មន្ទីរពេទ្យអ៊ីនធ័រឃែរ និងធនាគារជាតិនៃកម្ពុជា ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការពង្រឹងផ្នែកសុខភាព

2024/06/21 10:48:58 pm        99

ភ្នំពេញ ៖ មន្ទីរពេទ្យ អ៊ីនធ័រឃែរ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងពង្រឹងសុខភាព និងសុខុមាលភាពរបស់មន្រ្តីបុគ្គលិកធនាគារជាតិនៃកម្ពុជា ព្រមទាំងក្រុមគ្រួសារ។

​ពិធីចុះហត្ថលេខា បានប្រារព្ធឡើងក្រោមវត្តមានរបស់ ឯកឧត្តម គ្រុយ វាសនា អគ្គលេខាធិការធនាគារជាតិនៃកម្ពុជា និងលោក Jason Harrison សហស្ថាបនិក និងជាអ្នកគ្រប់គ្រងទូទៅនៃមន្ទីរពេទ្យ អ៊ីនធ័រឃែរ ព្រមទាំងវត្តមានកិត្តិយសពី លោកស្រីវេជ្ជបណ្ឌិត Carolyne Pung សហស្ថាបនិក និងជានាយកប្រតិបត្តិនៃមន្ទីរពេទ្យ អ៊ីនធ័រឃែរ ក៏ដូចជាថ្នាក់ដឹកនាំនិងមន្រ្តីបុគ្គលិកធនាគារជាតិនៃកម្ពុជា។ 

ភាពជាដៃគូយុទ្ធសាស្ត្រនេះ នឹងធានាឲ្យបានថា មន្រ្តីបុគ្គលិកធនាគារជាតិនៃកម្ពុជា និងក្រុមគ្រួសារ ទទួលបានការថែទាំសុខភាពដែលមានគុណភាពខ្ពស់ ដែលជាការជំរុញឱ្យបរិយាកាសការងារកាន់តែមានភាពល្អប្រសើរ និងបង្កើនផលិតភាពការងារ។ កិច្ចព្រមព្រៀងនេះដែរ ក៏នឹងជួយសម្រួលដល់គំនិតផ្ដួចផ្ដើមសហការក្នុងការរៀបចំសិក្ខាសាលាទាក់ទងនឹងសុខភាព សម្រាប់ធនាគារជាតិនៃកម្ពុជា។ លើសពីនេះ មន្ទីរពេទ្យ អ៊ីនធ័រឃែរ មានបំណងជំរុញកិច្ចសហការក្នុងគម្រោងទំនួលខុសត្រូវសង្គមសាជីវកម្ម ដោយរួមបញ្ចូលសកម្មភាពសប្បុរសធម៌ និងកម្មវិធីស្ម័គ្រចិត្តរបស់មន្រ្តីបុគ្គលិក។

 តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ មន្ទីរពេទ្យ អ៊ីនធ័រឃែរ និងធនាគារជាតិនៃកម្ពុជា មានទំនុកចិត្តក្នុងការលើកកម្ពស់សុខភាព និងការចូលរួមបង្កើនផលិតភាពការងារ។ តាមរយៈការផ្តល់នូវអត្ថប្រយោជន៍ផ្នែកថែទាំសុខភាពដ៏ទូលំទូលាយ និងគំនិតផ្តួចផ្តើមការលើកកម្ពស់សុខុមាលភាព ក្នុងបំណងបង្កើនកម្រិតផលិតភាពការងារដោយការពេញចិត្តលើការថែទាំសុខភាពដល់មន្រី្តបុគ្គលិកគ្រប់រូប។ 

សូមជម្រាបជូនថា មន្ទីរពេទ្យ អ៊ីនធ័រឃែរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២០ ដែលមានទីតាំងនៅក្នុង មជ្ឈមណ្ឌលវេជ្ជសាស្រ្តអូឡាំព្យ៉ា។ មន្ទីរពេទ្យមានការផ្តល់ជូននូវសេវាថែទាំសុខភាពដ៏ទូលំទូលាយ ដែលផ្តោតទៅលើការថែទាំបែបវេជ្ជសាស្រ្តជាមួយនឹងភាពងាយស្រួល។ មន្ទីរពេទ្យ អ៊ីនធ័រឃែរ ប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មវេជ្ជសាស្ត្រដោយការគោរព និងសមភាព ដោយធានាថាអ្នកជំងឺគ្រប់រូបនឹងទទួលបានការថែទាំយ៉ាងដិតដល់ ប្រកបដោយវិជ្ជាជីវៈខ្ពស់។ 

ការទទួលបានការថែទាំសុខភាពពីវេជ្ជបណ្ឌិតក្នុងស្រុក និងបរទេសដែលបានទទួលការបណ្តុះ-បណ្តាលជាអន្តរជាតិនៅមន្ទីរពេទ្យ អ៊ីនធ័រឃែរ ជាការបង្ហាញពីអនាគតដ៏ល្អប្រសើរសម្រាប់វិស័យវេជ្ជសាស្រ្តក្នុងប្រទេសកម្ពុជា។ កត្តានេះ នឹងជំរុញឱ្យមានក្តីសង្ឃឹម និងទំនុកចិត្តលើការជួយសង្រ្គោះជីវិត និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនខ្មែរគ្រប់រូប។ កិច្ចសហការនេះ សង្កត់ធ្ងន់លើការទទួលបាននូវការថែទាំសុខភាពប្រកបដោយស្តង់ដារខ្ពស់ បែបអន្តរជាតិនៅក្នុងប្រទេសកម្ពុជា និងបង្ហាញពីការអភិវឌ្ឍនៃសេវាថែទាំសុខភាពក្នុងប្រទេស ដើម្បីកាត់បន្ថយការទៅទទួលការថែទាំសុខភាពនៅក្រៅប្រទេស៕

អត្ថបទ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        125
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        65
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm