ប្រទេស​មួយ​ចំនួន​បាន​ជម្លៀស​ពលរដ្ឋ និង​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ទៅដល់​ទឹកដី​របស់​ខ្លួន​

2021/08/18 08:10:36 pm        767

​អង់គ្លេស៖ យន្តហោះ​មួយ​គ្រឿង​ដែល​ដឹក​ជនជាតិ​អង់គ្លេស ​និង​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​មកពី​អា​ហ្វ​ហ្កា​នី​ស្ថាន​បាន​ចុះចត​នៅ​មូលដ្ឋាន​កងទ័ពអាកាស Royal Air Force station ក្នុង​ប្រទេស​អង់គ្លេស​កាលពី​យប់​ថ្ងៃ​អង្គារ​ ខណៈ​ដែល​ដំណើរការ​ជម្លៀស​នៅតែ​បន្ត​។​

​ជើង​ហោះហើរ​លើកដំបូង​របស់​ជនជាតិ​អង់គ្លេស និង​បុគ្គលិក​ស្ថានទូត​បាន​ទៅដល់​កាលពី​យប់​ថ្ងៃអាទិត្យនៅភូមិ Brize Norton ដែល​ជា​មូលដ្ឋាន​ទ័ពអាកាស Royal Air Force airbase នៅ​តំបន់ Oxfordshire ចម្ងាយ​ប្រហែល ១២០​គីឡូម៉ែត្រ​ភាគ​ពាយព្យ​នៃ​ទីក្រុង​ឡុង​ដ៍​។​ មន្ត្រី​ម្នាក់​ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​ជម្លៀស​ប្រជាជន​អង់គ្លេស​ពី ៦.០០០ ទៅ ៧.០០០​នាក់​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​អង្គា​រថា​ មេបញ្ជាការ​តា​លី​បង់​នៅ​ជុំវិញ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​កា​ប៊ុល ​មិន​បាន​រំខាន​ដល់​កិច្ចប្រឹងប្រែង​នេះ​ទេ​។​ កាលពី​ថ្ងៃ​អង្គារ លោកនាយក​រដ្ឋមន្ត្រី Boris Johnson បាន​ប្រកាស​ពី​គម្រោង​ផ្ដល់​កន្លែង​ស្នាក់នៅ​ថ្មី ​សម្រាប់​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​ចំណែក​ជើង​ហោះហើរ​រប​ស់​ប្រទេស​បារាំង​ ដែល​បាន​ដឹក​មនុស្ស​ចំនួន​ ៤១​នាក់​ពី​រដ្ឋធានី​កា​ប៊ុលបាន​មក​ដល់​អាកាសយានដ្ឋាន​ក្រុង​ប៉ារីស​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​។​ អ្នក​ជម្លៀស​ជើង​ដំបូង​ទាំងនោះ​ ត្រូវ​បាន​នាំទៅ​មូលដ្ឋាន​ទ័ពអាកាស​នៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ីរបស់​អារ៉ាប់​រួម ហើយ​អ្នកដំណើរ​មួយ​ចំនួន​ទៀតត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ​។​ យន្តហោះ​របស់​កងទ័ព​អាកាស​អ៊ីតាលី​មួយ​គ្រឿង​បាន​ចុះចត​នៅ​ទីក្រុង​រ៉ូម​កាលពី​ថ្ងៃ​ចន្ទ ​ដោយ​ដឹក​មនុស្ស ៧០​នាក់​រួម​ទាំង​អ្នកការទូត ​និង​ជនជាតិ​អាហ្វហ្គានីស្ថាន ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ ​បន្ទាប់ពី​ការ​ចាក​ចេញ​ដ៏​គួរ​ឱ្យ​ភ័យខ្លាច​ពី​រដ្ឋធានី​កា​ប៊ុល​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm