
អ្នកនាំពាក្យយោធាជាន់ខ្ពស់របស់អ៊ីស្រាអែល បាននិយាយថា ក្រុមហាម៉ាស មិនអាចបាត់ខ្លួនទាំងអស់ បានទេ ដោយធ្វើមានការសង្ស័យថាតើគោលបំណងនៃសង្គ្រាមរបស់រដ្ឋាភិបាល ក្នុងការកម្ចាត់ក្រុមសកម្មប្រយុទ្ធ អាចសម្រេចបាន និងនាំឲ្យមានការស្តីបន្ទោសយ៉ាងខ្លាំងៗពីលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ដែរឬទេ។
អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Read Adm Daniel Hagari បាននិយាយកាលពីថ្ងៃពុធថា៖«គំនិតដែលថា អាចបំផ្លាញក្រុមហាម៉ាស ធ្វើឲ្យក្រុមហាម៉ាសរលាយបាត់អស់នោះ កំពុងធ្វើឲ្យសាធារណជន យល់ខុសទាំងស្រុង។
ការអត្ថាធិប្បាយរបស់លោក Hagari បានជំរុញឲ្យមានការឆ្លើយតបយ៉ាងតឹងរ៉ឹងពីការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ ដែលបាននិយាយថា គណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែល «បានកំណត់ការបំផ្លិចបំផ្លាញផ្នែកយោធា និងសមត្ថភាពគ្រប់គ្រងរបស់ក្រុមហាម៉ាស» ជាគោលបំណងមួយនៃសង្រ្គាមរបស់ខ្លួននៅតំបន់ហ្កាហ្សា។
ការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា៖« ជាការពិតណាស់ កងកម្លាំងការពារអ៊ីស្រា អែល (IDF) ប្តេជ្ញាចិត្តចំពោះរឿងនេះ»។
ក្រោយមក IDF បានប្រឹងប្រែងបញ្ជាក់ឲ្យច្បាស់ពីការអត្ថាធិប្បាយរបស់លោក Hagari ដោយបញ្ជាក់ថា ខ្លួនបានប្តេជ្ញាចិត្តចំពោះគោលដៅសង្រ្គាមរបស់រដ្ឋាភិបាល ហើយអះអាងថា លោក Hagari គឺគ្រាន់តែសំដៅទៅលើក្រុមហាម៉ាសថា ជា«មនោគមន៍វិជ្ជាមួយ និងជាគំនិតមួយ» តែប៉ុណ្ណោះ។