់ ដែលឈរឈ្មោះជាប្រធានាធិបតីអាមេរិកនេះ អាចគិតបានល្អកម្រិតណា។ ការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោក បៃដិន និងជាពិសេសការគ្រប់គ្រងអតិផរណារបស់លោកក៏ជាប្រធានបទក្តៅគគុកផងដែរសម្រាប់ការបោះឆ្នោតអាមេរិក៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        64
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        113
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm